ជំងឺរលាកសន្លាក់

ជំងឺរលាក​សន្លាក់​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​រលាក​សន្លាក់ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ជំងឺរលាកសន្លាក់

ចង់កាត់បន្ថយការឈឺចាប់ពីជំងឺរលាកសន្លាក់ អាចសាកវិធីទាំងនេះ

ជំងឺ​រលាក​សន្លាក់​ជា​ជំងឺ​ពាក់ព័ន្ធ​នឹង​សន្លាក់​ ដែល​រួម​មាន​ការ​ឈឺចាប់ ហើម​ ឬ​ចុក​រួយ​សន្លាក់។ ថ្វី​ត្បិត​តែ​បញ្ហា​សុខភាព​មួយ​ប្រភេទ​នេះ តែង​កើត​លើ​មនុស្ស​ចាស់​ដែល​មាន​វ័យ​លើស​ពី​៥០​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​គ្នា​យើង​ដែល​ស្ថិត​ក្នុង​វ័យ​៣០​ឆ្នាំ​ជាង​ ក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​ដូច​គ្នា។ ដូច្នេះ​ហើយ​ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​​ដែល​បណ្ដាល​មក​ពី​ជំងឺ​រលាក​សន្លាក់​ យើង​អាច​សាកល្បង​គន្លឹះ​​ខាង​ក្រោម​នេះ។ ១. ធ្វើ​រោគវិនិច្ឆ័យ​ឲ្យ​បាន​ឆាប់​រហ័ស ប្រសិនបើ​យើង​មាន​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​ យើង​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព ក៏​ដូចជា​បញ្ចៀស​ការ​វិវត្ត​​​កាន់​តែ​ធ្ងន់ធ្ងរ​នៃ​ជំងឺ​មួយ​នេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ២. ជៀសវាង​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់ច្រើន ពិត​ណាស់​ គ្រូ​ពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​​ ដើម្បី​កាត់បន្ថយ​ការ​ឈឺចាប់​ពី​ជំងឺ​រលាក​សន្លាក់​ ប៉ុន្តែ​ការ​ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ច្រើន​ អាច​ប៉ះពាល់​ដល់​តម្រង​នោម​របស់​យើង​បាន​។ ហេតុ​នេះ​ហើយ គ្នា​យើង​គួរ​ជៀសវាង​​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ច្រើន​ និង​ជ្រើស​យក​វិធីសាស្ត្រ​ព្យាបាល​តាម​ផ្ទះ​ដោយ​ខ្លួន​ឯង ឬ​ជាមួយ​នឹង​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ។ [embed-health-tool-vaccination-tool] ៣. ស្អំ​កំណាត់​ក្ដៅ ឬ​ត្រជាក់ ​ទន្ទឹម​នឹង​នេះ​ដែរ​ ការ​ព្យាបាល​ដោយ​ស្អំ​កំណាត់​ក្ដៅ ឬ​ត្រជាក់​មាន​សារៈសំខាន់​ណាស់​ ដើម្បី​បំបាត់​​ការ​ឈឺចាប់​ដែល​បណ្ដាល​មក​ពី​ជំងឺ​រលាក​សន្លាក់។ អីចឹង​ហើយ​ យើង​គួរ​ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ ឬ​ស្អំ​កំណាត់​ក្ដៅ ឬ​ត្រជាក់​នៅ​បរិវេណ​ដែល​ឈឺចាប់។ អត្ថបទគួរអាន៖ ទម្លាប់​មិន​ល្អ​ទាំង​៦​ បំផ្លាញ​សុខភាព​បេះដូង​​ដោយ​មិន​ដឹង​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្វះ​​ឈាម​​ទៅ​ចិញ្ចឹម​បេះដូង អាច​ចេញ​រោគសញ្ញា​ទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ផ្លែ​ឈើ​ទាំង​៨​មុខ​នេះ ល្អ​សម្រាប់​សុខភាពបេះដូង ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃ​ឈាម​បេះដូង គ្រឿងផ្សំក្នុង​អាហារ ៣មុខ អាចធ្វើឲ្យ​បេះដូងលោតខុសធម្មតា ធ្វើការ​​​​ពី​ផ្ទះ​​ មុខកុំព្យូទ័រយូរម៉ោង អាច​ប្រឈម​ជំងឺ​បេះដូង​​​​​​​​​​​​​ ៤. ម៉ាស្សា ចំណែក​ឯ​ការ​ម៉ាស្សា​ក៏​អាច​ជួយ​​កាត់បន្ថយ​ការ​ឈឺចាប់​ពាសពេញ​រាងកាយ​​ដូច​គ្នា […]

ស្វែងរក ជំងឺរលាកសន្លាក់

ជំងឺរលាកសន្លាក់

ជិះកង់ល្អ តែអាចជាមូលហេតុបណ្ដាលឲ្យយើងឈឺចង្កេះទេ?

ពេល​ជិះ​កង់ យើង​ប្រើ​កម្លាំង​ជើង​ខ្លាំង ព្រោះ​ត្រូវ​ធាក់​កង់​ដើម្បី​ឲ្យ​វា​ទៅ​មុខ ហើយ​ដោយ​សារ​តែ​ប្រើ​ជើង​ខ្លាំង​គ្នា​យើង​ខ្លះ​គិត​ថា របួស​ភាគ​ច្រើន​បណ្ដាល​មក​ពី​ការ​ជិះ​កង់​កើត​ឡើង​លើ​ជើង​ដូច​ជា កំភួន​ជើង ឬ​ជង្គង់​ជា​ដើម។ ប៉ុន្តែ ការ​សិក្សា​បង្ហាញ​ថា របួស​លើ​រាងកាយ​ពេល​ជិះ​កង់​គួរ​ឲ្យ​ធុញ​នោះ​មិន​មែន​ឈឺ​ជង្គង់​អី​ទេ តែ​ជា​បញ្ហាឈឺចង្កេះដោយសារជិះកង់​វិញ។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ន័រវែស​បាន​សិក្សា​លើ​អ្នកជិះកង់អាជីព​ចំនួន ១១៦​នាក់ ដើម្បី​ពិនិត្យ​មើល​លើ​ផ្នែក​រាងកាយ​ណា​ដែល​រង​របួស​ខ្លាំង​ជាង​គេ​ដោយសារ​ការ​ជិះ​កង់។ ការ​សិក្សា​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា៖ ៤៥% ​នៃ​របួស​ដោយ​សារ​ការ​ជិះ​កង់​គឺ​បញ្ហា​ឈឺ​ចង្កេះ ២៣% នៃ​របួស​ដោយ​សារ​ការ​ជិះ​កង់​គឺ​បញ្ហាឈឺជង្គង់ ៤១% ​នៃ អ្នក​ជិះកង់​ទាំង​អស់​បាន​ស្វែង​រក​ការ​ព្យាបាល​ដោយសារ​ឈឺ​ចង្កេះ ឈឺខ្នង។ មូល​ហេតុ​ទូទៅ​បំផុត​នៃ​ការ​ឈឺ​ចង្កេះ​ចំពោះ​គ្នា​យើង​ចូល​ចិត្ត​ជិះ​កង់ គឺ​អាច​ដោយ​សារ​មាន​ឥរិយាបថ​មិន​ល្អ (ឱន​ជិះ​កង់) បណ្ដាល​ឲ្យ​ស្ពឹក​ខ្នង ឬ​ចង្កេះ។ មួយ​វិញ​ទៀត​នោះ ការ​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់​អាច​បង្ក​ឡើង​ដោយ​សារ​សរសៃ​ពួរ​សាច់​ដុំ​ទទួល​រង​ការ​ប៉ះទង្គិច ឬ​ដោយ​សារ​ប្រឹង​ធាក់​កង់​ខ្លាំង​ពេក។ បញ្ហា​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់​ក៏​អាច​បណ្ដាល​មក​ពី​យើង​ធាក់​កង់​ខុស​បច្ចេកទេស​ផង​ដែរ។ ក្បួន​ដោះ​ស្រាយ​បញ្ហា​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់ ១. កែ​តម្រូវ​កង់​ឲ្យ​សម​ស្រប​ទៅ​តាម​រាងកាយ​របស់​យើង បើ​អាច​គួរ​មាន​ជំនួយ​ពី​អ្នក​ជំនាញ​ក្នុង​ការ​ជ្រើសរើស​កង់​ស័ក្ដិសម​នឹង​យើង។ ២. ជ្រើស​រើស​ប្រភេទ​កង់​ត្រឹម​ត្រូវ​ទៅ​តាម​ការ​ជិះ​កង់​ដូច​ជា កង់​ជិះ​លេង​ធម្មតា កង់​ជិះ​ឡើង​ភ្នំ កង់​កីឡា​។ល។ ៣. ក្នុង​ករណី​យើង​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់ អាច​យក​ទឹក​កក​មក​ស្អំ​កន្លែង​ឈឺ​ចាប់ និង​សម្រាក​មួយ​រយៈ​សិន រហូត​អាការៈ​ប្រសើរ​ឡើង។ ៤. បើ​យើង​ឈឺ​ចង្កេះ​ដោយ​សារ​ជិះ​កង់​ខ្លាំង អាច​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន តែ​ត្រូវ​ប្រាកដ​ថា ប្រើ​សម​ស្រប​ទៅ​តាម​កម្រិត​របស់​ថ្នាំ ៥. លើស​ពី​នេះ យើង​អាច​ដោះ​ស្រាយ​ជាមួយ​ក្បាច់​ហាត់​ប្រាណ​ដូច​ខាង​ក្រោម​ក៏​បាន​៖ ក្បាច់​ផ្អឹប​ជង្គង់ នឹង​ដើម​ទ្រូង៖ ការ​ផ្អឹប​ជង្គង់នឹង​ដើម​ទ្រូង ជួយ​បន្ធូរ​ភាព​តាន​តឹង​សាច់ដុំ​ចង្កេះ​របស់​យើង។ ជំហាន​ដែល​យើង​គួរ​អនុវត្ត​តាម​មាន​ដូច​ជា៖ ជំហានទី១៖ គេង​ឲ្យ​រាប​ស្មើ​នឹង​ឥដ្ឋ ជំហានទី២៖ ទាញ​ជង្គង់​ទាំង​សង​ខាង​ឡើង​មក​ផ្អឹបនឹង​ដើម​ទ្រូង ជំហានទី៣៖ យក​ដៃ​ឱប​ជង្គង់ រួច​សង្កត់​ថ្នម​ៗ​ផ្អឹប​ជង្គង់​នឹង​ដើម​ទ្រូង ជំហានទី៤៖ រក្សា​លំនឹង​នេះ​ឲ្យ​បាន​១៥វិនាទី សឹម​លែង​មក​ដាក់​ជើង​ត្រង់​ស្មើ រួច​ធ្វើ​ក្បាច់​នេះ​២-៣​ដង​ទៀត។ ក្បាច់​កូន​ក្មេង ក្បាច់​កូន​ក្មេង​ក៏​ជា​ក្បាច់​យូហ្កា​ដ៏​ពេញ​និយម​មួយ​ទៀត ជួយ​បន្ធូរ​ភាព​តាន​តឹង​សាច់ដុំ​ចង្កេះ​របស់​យើង​ដូច​គ្នា។ យើង​គួរ​អនុវត្ត​តាម​ជំហាន​នីមួយៗ […]


ជំងឺរលាកសន្លាក់

សម្រក​ទម្ងន់​ផ្ដល់ប្រយោជន៍ ៤យ៉ាង ដល់​អ្នកជំងឺរលាក​សន្លាក់

​យើង​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ ការ​ធាត់​ជ្រុល​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​ជា​ច្រើន​ ដូចជា​គាំងបេះដូង​ គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្បាល​ ឬ​ទឹក​នោម​ផ្អែម​ជាដើម​។​ ​ចំពោះ​អាការៈរលាក​សន្លាក់​វិញ​ ទម្ងន់​ខ្លួន​​របស់​យើង​​អាច​បង្ក​ជា​បញ្ហា​ និង​បន្ថែម​ភាព​ស្មុគស្មាញ​ជាច្រើន​ផង​ដែរ​ ពីព្រោះ​ទម្ងន់​ដែល​លើស​អាច​ដាក់​សម្ពាធ​ដល់​សន្លាក់​របស់​យើង​​ ក៏​ដូចជា​បន្ថែម​ការ​ឈឺ​ចាប់​​ថែម​ទៀត​ផង​។ ហេតុ​ដូច្នេះ​ហើយ​ ទើប​ការ​ថែទាំ​ទម្ងន់​ខ្លួន​​ឲ្យ​​បាន​ល្អ​ ​មាន​សារសំខាន់​​ណាស់​​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​ជំងឺ​រលាក​សន្លាក់​នេះ​។​យ៉ាង​ណា​មិញ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​ វា​មាន​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​​ដល់​ជំងឺ​រលាក​សន្លាក់​ដូច​ខាងក្រោម។ ១. បន្ថយ​ការ​ឈឺ​ចាប់​ ​យោង​តាម​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​ ការ​ស្រក​ទម្ងន់​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់​ត្រង់​សន្លាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល​មាន​ជំងឺ​រលាក​សន្លាក់​ ​ហើយ​ស្រក​ទម្ងន់​តាម​រយៈ​ការ​ធ្វើ​លំហាត់​ប្រាណ​ និង​​​របប​អាហារ​​​​ត្រឹមត្រូវ​សម្រាប់​​​​រយៈពេល​​ចាប់​​ពី​​១៨​ខែ​ឡើង​ទៅ​​​ នឹង​មិន​សូវ​ឈឺ​​ចាប់​នៅ​ត្រង់​ជង្គង់​ទៀត​ឡើយ​​​។ ដូច្នេះ​ហើយ​ យើង​អាច​ចាប់ផ្ដើម​ការ​សម្រក​ទម្ងន់​ពី​១០​% ទៅ​២០%​ ​នៃ​ទម្ងន់​ខ្លួន​របស់​យើង​ ដើម្បី​ឲ្យ​​ការ​ធ្វើ​ចលនា​​មាន​ភាព​ប្រសើរ​ជាង​មុន​ កាត់​បន្ថយ​ការ​ឈឺចាប់​ និង​ទទួល​បាន​​អត្ថប្រយោជន៍​ជាច្រើន​ផ្សេង​​ទៀត​។ ២. ជួយ​ជំរុញ​​មុខងារ​សន្លាក់ ​​​ការ​ស្រក​ទម្ងន់​ មិន​ត្រឹម​តែ​ជួយ​បំបាត់​ការ​ឈឺ​ចាប់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​ជួយ​ជំរុញ​​​ដល់​មុខងារ​របស់​សន្លាក់​ផង​ដែរ​ ពី​ព្រោះ​សម្ពាធ​មេកានិច​នៅ​​ផ្នែក​ខាង​ក្នុង​ជង្គង់​នឹង​​មាន​ភាព​ប្រសើរ​ឡើង​ បើសិនជា​យើង​ស្រក​ទម្ងន់​។ ​ការ​ញ៉ាំ​អាហារ​ល្អ​ៗ​ ព្រម​ទាំង​​ធ្វើ​លំហាត់​ប្រាណ​បន្ថែម​​​ គឺ​មាន​សារ​សំខាន់​ណាស់​ដើម្បី​​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​មាំ​មួន​ និង​បន្ថយ​ការរលាក​សន្លាក់​ផ្សេង​ៗ​។ ៣. កាត់​បន្ថយ​ការ​រលាក​ ​​​នៅ​ពេល​ដែល​យើង​ធាត់​ជ្រុល​ ព្រម​ទាំង​មាន​ជំងឺ​រលាក​សន្លាក់​ផង​នោះ​ ​យើង​ច្បាស់​ជា​ចៀស​មិន​ផុត​ពី​​ការ​រលាក​ផ្សេង​ៗ​ឡើយ​។​ ប៉ុន្តែ​ ប្រសិន​បើ​យើង​ស្រក​ទម្ងន់​​ម្ដង​បន្តិច​ៗ​ អាការៈ​រលាក​ក៏​អាច​ថយ​ចុះ​ជា​លំដាប់​ផង​ដែរ​​ ពី​ព្រោះ​​ខ្លាញ់​​ដែល​នៅ​ក្នុង​រាងកាយ​របស់​យើង​គឺ​ជា​​ជាលិកា​សកម្ម​ និង​បញ្ចេញ​សារធាតុ​គីមី​គាំទ្រ​​ការ​រលាក​។​ ៤. ​​​ការ​គេង​ប្រសើរ​ឡើង​ ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​​ស្រក​ទម្ងន់​ក៏​អាច​ជួយ​ឲ្យ​ការ​គេង​របស់​យើង​កាន់​តែ​ប្រសើរ​ជាង​មុន​ផង​ដែរ​ ពីព្រោះ​​នៅ​ពេល​ដែល​យើង​ឈឺចាប់​ដោយ​សារ​តែ​អាការៈរលាក​សន្លាក់​ វា​ក៏​អាច​ប៉ះពាល់​ក៏​ការ​គេង​របស់​យើង​ដូច​គ្នា។​ លើស​ពី​នេះ​ វា​ក៏​​អាច​បង្ក​ទៅ​ជា​​​ជំងឺ​គេង​មិន​លក់​ថែម​ទៀត​ផង​។


