backup og meta

រោគ​សញ្ញា​ទាំង​ ៦ ​បញ្ជាក់ថាយើងមាន​ជំងឺ​រលាក​សន្លាក់​ និង​ឈឺ​សន្លាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26

    រោគ​សញ្ញា​ទាំង​ ៦ ​បញ្ជាក់ថាយើងមាន​ជំងឺ​រលាក​សន្លាក់​ និង​ឈឺ​សន្លាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ជំងឺ​រលាក​សន្លាក់​​មិន​មែន​កើត​តែ​លើ​មនុស្ស​ចាស់​ប៉ុណ្ណោះ​ទេ សូម្បី​តែ​ក្មេង​ក៏​អាច​ប្រឈម​នឹង​​បញ្ហា​សុខភាព​មួយ​នេះ​ដែរ​។ ជំងឺ​នេះ​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្លាក់​ជា​ច្រើន​ប្រភេទ ដែល​បណ្ដាល​មក​ពី​ការ​រលាក​នៃ​សន្លាក់​ ហើយ​ប៉ះពាល់​ដល់​សាច់​ដុំ​ជុំវិញ​ឆ្អឹង​ និង​នាំ​ឲ្យ​មាន​អាការៈ​រឹង ឈឺចាប់​ ព្រម​ជាមួយ​នឹង​​​ការ​ថយ​ចុះ​នៃ​ចលនា​។ ជាក់​ស្ដែង ជំងឺ​រលាក​សន្លាក់​កើត​ឡើង​ដោយ​សារ​តែ​ការ​រង​របួស ការ​ឆ្លង​មេរោគ ប្រព័ន្ធ​ភាព​ស៊ាំ​មិន​ដំណើរការនិង​ការ​ធ្វើ​មេតាប៉ូលីស​មិន​ប្រក្រតី។

    ​​​​​រោគ​សញ្ញា​មួយ​ចំនួន​នៃ​ជំងឺ​រលាក​សន្លាក់​

    ១. រឹង​សន្លាក់​

    សញ្ញា​មួយ​ក្នុង​ចំណោម​សញ្ញា​ដំបូង​នៃ​ការវិវត្តនៃ​ជំងឺ​រលាក​សន្លាក់​ គឺ​ការ​ឡើង​រឹង​នៃ​សន្លាក់​នៅ​ពេល​ព្រឹក​។ បើ​ការ​ឈឺចាប់​​មិន​បន្ត​រយៈពេល​យូរ អាច​ចាត់​ទុក​ថា​ជា​ការ​រលាក​សន្លាក់​ប្រភេទ​ Rheumatoid arthritis។ ចំណែក​ឯ​ការ​ឈឺចាប់​នៅ​ត្រង់​សន្លាក់​ ដែល​មាន​រយៈ​ពេល​ប្រហែល​​១​ម៉ោង គឺ​ជា​ការ​រលាក​សន្លាក់​ប្រភេទ​ Osteoarthritis ​​។​​

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ២. គ្រុន​ក្ដៅ​

    ទម្រង់​នៃ​ការ​បង្ក​រោគ​ជា​ច្រើន​ អាច​ប៉ះពាល់​ដល់​រាងកាយ​​ដោយ​ការ​កើត​មាន​អាការៈ​គ្រុន​ក្ដៅ​។ ជំងឺ​រលាក​សន្លាក់​ក៏​អាច​បង្ហាញ​រោគសញ្ញា​នៃ​អាការៈ​គ្រុន​ក្ដៅ​ដូច​គ្នា​ ដែល​​កើត​ឡើង​ដោយ​​មេរោគ​ដែល​អាច​​នាំ​ឲ្យ​យើង​ឈឺ​សន្លាក់​ និង​​ថយ​ចុះ​ភាព​បត់បែន​។​

    ៣. អស់​កម្លាំង​រ៉ាំរ៉ៃ​

    ដោយ​សារ​តែ​មាន​ជាលិកា​នៅ​ជុំវិញ​សន្លាក់​ ភាព​អស់​កម្លាំង និង​​ល្ហិតល្ហៃ​អាច​វិវត្ត​បន្តិច​ម្ដង​ៗ​នៅ​ក្នុង​រាងកាយ​។ សូម្បី​តែ​មុន​ពេល​កើត​មាន​រោគសញ្ញា​ផ្សេង​ទៀត​ក៏​ដោយ​ ការ​អស់​កម្លាំង​រ៉ាំរ៉ៃ​អាច​បង្ហាញ​យ៉ាង​​ច្បាស់​ ដែល​អាច​មាន​រយៈពេល​ជា​ច្រើន​ថ្ងៃ។ អារម្មណ៍​នឿយ​ហត់​ខុស​ធម្មតា និង​បាត់បង់​ថាមពល​ជា​​រោគសញ្ញា​ទូទៅ​នៃ​ជំងឺ​រលាក​សន្លាក់​។

    ៤. ឈឺ​ខ្នង​

    ភាព​តានតឹង​នៅ​ក្នុង​សាច់ដុំ​ ឬ​សរសៃ​ពួរ​ដែល​បណ្ដាល​មក​ពី​របួស ឬ​ហេតុផល​ផ្សេង​ទៀត អាច​ជា​សញ្ញា​ដំបូង​នៃ​ជំងឺ​រលាក​សន្លាក់​។ ក្នុង​ករណី​ដែល​ការ​ឈឺខ្នង​មិន​បាត់​ទៅ​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ បើ​ទោះ​បី​ជា​យើង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​រួច​យ៉ាង​ណា​ក្ដី ​នេះ​​​បញ្ជាក់​ថា​ជា​រោគសញ្ញា​ទូទៅ​​នៃ​ជំងឺ​រលាក​សន្លាក់​។

    រលាកសន្លាក់៤

    ៥. ស្នាម​ក្រហម​នៃ​សន្លាក់

    ទន្ទឹម​នឹង​នេះ​ដែរ របួស​ជុំវិញ​ឆ្អឹង និង​អាការៈ​ហើម​ច្រើន​តែ​នាំ​ឲ្យ​កើត​មាន​ស្នាម​ក្រហម​នៅ​បរិវេណ​ដែល​​រង​ផល​ប៉ះពាល់​។ ស្រទាប់​សន្លាក់​ ឬ​ដុំ​សាច់​នៃ​ឆ្អឹង​ ជា​មូលហេតុ​ដ៏​កម្រ​នៃ​ការ​ឈឺ​សន្លាក់​ និង​ពិបាកធ្វើចលនា​។

    ៦. ពិបាក​ក្នុង​ការ​ធ្វើ​ចលនា​ ឬ​ដើរ​

    បើ​យើង​សង្កេត​ឃើញ​ថា​ ការ​ធ្វើ​ចលនា​ និង​សកម្មភាព​សាមញ្ញ​ដូចជា​ការ​ដើរ​ ឬ​ឡើង​ជណ្ដើរ​មាន​ការ​ពិបាក​ នោះ​អាច​បណ្ដាល​មក​ពី​មិនសូវធ្វើ​ចលនា និង​សកម្មភាព​រាងកាយ​ ជា​ហេតុ​នាំ​​ឲ្យ​សន្លាក់​កាន់​តែ​យ៉ាប់យ៉ឺន​ និង​ឈឺ​ចាប់​ខ្លាំង​ឡើង។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម