backup og meta

លឺ​ថា​ហាត់ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ចាស់ៗ ចឹង​គួរ​ហាត់​យ៉ាង​ម៉េច? បាន​ប្រយោជន៍​អី​ខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Meng Vatana · កែ Jan 14, 2019

    លឺ​ថា​ហាត់ប្រាណ​ល្អ​ខ្លាំង​សម្រាប់​ចាស់ៗ ចឹង​គួរ​ហាត់​យ៉ាង​ម៉េច? បាន​ប្រយោជន៍​អី​ខ្លះ?

    ចាស់ៗ​កាន់​តែ​ចាស់ កាន់​តែ​ពិបាក លើ​ស្ថានភាព​រាងកាយ សូម្បី​សកម្មភាព​ប្រចាំ​ថ្ងៃ ដេក ដើរ​ឈរ​អង្គុយ ឬ​ការងារ​កំប៉ិកកំប៉ុក ក្នុង​ផ្ទះ ជា​ពិសេស អាយុ​លើស ៦០ឆ្នាំ។ មជ្ឈមណ្ឌល​ការពារ ​និង​គ្រប់គ្រង​ជំងឺ បាន​រាយការណ៍​ថា​វ័យ​កាន់​តែ​ចាស់​ធ្វើ​ខ្លួន​ឲ្យ​សកម្ម​ជាង​ក្មេង ព្រោះ​វ័យ​នេះ (លើស​ ៦០) អាច​ប្រឈម​ហានិភ័យ​ខ្លាំង​ចំពោះ​បញ្ហា​សុខភាព។ ការ​ហាត់ប្រាណ ជា​រឿង​ចាំបាច់ គួរ​ធ្វើ។ គួរ​ហាត់ប្រាណ​បែប​ណា ឲ្យ​សម​ស្ថានភាព រាងកាយ មិន​សូវ​មាំមួន ឬ រាងកាយ​កំពុង​មាន​ជំងឺ របស់​ចាស់ៗ?

    #ប្រយោជន៍ពីការហាត់ប្រាណ

    កាន់​តែ​ចាស់ កាន់​តែ​ឈឺ​ច្រើន កាន់​តែ​ទម្រន់។ បើ​និយាយ​ដល់​អាយុ​លើស ៦០ហើយ ចាស់ៗ អាច​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន លើស​ពី​រាងកាយ​ទ្រុឌទ្រោម។ អ្នក​ខ្លះ​លើសឈាម ទឹកនោមផ្អែម បេះដូង ឬ​មហារីកនិង​ជំងឺ ច្រើន​ទៀត។

    ហាត់ប្រាណ ពង្រឹង​សាច់ដុំ គួរ​ហាត់​ឲ្យ​បាន​ហោច​ណាស់ ២សប្ដាហ៍ ក្នុង​មួយ​សប្ដាហ៍

    មនុស្ស​វ័យ​ចំណាស់​គួរ​ចំណាយ​ពេល​ហោច​ណាស់ ១០៣០នាទី​ឡើង​ទៅ​រាល់​ថ្ងៃ តាម​បែប​ស្រាលៗ ដូចជា រាំ ដើរ រត់ ឬ​រត់ត្រឹកៗ លើក​ដៃ លើក​ជើង ឬ​ជិះកង់​ជា​ដើម ដើម្បី​ពង្រឹង​រាងកាយ បញ្ចេញ​ជាតិពុល បង្កើន​ភាព​រហ័សរហួន មិន​ស្ពឹក ស្រពន់​ជាដើម។

    ការ​ហាត់​ប្រាណ មាន​ប្រយោជន៍​ខ្លាំង មួយ​គឺ អាច​ពន្យារ ឬ​អូស​បន្លាយ ឬ​បង្ការ​ជំងឺ​នានា(បើ​អត់​ទាន់​មាន​ជំងឺ) ក៏​ដូចជា ការ​វិវត្តន៍ ទៅ​រក​ភាព​ចាស់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

    ចំពោះ​ការ​ចងចាំ វ័យ​កាន់​តែ​ចាស់ មិន​មែន​ស្រួល​ឯណា ភ្លេច​ក៏​ច្រើន។ ហាត់ប្រាណ​ ថ្វីត្បិត​តែ ស្រាលៗ តែ​គុណ​សម្បត្តិ​របស់​លំហាត់​ប្រាណ គឺ​ជួយ​បង្កើន លំហូរ​ឈាម​ទៅ​កាន់​គ្រប់ផ្នែក​ទាំង​អស់​ក្នុង​រាងកាយ បូករួម​ទាំង​ខួរក្បាល​ផង​ដែរ។ មិនតែ​ប៉ុណ្ណោះ ក៏​ជួយ​បណ្ដុះ​កោសិកា​ឲ្យ​លូតលាស់​ល្អ ទៀត។

    ចំពោះ​ចាស់ៗ ដែល​មាន​ជើង​ខ្សោយ(ទន់ជើង) បើ​ហាត់​ប្រាណ​ទៀងទាត់(ផ្ដោត​លើ​ជើង ដូចជា ដើររាំហាត់យូហ្គាជិះកង់) អាច​ធ្វើ​ឲ្យ​មាន​លំនឹង ឬ​ជំហរ កាន់​តែ​រឹងមាំ ហើយ​បង្ការ​ ការ​ដួល​ទៀត។

    យោង​តាម​វិទ្យាស្ថាន​ជាតិ​ស្តី​ពី​ការវិវត្តន៍​ភាព​ចាស់ បាន​បង្ហាញ​ថា អ្នក​វ័យ​លើស ៦០ឆ្នាំ ឬ​ល្បាក់ៗ នេះ បើ​ហាត់​ប្រាណ គឺ​ល្អ​មែន​ទែន សម្រាប់​សុខភាព។ ទោះ​ជា​ហាត់​ប្រាណ​ល្អ តែ កុំ ព្យាយាម​ហាត់ តាម​វិធី លើស​កម្លាំង ឬ​ហួស​កម្លាំង។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​ វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Meng Vatana · កែ Jan 14, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម