ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ
ជំងឺរលាកសន្លាក់ជាជំងឺពាក់ព័ន្ធនឹងសន្លាក់ ដែលរួមមានការឈឺចាប់ ហើម ឬចុករួយសន្លាក់។ ថ្វីត្បិតតែបញ្ហាសុខភាពមួយប្រភេទនេះ តែងកើតលើមនុស្សចាស់ដែលមានវ័យលើសពី៥០ឆ្នាំក៏ពិតមែន ប៉ុន្តែគ្នាយើងដែលស្ថិតក្នុងវ័យ៣០ឆ្នាំជាង ក៏អាចប្រឈមនឹងជំងឺនេះដូចគ្នា។ ដូច្នេះហើយ ដើម្បីកាត់បន្ថយការឈឺចាប់ដែលបណ្ដាលមកពីជំងឺរលាកសន្លាក់ យើងអាចសាកល្បងគន្លឹះខាងក្រោមនេះ។ ១. ធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស ប្រសិនបើយើងមានរោគសញ្ញានៃជំងឺរលាកសន្លាក់ យើងគួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យភ្លាមៗ ដើម្បីទទួលបានការព្យាបាលប្រកបដោយប្រសិទ្ធភាព ក៏ដូចជាបញ្ចៀសការវិវត្តកាន់តែធ្ងន់ធ្ងរនៃជំងឺមួយនេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជៀសវាងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ច្រើន ពិតណាស់ គ្រូពេទ្យអាចណែនាំឲ្យយើងប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ដើម្បីកាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ ប៉ុន្តែការញ៉ាំថ្នាំបំបាត់ការឈឺចាប់ច្រើន អាចប៉ះពាល់ដល់តម្រងនោមរបស់យើងបាន។ ហេតុនេះហើយ គ្នាយើងគួរជៀសវាងការប្រើថ្នាំបំបាត់ការឈឺចាប់ច្រើន និងជ្រើសយកវិធីសាស្ត្រព្យាបាលតាមផ្ទះដោយខ្លួនឯង ឬជាមួយនឹងគ្រូពេទ្យទើបជាការប្រសើរ។ [embed-health-tool-vaccination-tool] ៣. ស្អំកំណាត់ក្ដៅ ឬត្រជាក់ ទន្ទឹមនឹងនេះដែរ ការព្យាបាលដោយស្អំកំណាត់ក្ដៅ ឬត្រជាក់មានសារៈសំខាន់ណាស់ ដើម្បីបំបាត់ការឈឺចាប់ដែលបណ្ដាលមកពីជំងឺរលាកសន្លាក់។ អីចឹងហើយ យើងគួរងូតទឹកក្ដៅឧណ្ហៗ ឬស្អំកំណាត់ក្ដៅ ឬត្រជាក់នៅបរិវេណដែលឈឺចាប់។ អត្ថបទគួរអាន៖ ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង ៤. ម៉ាស្សា ចំណែកឯការម៉ាស្សាក៏អាចជួយកាត់បន្ថយការឈឺចាប់ពាសពេញរាងកាយដូចគ្នា […]