ជំងឺរលាកសន្លាក់

អ្នក​ឈឺសន្លាក់ក៏អាចហាត់ប្រាណដែរ តាមវិធីមួយចំនួន​នេះ

ពេល​ខ្លះ​អ្នក​ជំងឺ​រលាក​សន្លាក់​​​យល់​ឃើញ​​ថា​ ការ​ធ្វើ​លំហាត់​ប្រាណ​នឹង​ធ្វើ​ឲ្យ​ជំងឺ​របស់​ពួកគាត់​កាន់​តែ​​ធ្ងន់​ធ្ងរ​លើស​ដើម​។​ ប៉ុន្តែ​មិន​ដូច្នោះ​ឡើយ​ លំហាត់​ប្រាណ​មាន​សារៈសំខាន់​ណាស់​​ ពីព្រោះ​វា​ជួយ​​បង្កើន​​កម្លាំង​ថាមពល​ និង​ភាព​ពត់​ពែន​​ ក៏​ដូចជា​កាត់​បន្ថយ​នូវ​ការ​ឈឺចាប់​ ព្រមទាំង​ប្រឆាំង​នឹង​ភាព​អស់​កម្លាំង​ផង​ដែរ​។ ​ ពិត​ណាស់ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ឈឺចាប់​ និង​ស្ពឹក​ស្រពន់​នៅ​​ត្រង់​សន្លាក់​ឆ្អឹង​ យើង​ប្រហែល​ជា​គ្មាន​អារម្មណ៍​ដើរ​កាត់​ប្រាណ​ ឬ​ហែល​ទឹក​ទៀត​នោះ​ទេ​។យ៉ាង​ណា​មិញ​ យើង​មិន​ចាំបាច់​​​​​​ប្រឹង​ប្រែង​​ហាត់​ប្រាណ​ឲ្យ​ហួស​ពី​សមត្ថភាព​ឡើយ​​ លំហាត់​ប្រាណ​​ងាយៗ​ បែប​សាមញ្ញ​​ៗ​ ក៏​អាច​​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរស្រាល ព្រម​ទាំង​អាច​រក្សា​ទម្ងន់​ខ្លួន​ថែម​ទៀត​ផង​។ ១.តើ​ការ​ហាត់ប្រាណ​មាន​គុណប្រយោជន៍​អ្វី​ខ្លះ​? ជាក់ស្ដែង​​​ ការ​ហាត់ប្រាណ​​ជួយ​ពង្រឹង​សុខភាព​ និង​ធ្វើ​ឲ្យ​រាងកាយ​​របស់​យើង​​មាន​ភាព​សម​សួន​ ដោយ​ពុំ​មាន​ការ​ឈឺចាប់​នៅ​ត្រង់​សន្លាក់​ឆ្អឹង​ឡើយ​។ លើស​ពី​នេះ​ ​វា​ក៏​ជួយ​​គ្រប់គ្រង​ទម្ងន់​ បង្កើន​តុល្យភាព​រាងកាយ​ ធ្វើ​ឲ្យ​ឆ្អឹង​ និង​សាច់ដុំ​នៅ​ត្រង់​សន្លាក់​មាន​ភាព​រឹងមាំ​ ក៏​ដូចជា​ធ្វើ​ឲ្យ​យើង​គេង​លក់​ស្រួល​​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ​ ប្រសិនបើ​​យើង​មិន​សូវ​ហាត់​ប្រាណ​ទេ​នោះ​​ វា​នឹង​ធ្វើ​ឲ្យ​សន្លាក់​ឆ្អឹង​របស់​យើង​កាន់តែ​ឈឺចាប់​ និង​ស្ពឹក​ជាង​មុន​​​​ថែម​ទៀត​​។​ ២.​លំហាត់​ប្រាណ​ស័ក្ដិសម​​អ្នក​​ជំងឺ​រលាក​សន្លាក់ ដូច​ដែល​យើង​បាន​ដឹង​ស្រាប់​ហើយ​ថា​ លំហាត់​ប្រាណ​មាន​ច្រើន​ប្រភេទ​ណាស់​ ហើយ​លំហាត់​ប្រាណ​នីមួយ​ៗ​សុទ្ធសឹងតែ​មាន​គុណ​ប្រយោជន៍​ផ្សេង​ៗ​ពី​គ្នា​។ ​ ចំណែក​ឯ​លំហាត់​ប្រាណ​សម្រាប់​អ្នក​ជំងឺ​រលាក​សន្លាក់​ ក៏​អាស្រ័យ​ទៅ​លើ​ប្រភេទ​នៃ​ជំងឺ​រលាក​សន្លាក់​របស់​យើង​ផង​ដែរ​។ ​ ជា​ទូទៅ​ លំហាត់​ប្រាណ​សម្រាប់​អ្នក​ជំងឺ​រលាក​សន្លាក់​មាន​ដូចជា លំហាត់​ប្រាណ​បែប​ចលនា (ពត់ខ្លួន​ប្រាណ​ លើកដៃ បង្វិល​ស្មា​ចុះ​ឡើង​...) លំហាត់​ប្រាណ​​ពង្រឹង​កម្លាំង​ (លើក​ទម្ងន់ ​...) លំហាត់​ប្រាណ​អារ៉ូប៊ិក (​ជិះកង់ ដើរ រាំ....) ជាដើម​។​​ ​ប្រសិនបើ​យើង​​ចង់​​ទទួល​បាន​អត្ថប្រយោជន៍​​​ដ៏​លើស​លប់​ពី​ការ​ហាត់​ប្រាណ​​ យើង​គួរ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ជាមុន​សិន​​​​ ដើម្បី​ស្វែង​រក​ប្រភេទ​លំហាត់​ប្រាណ​ណាមួយ​ ដែល​ស័ក្ដិសម​បំផុត​ជាមួយ​នឹង​សន្លាក់​ឆ្អឹង​របស់​យើង​។ ៣.តិចនិក​ការពារ​សន្លាក់​ឆ្អឹង​​ពេល​​ចាប់​ផ្ដើម​លំហាត់​ប្រាណ​ដំបូង​ សម្រាប់​អ្នក​ដែល​​មិន​សូវ​ហាត់​ប្រាណ​ពីមុន​​សោះ​ […]


ជំងឺរលាកសន្លាក់

អ្នកមាន​បញ្ហារលាកសន្លាក់គួរចៀសវាងអាហារទាំងនេះ បើមិនចង់ឲ្យ​កាន់តែធ្ងន់ធ្ងរ

គ្នា​យើង​ដឹង​ទេ បើ​យើង​កំពុង​មាន​ជំងឺ​រលាក​សន្លាក់ យើង​គួរ​គិត​គូរ​ដល់​អាហារ​មួយ​ចំនួន ដែល​យើង​មិន​គួរ​ញ៉ាំ ឬ​ញ៉ាំ​ក្នុង​កម្រិត​តិច​តួច​បាន​ហើយ។ បើ​យើង​មាន​ជំងឺ​រលាក​សន្លាក់ រាង​កាយ​របស់​យើង​គឺ​​ស្ថិត​ក្នុង​សភាព​រលាក។ អ៊ីចឹង​ហើយ​បានជា​យើង​ត្រូវ​ប្រ​យ័ត្ន​ចំពោះ​អាហារ​មួ​យ​ចំនួន ដោយ​ហេតុ​ថា​អាហារ​ទាំង​នោះ​មាន​ផ្ទុក​សារធាតុ​ខ្លះ​ធ្វើ​ឲ្យ​សភាព​រលាក​កាន់​តែ​អាក្រក់​ ដូច​នេះ​ហើយ​បានជា​​យើង​គួរ​ចៀស​វាង និង​រឹត​ត្បិត​កា​រញ៉ាំ​។ ១.ស្ករ ស្ករ​កែ​ច្នៃ អាច​បញ្ចេញ​សារធាតុ​ម្យ៉ាង​ឈ្មោះ​ថា​ cytokines ដែល​ដើរ​តួរ​ជា​ភ្នាក់​ងារ​បង្ក​ការ​រលាក​ក្នុង​រាង​កាយ​។ ស្ករ​កែ​ច្នៃ​ដែល​គេ​ដាក់​ក្នុង​ភេសជ្ជៈ​ផ្អែម មាន​ដូច​ជា​ទឹក​ក្រូច តែ​​ផ្អែម កាហ្វេ​បន្ថែម​រស​ជាតិ និង​ទឹក​ផ្លែឈើ​កំប៉ុង ជា​ដើម ​ដែល​របស់​ទាំង​​អស់​នេះ​ទំនងជា​ធ្វើ​ឲ្យ​សភាព​រលាក​កាន់តែ​អាក្រក់​។ ២. ខ្លាញ់​ឆ្អែត អាហារ​មាន​​ជាតិ​ខ្លាញ់​ឆ្អែត​ខ្ពស់​ ដូច​ជា​ភីហ្សា និង​សាច់​ក្រហម​ ជា​ដើម អាច​ធ្វើ​ឲ្យមាន​ការ​រលាក​នៅ​ជាលិកា​ខ្លាញ់។ ដូច​គ្នា​ដែរ ខ្លាញ់​ឆ្អែត ក៏​អាច​ធ្វើ​ឲ្យ​យើង​ប្រ​ឈម​នឹង​ការ​វិវត្ត​ទៅជា​មាន​ជំងឺ​ធាត់​ ជំងឺ​បេះ​ដូង និង​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត ដែល​អ្វី​ទាំងនេះ​នឹង​ធ្វើ​ឲ្យ​សភាព​រលាក​កាន់​តែ​អាក្រក់។ ៣. គ្រឿង​ស្រវឹង​ ជាតិ​អាល់​កុល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​រលាក​កាន់តែ​អាក្រក់​ ដូច​នេះ​ហើយ​បើ​គ្នា​យើង​មាន​បញ្ហា​រលាក​សន្លាក់​គួរ​កម្រិត​ការ​ផឹក​គ្រឿង​ស្រវឹង ឬ​ចៀស​វាង​តែ​ម្ដង​។ ការ​សិក្សា​មួយ​ចំនួន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ការ​ផឹក​គ្រឿង​ស្រ​វឹង​ក៏​អាច​ធ្វើ​ឲ្យ​យើង​ជួប​បញ្ហា​ប្រ​គ្រីវ​យូរៗ​​ម្ដង ហើយ​ក៏​អាច​ទៅ​​ជា​ធ្ងន់​ធ្ងរ​ផង​ដែរ​។​ ជាង​នេះ​ទៅទៀត ការ​ផឹក​ស្រា​ជាប់​ជា​ប្រ​ចាំ​ក៏​មាន​ទំនាក់ទំនង​ទៅ​នឹង​ហានីភ័យ​កើត​ជំងឺ​រលាក​សន្លាក់​ឆ្អឹង។​​ ៤. កាត់​បន្ថយ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ ការ​កាត់​បន្ថយការ​​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់​ អាច​ជា​ជម្រើស​ល្អ​ម្រាប់​អ្នក​មាន​បញ្ហា​រលាក​សន្លាក់។ អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់​មាន​ដូច​ជា​ស៊ុប​កំប៉ុង ភីហ្សា សាច់​កែ​ច្នៃ និង​ប្រ​ភេទ​អាហារ​កែ​ច្នៃ​ជា​ច្រើន​ផ្សេង​ទៀត។ ការសិក្សា​លើ​សត្វ​កណ្ដុរ​បាន​រក​ឃើញ​ថា​ កណ្ដុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប្រៃ​ខ្ពស់ ជួប​បញ្ហា​រលាក​សន្លាក់​ក៏​ខ្ពស់​ជាង​កណ្ដុរ​ដែល​ស៊ី​អាហារ​មាន​ជាតិ​ប្រៃ​ក្នុង​កម្រិត​ធម្មតា​។


