brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

ប្រុសៗចូលចិត្តផឹក​ថ្នាំ​ជំនួយ​ឲ្យ​សាច់ដុំ​ស្អាត ប្រយ័ត្ន​អត់កូន!

ប្រុសៗគ្នាយើង ដែល​ចង់បាន​រាងស្អាត ភាព​ទាក់ទាញ ដោយ​ផឹកថ្នាំជំនួយសាច់ដុំ ប្រយ័ត្ន​អត់​កូន ព្រោះ​អ្នកវិទ្យាសាស្ត្រ បញ្ជាក់ថា ថ្នាំ​​​ទាំង​នោះ ប៉ះពាល់​ដល់​មេជីវិត។

ប្រុសៗចូលចិត្តផឹក​ថ្នាំ​ជំនួយ​ឲ្យ​សាច់ដុំ​ស្អាត ប្រយ័ត្ន​អត់កូន!

អ្នកវិទ្យាសាស្ត្រ​អាមេរិក បញ្ជាក់​ថា ផឹកថ្នាំ (Steriods) ជួយ​បង្កើនសាច់ដុំ និង​ប្រឆាំង​ការ​ជ្រុះសក់ អាច​បំផ្លាញ​មេជីវីត​ឈ្មោល និង​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង​ផងដែរ។

លោក​វេជ្ជបណ្ឌិត James Mossman នៃ​សាកលវិទ្យាល័យ Brown របស់​អាមេរិក លើកឡើង​ថា ប្រុសៗ​មួយ​ចំនួន ដែល​មាន​រាងធំៗ បាន​ទៅ​ធ្វើ​តេស្ដ​ពិនិត្យ​មេជីវិត​ឈ្មោល​របស់​ពួកគេ។ លោក​ថា ប្រុសៗ​ទាំង​នោះ ព្យាយាម​ធ្វើ​ឲ្យ​រាងកាយ​របស់​ពួកគេ ធំលឿនពេក ដូច្នេះ​ពួកគេ​គ្មាន​មេជីវិត​នៅ​ក្នុង​ទឹកកាម​របស់​ពួកគេ​នោះទេ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ថ្នាំ (Anabolic Steroids) ដែល​ប្រើ ដើម្បី​បង្កើន​កំណើន​សាច់ដុំ ប៉ះពាល់​ក្រពេញ​អ៊ីប៉ូភីស​របស់​ខួរក្បាល ដោយ​ធ្វើ​ឲ្យ​ក្រពេញ​នេះ មាន​ប្រតិកម្ម​ឈប់​ផលិត​អ័រម៉ូន ២​ប្រភេទ គឺ​អ័រម៉ូន FSH និង LH ដែល​ជា​អ័រម៉ូន​សំខាន់ សម្រាប់​ផលិត​មេជីវិត។

ស្រដៀង​គ្នា​នេះ​ដែរ ប្រុសៗ ប្រើ​ថ្នាំ ដើម្បី​បង្ការ​ការជ្រុះសក់ ក៏​ប៉ះពាល់​ដល់​មេជីវិត​ឈ្មោល​ដែរ ដោយ​ធ្វើឲ្យ​មុខងារ​ផ្លូវភេទ​របស់​ប្រុសៗ មិន​ដំណើរការ និង​ឈាន​ទៅ​បំផ្លាញ​មេជីវិត។ ថ្នាំ​រារាំង​ការ​ជ្រុះសក់ បាន​ផ្លាស់ប្ដូរ​ដំណើរ​ដែល​អ័រម៉ូន​តេស្ដូតេរ៉ូន ធ្វើ​មេតាប៉ូលិស​ក្នុង​រាងកាយ ហើយ​ធ្វើ​សក់​លែង​ជ្រុះ​ច្រើន។

សាច់ដុំ

លោកសាស្ត្រាចារ្យ Allan Pacey នៃ​សាកលវិទ្យាល័យ Sheffield បញ្ជាក់​ថា “ខ្ញុំគួរនិយាយ​ថា អ្នកប្រើ​ថ្នាំ​ជំនួយ (Anabolic Steroids) ទំនង​ប្រឈម​នឹង​អត់កូន… ប្រហែល ៩០%“។

អត្ថបទគួរអាន៖

fact-check
Editor HK
ត្រួតពិនិត្យដោយ
អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ 31/07/2024