ទម្លាប់ប៉ុន្មានយ៉ាងនេះ អាចនាំឲ្យមានអាការៈឈឺខ្នងបាន
អាការៈឈឺខ្នងអាចកើតលើមនុស្សគ្រប់វ័យ និងមកពីមូលហេតុខុសៗគ្នា ឬមកពីទម្លាប់មួយចំនួន។ អត្ថបទនេះនឹងបង្ហាញពីទម្លាប់មួយចំនួនដែលអាចបង្កឲ្យយើងមានអាការៈឈឺខ្នងបាន។ ១. ឥរិយាបថនៃការអង្គុយ ការអង្គុយឱនទៅមុខយូរអាចបន្ថែមសម្ពាធទៅលើខ្នងផ្នែកខាងក្រោមព្រោះឥរិយាបថនេះក៏ខុសពីទម្រង់ឆ្អឹងខ្នងផងដែរ។ ដើម្បីបន្ធូរការឈឺចាប់ ឬចលនាកន្រ្ទាក់សាច់ដុំ យើងអាចធ្វើចលនាក្បាល និងកចុះឡើង និងងាកទៅឆ្វេងទៅស្តាំរាល់កន្លះម៉ោងម្ដង ឬយើងអាចស្អំទឹកកក ឬបន្ទះកម្ដៅទៅនឹងខ្នងកន្លែងដែលឈឺដោយមានកន្សែងស្តើងទ្រាប់ពីក្រោម។ ការអង្គុយយូរអាចធ្វើឲ្យសាច់ដុំខ្នង ក និងឆ្អឹងខ្នងមានសម្ពាធ។ ដូចនេះយើងគួរអង្គុយត្រង់ខ្នងនៅកៅអី និងកំណត់កម្ពស់កៅអីឲ្យដាក់ជើងដល់កម្រាល។ ទោះបីជាអង្គុយបែបនេះក្តី យើងនៅតែត្រូវងើបឡើង និងធ្វើចលនារាល់កន្លះម៉ោងម្ដងដើម្បីឲ្យរាងកាយបានសម្រាក។ ២. របបអាហារ ការជ្រើសរើសរបបអាហារខុសអាចបង្កការរលាក ឬខ្វះសារធាតុចិញ្ចឹមដែលរាងកាយត្រូវការ។ រាងកាយយើងត្រូវការប្រូតេអ៊ីនសាច់ គ្រាប់ធញ្ញជាតិ (whole grains) បន្លែ ផ្លែឈើ និងខ្លាញ់ល្អសម្រាប់សុខភាពដែលមាននៅក្នុងផ្លែបឺរ និងត្រីសាល់ម៉ុនដើម្បីជួយឲ្យសាច់ដុំ ឆ្អឹង និងជាលិកាទន់នៅខ្នងមានភាពរឹងមាំ។ បន្ថែមពីនេះទៀត យើងគួរជ្រើសរើសញ៉ាំអាហារដែលមានកាល់ស្យូម ផូស្វ័រ និងវីតាមីន Dផងដែរ។ ៣. ឥរិយាបថនៃការគេង ការគេងផ្ងារគឺជាឥរិយាបថគេងដ៏ល្អសម្រាប់គ្នាយើងមានអាការៈឈឺខ្នង ប៉ុន្តែការផ្លាស់ប្តូរទម្លាប់នៃការគេងអាចនឹងមានភាពលំបាកប្រសិនជាយើងមិនទម្លាប់គេងផ្ងារ។ យើងក៏អាចប្រើខ្នើយទ្រាប់ក្រោមជង្គង់ ដើម្បីរក្សាទម្រង់ធម្មជាតិរបស់ខ្នង។ ដោយឡែកយកល្អយើងមិនគួរគេងផ្កាប់ទេ ប្រសិនជាយើងមានបញ្ហាឈឺខ្នង។ ការគេងផ្កាប់អាចធ្វើឲ្យយើងរើខ្លួនញឹកញាប់ដែលធ្វើឲ្យរោយក និងខ្នងផ្នែកខាងក្រោម។ ប្រសិនជាយើងទម្លាប់គេងផ្កាប់ និងមិនចង់ប្តូរឥរិយាបថនៃការគេង យើងអាចគេងលើខ្នើយទន់ ឬមិនកើយខ្នើយដើម្បីឲ្យកស្ថិតនៅទីតាំងត្រឹមត្រូវ។ ៤. ការមិនហាត់ប្រាណ យើងអាចប្រឈមនឹងការឈឺខ្នង ប្រសិនជាយើងមិនសកម្ម ព្រោះឆ្អឹងខ្នងត្រូវការការទ្រទ្រង់ពីសាច់ដុំពោះ និងខ្នង។ ការលើកទម្ងន់អាចជួយបានដែលមានក្នុងសកម្មភាពប្រចាំថ្ងៃដូចជាការឡើងជណ្ដើរ […]