Sciatica ជាការឈឺសរសៃ Sciatic ដែលជាសរសៃធំបំផុតនៅជើងរបស់យើង ដោយវាចាប់ឈឺពីខ្នងខាងក្រោយ (Lower Back) រហូតដល់ជើង។ បញ្ហានេះ កើតឡើងលើមនុស្សជាច្រើន និងជាញឹកញាប់ ប៉ុន្ដែវាបាត់ទៅវិញដោយខ្លួនឯង ក្នុងរយៈពេល ២-៣ម៉ោង ឬ ១ថ្ងៃ។ តែករណីខ្លះ បញ្ហានេះ អាចកើតឡើងរហូតដល់ច្រើនសប្ដាហ៍ តែកុំភ័យ មានវិធីមួយចំនួន ជួយសម្រួល និងការពារវាមិនឲ្យកើតឡើងទៀត។
ការហាត់ប្រាណ ជាមធ្យោបាយសំខាន់មួយ ដើម្បីបង្ការ និងសម្រួលបញ្ហា Sciatica មិនថា ការហាត់ប្រាណបែប Aerobic Exercise (ដើរ រត់ រាំ ហែលទឹក ជិះកង់) ការហាត់ប្រាណបែប Strength Training (លើកទម្ងន់ ប្រើម៉ាស៊ីនលើក ឬទាញទម្ងន់) និងការហាត់ប្រាណបែប Flexibility Training (យ៉ូហ្កា ឬ ក្បាច់ថៃជី)។
ការពង្រឹងដងខ្លួន អាចជួយឲ្យសុខភាពឆ្នឹងខ្នងកាន់តែល្អ។ ដងខ្លួនរបស់យើង មិនមែនមានសាច់ដុំពោះប៉ុណ្ណោះទេ ដែលជួយរក្សាស្ថិរភាពឆ្អឹងខ្នង តែវាមានសាចដុំខាងក្រោយ ចំហៀង ត្រគាក និងគូថ ដែលជាផ្នែកសំខាន់ជួយដល់ឆ្អឹងខ្នង។
ការអង្គុយយូរ បានដាក់សម្ពាធលើឌីស និងសរសៃចំណងឆ្អឹង (Ligaments) នៅខាងក្រោយ។ ប្រសិនបើយើងមានការងារ ចាំបាច់ត្រូវអង្គុយយូរ យើងគួរសម្រាកឲ្យញឹកបន្ដិច ដើម្បីដើរ ឬឈរ។
បញ្ហាលើសទម្ងន់ ឬជំងឺធាត់ អាចបង្កបញ្ហា Sciatica បានផងដែរ។ ជាងនេះទៅទៀត អ្នកលើសទម្ងន់ មិនងាយជាសះស្បើយពីបញ្ហា Sciatica ទេ ដោយទម្ងន់សង្កត់លើឆ្អឹងខ្នង និងបណ្ដាលឲ្យប៉ះពាល់ឌីសឆ្អឹង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