home

What are your concerns?

close
Inaccurate
Hard to understand
Other

ឬ​ចម្លង​តំណភ្ជាប់

តិចនិច​សម្រួល​ការឈឺ​សរសៃជើងខាងក្រោយ

តិចនិច​សម្រួល​ការឈឺ​សរសៃជើងខាងក្រោយ

Sciatica ជាការ​ឈឺ​សរសៃ Sciatic ដែល​ជា​សរសៃ​ធំ​បំផុត​នៅ​ជើង​របស់​យើង ដោយ​វាចាប់​ឈឺ​ពីខ្នង​ខាងក្រោយ (Lower Back) រហូត​ដល់​ជើង។ បញ្ហា​នេះ កើតឡើង​លើ​មនុស្ស​ជាច្រើន និង​ជាញឹកញាប់ ប៉ុន្ដែ​វា​បាត់ទៅ​វិញ​ដោយ​ខ្លួនឯង ក្នុង​រយៈពេល ២-៣ម៉ោង ឬ ១​ថ្ងៃ។ តែករណី​ខ្លះ បញ្ហា​នេះ អាច​កើតឡើង​រហូត​ដល់​ច្រើនសប្ដាហ៍ តែ​កុំភ័យ មាន​វិធីមួយ​ចំនួន ជួយ​សម្រួល និង​ការពារ​វា​មិនឲ្យ​កើតឡើង​ទៀត។

១. បង្កើនការហាត់ប្រាណ

ការហាត់ប្រាណ ជាមធ្យោបាយ​សំខាន់មួយ ដើម្បី​បង្ការ និង​សម្រួល​បញ្ហា Sciatica មិន​ថា ការហាត់ប្រាណ​បែប Aerobic Exercise (ដើរ រត់ រាំ ហែលទឹក ជិះកង់) ការហាត់ប្រាណបែប Strength Training (លើកទម្ងន់ ប្រើម៉ាស៊ីន​លើក ឬទាញ​ទម្ងន់) និង​ការហាត់ប្រាណ​បែប Flexibility Training (យ៉ូហ្កា ឬ ក្បាច់ថៃជី)។

២. ពង្រឹង​ដងខ្លួន

ការពង្រឹង​ដងខ្លួន អាច​ជួយ​ឲ្យ​សុខភាព​ឆ្នឹងខ្នង​កាន់តែ​ល្អ។ ដងខ្លួន​របស់​យើង មិនមែន​មាន​សាច់ដុំ​ពោះ​ប៉ុណ្ណោះ​ទេ ដែល​ជួយ​រក្សាស្ថិរភាព​ឆ្អឹងខ្នង តែវាមាន​សាចដុំខាងក្រោយ ចំហៀង ត្រគាក និង​គូថ ដែល​ជាផ្នែក​សំខាន់​ជួយ​ដល់​ឆ្អឹងខ្នង។

៣. ចៀសវាង​ការអង្គុយ​យូរ

ការ​អង្គុយយូរ បាន​ដាក់​សម្ពាធ​លើ​ឌីស និង​សរសៃ​ចំណងឆ្អឹង (Ligaments) នៅ​ខាងក្រោយ។ ប្រសិន​បើ​យើង​មាន​ការងារ ចាំបាច់​ត្រូវ​អង្គុយយូរ យើង​គួរ​សម្រាក​ឲ្យ​ញឹកបន្ដិច ដើម្បី​ដើរ ឬឈរ។

៤. គ្រប់គ្រងទម្ងន់

បញ្ហា​លើសទម្ងន់ ឬ​ជំងឺធាត់ អាចបង្ក​បញ្ហា Sciatica បាន​ផងដែរ។ ជាងនេះទៅទៀត អ្នកលើស​ទម្ងន់ មិនងាយ​ជាសះស្បើយ​ពី​បញ្ហា Sciatica ទេ ដោយ​ទម្ងន់​សង្កត់​លើ​ឆ្អឹងខ្នង និង​បណ្ដាល​ឲ្យ​ប៉ះពាល់​ឌីស​ឆ្អឹង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ គីង ច័ន្ទវាសនា​ កែសម្រួល​ចុងក្រោយ 22/10/2019
ត្រួតពិនិត្យដោយ ជីព ចិត្ត