ងាកទៅការលើកឡើងខាងលើ “បង្កើនថាមពលសាច់ដុំ ជួយឲ្យអាយុវែង‘ គឺជាលទ្ធផលការសិក្សារបស់សាស្ដ្រាចារ្យ Claudio Gil Araujo ប្រធានអប់រំ និងស្រាវជ្រាវ នៅគ្លីនិកវេជ្ជសាស្ដ្រលំហាត់ប្រាណ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ការសិក្សានេះ ធ្វើឡើងលើមនុស្ស ៣.៨៧៨នាក់ (មិនមែនអត្ដពលិក) អាយុពី ៤១-៨៥ ឆ្នាំ ចន្លោះឆ្នាំ ២០០១-២០១៦ ដោយតម្រូវឲ្យអ្នកចូលរួមលើដុំដែក។
អ្នកស្រាវជ្រាវ កំណត់ថាមពលសាច់ដុំក្រុមអ្នកចូលរួមម្នាក់ៗ ដោយយកតួលេខខ្ពស់បំផុត នៃការលើកដុំដែកបាន ដោយលើក ២-៣ ដង ជាមួយនឹងការបន្ថែមទម្ងន់ដុំដែក។ ក្រោយទទួលលទ្ធផលលើកដុំដែក ការស្រាវជ្រាវ បានបែងចែកអ្នកចូលរួមផ្តោតសំខាន់លើថាមពលសាច់ដុំជា ៤ក្រុម ក្រុមទី១ សំដៅអ្នកមានថាមពលទាបបំផុត ទៅកាន់ក្រុមទី ៤ ខ្ពស់បំផុត ដើម្បីធ្វើការវិភាគ ដោយផ្អែកលើភេទផងដែរ។