backup og meta

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 24, 2022

    ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ

    ជំងឺ​រលាក​សន្លាក់​ជា​ជំងឺ​ពាក់ព័ន្ធ​នឹង​សន្លាក់​ ដែល​រួម​មាន​ការ​ឈឺចាប់ ហើម​ ឬ​ចុក​រួយ​សន្លាក់។ ថ្វី​ត្បិត​តែ​បញ្ហា​សុខភាព​មួយ​ប្រភេទ​នេះ តែង​កើត​លើ​មនុស្ស​ចាស់​ដែល​មាន​វ័យ​លើស​ពី​៥០​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​គ្នា​យើង​ដែល​ស្ថិត​ក្នុង​វ័យ​៣០​ឆ្នាំ​ជាង​ ក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​ដូច​គ្នា។ ដូច្នេះ​ហើយ​ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​​ដែល​បណ្ដាល​មក​ពី​ជំងឺ​រលាក​សន្លាក់​ យើង​អាច​សាកល្បង​គន្លឹះ​​ខាង​ក្រោម​នេះ។

    ១. ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ឆាប់​រហ័ស

    ប្រសិនបើ​យើង​មាន​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព ក៏​ដូចជា​បញ្ចៀស​ការ​វិវត្ត​​​កាន់​តែ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​នេះ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២. ជៀសវាង​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ច្រើន

    ពិត​ណាស់​ គ្រូ​ពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​​ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​ពី​ជំងឺ​រលាក​សន្លាក់​ ប៉ុន្តែ​ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ច្រើន​ អាច​ប៉ះពាល់​ដល់​តម្រង​នោម​របស់​យើង​បាន​។ ហេតុ​នេះ​ហើយ គ្នា​យើង​គួរ​ជៀសវាង​​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ច្រើន​ និង​ជ្រើស​យក​វិធីសាស្ត្រ​ព្យាបាល​តាម​ផ្ទះ​ដោយ​ខ្លួន​ឯង ឬ​ជាមួយ​នឹង​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ។

    ៣. ស្អំ​កំណាត់​ក្ដៅ ឬ​ត្រជាក់

    ​ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ព្យាបាល​ដោយ​ស្អំ​កំណាត់​ក្ដៅ ឬ​ត្រជាក់​មាន​សារៈសំខាន់​ណាស់​ ដើម្បី​បំបាត់​​ការ​ឈឺចាប់​ដែល​បណ្ដាល​មក​ពី​ជំងឺ​រលាក​សន្លាក់។ អីចឹង​ហើយ​ យើង​គួរ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឬ​ស្អំ​កំណាត់​ក្ដៅ ឬ​ត្រជាក់​នៅ​បរិវេណ​ដែល​ឈឺចាប់។

    រលាកសន្លាក់

    អត្ថបទគួរអាន៖

    ៤. ម៉ាស្សា

    ចំណែក​ឯ​ការ​ម៉ាស្សា​ក៏​អាច​ជួយ​​កាត់បន្ថយ​ការ​ឈឺចាប់​ពាសពេញ​រាងកាយ​​ដូច​គ្នា ដោយ​ជួយ​កាត់បន្ថយ​ការ​ឈឺចាប់​ដោយ​សារ​បញ្ហា​រលាក​សន្លាក់ ព្រម​ទាំង​​ផ្ដល់​អត្ថប្រយោជន៍​ដល់​សាច់ដុំ​ និង​សន្លាក់​ថែម​ទៀត​ផង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម