– គ្រេចថ្លោះ៖ កើតឡើងដោយសារការដាច់សរសៃចំណងឆ្អឹង (Ligaments) ពីសន្លាក់ នៅពេលឆ្អឹងធ្វើចលនាខ្លាំងលើសពីកម្រិតធម្មតា។ ពេលសន្លាក់ធ្វើចលនាខ្លាំងភ្លាមៗ អាចធ្វើឲ្យដាច់សរសៃចំណងឆ្អឹង ទាំងមូល នាំឲ្យឆ្អឹងមិននៅទីតាំងធម្មតា (Dislocate) ឆ្អឹងក៏អាចងាយនឹងបាក់ផងដែរ។
– ដាច់រហែកសាច់ដុំ៖ សំដៅលើការដាច់ និងរហែកសាច់ដុំ ឬសរសៃពួរ ដោយករណីនេះ ជាញឹកញាប់ កើតឡើងដោយសារការលើកអ្វីមួយធ្ងន់ សាច់ដុំធ្វើការខ្លាំងពេក ឬធ្វើចលនាខ្លាំងពេក។ ការដាច់សាច់ដុំ ជាញឹកញាប់កើតនៅត្រង់ ក ខ្នងខាងមុខ ឬខាងក្រោយភ្លៅ និងនៅខាងក្រោយកជើង។
– រមួលសាច់ដុំ៖ ទោះបីជាវាមិនមែនជារបួស ការរមួលសាច់ដុំ ជាការឈឺចាប់មួយប្រភេទ ដែលកើតឡើងបន្ទាប់ពីការហាត់ប្រាណខ្លាំង ឬ ដោយសារតែដៃ ឬជើង នៅក្នុងស្ថានភាពមួយក្នុងរយៈពេលយូរ។
៣- រោគសញ្ញានៃរបួសឆ្អឹង សន្លាក់ និងសាច់ដុំ
មានរោគសញ្ញាខ្លះ នៅពេលកូនយើងបាក់ឆ្អឹង ភ្លាត់សន្លាក់ ឬដាច់សាច់ដុំ ដូចជា៖ ឈឺចាប់ ហើម ឈឺ មិនអាចធ្វើចលនាកន្លែងបាក់បាន ស្បែកប្រែគ្មានពណ៌ ខូចទ្រង់ទ្រាយអវយវៈ ហូរឈាម មានអារម្មណ៍ឈឺ ឬឮសំឡេង ដាច់នៅពេលមានរបួស។
អត្ថបទពាក់ព័ន្ធ៖
- វិធីសាស្ត្រសង្គ្រោះបឋម ពេលប្រទះមានមនុស្សប្រកាច់
- សញ្ញាគួរឲ្យបារម្ភ នៃអាការៈគាំងបេះដូង និងវិធីសង្គ្រោះបឋម
៤- វិធីសង្គ្រោះបឋមពេលក្មេង ឬមនុស្សពេញវ័យរបួសឆ្អឹង សន្លាក់ ឬសាច់ដុំ?
គួរការពារកន្លែងរងរបួស កុំឲ្យប៉ះអ្វី និងកន្លែងរបួសឲ្យស្រួលបួល ហើយមិនត្រូវបន្តឹង ឬកម្រើកផ្នែករបួសឡើយ ព្រោះនឹងធ្វើឲ្យរបួសកាន់តែធ្ងន់។ បន្ទាប់មក បិទស្បៃត្រជាក់នៅលើកន្លែងរបួស រយៈពេល ១៥ នាទី/ម៉ោង លើកលែងតែរបួសបាក់ឆ្អឹងនោះដាច់រហែក។ បើចាំបាច់ ត្រូវព្យាបាលអាការៈភ័យខ្លាចផងដែរ។
សូមហៅទៅគ្រូពេទ្យភ្លាម ក្មេងមានចេញរោគសញ្ញា ដូចជា ខ្សោយ ជីពចរដើរលឿន ឬមិនប្រក្រតី ស្បែកឡើងសើម ឬឡើងខៀវ ដកដង្ហើមដង្ហក់ វង្វេង ថប់បារម្ភ សន្លប់ ក្អក ឬក្អួតធ្លាក់ឈាម ឃើញមានរបួសនៅលើក្បាល ទ្រូង ឬពោះ។