ជំងឺរលាកសន្លាក់

ថ្លោះគ្រេច ឈឺសន្លាក់ ហ៊ានតែទិញថ្នាំលេបផ្តេសផ្តាស ប្រយ័ត្នមានបញ្ហាធ្ងន់ធ្ងរមួយនេះ

មាន​ជំងឺ​ក្រពះ​មួយ​ចំនួន ពិសេស​ការ​ធ្លាយ​ក្រពះ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ប្រើ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​ត្រឹម​ត្រូវ ពិសេស​ថ្នាំ​ថ្លោះ​គ្រេច ឈឺ​សន្លាក់។ នេះ​ជា​ការ​លើក​ឡើង​របស់​សាស្ត្រាចារ្យ​មហាបរិញ្ញា អ៊ុង ចក្រាវុធ ឯកទេស​ជំងឺ​ថ្លើម ក្រពះ ពោះវៀន។ តាម​កា​របញ្ជាក់​របស់​លោក​​សាស្ត្រាចារ្យ ការ​ធ្លាយ​ក្រពះ មាន​សឹង​តែ​៩០% ដោយសារ​ការ​ផ្សំ​ថ្នាំ​លេប​នៅតាមឱសថស្ថាន ដោយ​គ្មាន​វេជ្ជបញ្ជា ពិសេស​ថ្នាំ​សរសៃ បំបាត់​ថ្លោះ​គ្រេច ឈឺ​សន្លាក់​ផ្សេងៗ​ទៀត។ “នៅ​តាម​ឱសថ​ស្ថាន​ខ្លះ​មាន​លក់​ថ្នាំ​ឲ្យ​អ្នក​ជំងឺ​ដោយ​គ្មាន​វេជ្ជបញ្ជា ម្យ៉ាង​ទៀត​អ្នក​ជំងឺ​ច្រើន​តែ​ទៅ​ផ្សំ​ថ្នាំ​នៅ​ឱសថស្ថាន នៅ​ពេល​ថ្លោះ​គ្រេច។ ជួនកាល​អ្នក​លក់​ថ្នាំ​ហ្នឹង គាត់​ឲ្យ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ដែល​ថ្នាំ​ហ្នឹង​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ក្រពះ ដែល​គាត់​មិន​​មែន​ជា​ពេទ្យ គាត់​មិន​អាច​ដឹង ជួនកាល​ជំងឺ​ហ្នឹង​មិន​ត្រូវ​ការ​ថ្នាំ​ហ្នឹង​ផង គាត់​ឲ្យ​លេប​ទៅ​អាច​ប៉ះពាល់​ដល់​ក្រពះ”។ សាស្ត្រាចារ្យរៀបរាប់។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ សុខាភិបាល​រូប​នេះ​ថា អ្នក​ដែល​ធ្លាយ​ក្រពះ​ភាគ​ច្រើន គឺ​មាន​ជំងឺ​ដំបៅ​ក្រពះ​រួច​ហើយ តែ​មិន​ដឹង គ្រាន់​តែ​ឆ្អល់ៗ ហើយ​ញ៉ាំ​ថ្នាំ​ក៏​ធូរ​ស្រាល ស្រប​ពេល​មួយ​អ្នក​ជំងឺ​នោះ​ឈឺ​ចង្កេះ ឈឺ​ជង្គង់ ក៏​ទៅ​ផ្សំ​ថ្នាំ​លេប ដល់​មាន​ដំបៅ​ក្រពះ​ស្រាប់ ក៏​បណ្តាល​ឲ្យ​ធ្លាយក្រពះ។ ក្នុង​ន័យ​នេះ លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា មិន​មែន​មាន​ន័យថា​ថ្នាំ​សន្លាក់​មិនល្អ គ្មាន​ប្រសិទ្ធភាព ឬ​ឈឺ​​សន្លាក់ មិន​ត្រូវ​ទិញ​ថ្នាំ​លេប​នោះ​ទេ គឺ​ត្រូវ​តែ​ទិញ តែ​មិន​ត្រូវ​ទៅ​ផ្សំ​ថ្នាំ​ដោយ​គ្មាន​វេជ្ជ​បញ្ជា​នោះទេ ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​មុន​នឹង​ប្រើ​វា ចៀស​វាង​ប្រើ​ទៅ​មាន​បញ្ហា​សុខភាព​ទៅ​វិញ។ “ថ្នាំ​សន្លាក់​មាន​ប្រសិទ្ធភាព​ខ្ពស់ ប្រើ​បាន តែ​ត្រូវ​ឲ្យ​គ្រូពេទ្យ​វិនិច្ឆ័យ ឬ​ចេញ​វេជ្ជបញ្ជា តើ​ដំណាក់​កាល​ឈឺ ត្រូវ​ប្រើ​ថ្នាំ​ហ្នឹង​អត់ ហើយ​បើ​សិន​ជា​ត្រូវ​ប្រើ គ្រូពេទ្យ​គេ​ដឹង​ថា អ្នក​ហ្នឹង​មាន​ជំងឺ​ក្រពះ […]


ជំងឺរលាកសន្លាក់

ទម្លាប់មិនល្អមួយចំនួន ជាមូលហេតុធ្វើឲ្យឈឺសន្លាក់ទាំងវ័យក្មេង

និយាយដល់​រឿង​ឈឺ​សន្លាក់ គ្នា​យើង​ច្បាស់​ជា​​គិត​ដល់​ប៉ាម៉ាក់​ អ៊ំៗ​ចាស់ៗ​មិន​ខាន ប៉ុន្តែ​ជំងឺ​នេះ ទោះ​យើង​កំពុង​ស្ថិត​នៅវ័យ​ក្មេង ​ក៏អាច​កត់​បាន​ដែរ ពិសេស​គ្នា​យើង​មាន​ទម្លាប់​រស់​នៅ​មិន​ល្អ​មួយ​ចំនួន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង ទម្លាប់​មិន​ល្អ​នាំ​ឲ្យ​យើង​ឈឺ​សន្លាក់​ទាំង​វ័យ​ក្មេ​ងបាន។ ១- លើស​ទម្ងន់ បើទម្ងន់យើង​​កើន​ត្រឹម ​១គីឡូ ក៏​ដោយ ក៏​អាច​បង្កើន​សម្ពាធ​​លើ​សន្លាក់​ជង្គង់​ បណ្តាល​​​ឲ្យ​ខ្នង ត្រគាក និង​ប្រអប់​ជើង ​ឈឺ​បានដូច​គ្នា។ បន្ថែម​ពី​នោះ បញ្ហា​​លើស​ទម្ងន់​ នឹង​​បង្ក​ឲ្យ​មាន​ការ​ហើម និង​​រលាក​លើរាង​កាយបាន។ ហេតុ​នេះ ​គ្នា​យើង​​គួរ​គប្បី​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន។ ២- ទម្លាប់​ចុច​​ទូរសព្ទ​ច្រើន ​ចុច​ទូរសព្ទ​ច្រើន ​​ធ្វើ​ឲ្យ​សរសៃ​ពួរ​​​ដៃ​ និង​ស្រោម​សន្លាក់​ឆ្អឹង​ប្រអប់​ដៃ រងការ​រលាក។ លើស​ពី​នេះ ទម្លាប់​ចុច​ទូរសព្ទ​ច្រើន​ ក៏​បណ្តាល​ឲ្យ​​ឆ្អឹង​​ក និង​​សាច់​ដុំ​ស្មា​រង​សម្ពាធ​ ជា​ហេតុ​ឲ្យ​​កន្លែង​ទាំង​នេះ​មាន​បញ្ហា​ បង្ក​ជា​ការ​ឈឺ​ចាប់​បាន​ផង​ដែរ។ ៣- ឧស្សាហ៍​ពាក់​ស្បែក​ជើង​កែង​ចោត (នារី​ៗ) ស្បែក​ជើង​​​កែង​ចោត​កាន់​តែខ្ពស់ ធ្វើ​​ឲ្យ​ទម្ងន់យើង​​ ដាក់​សម្ពាធ​លើ​ចុង​ប្រអប់​ជើង​​ខាង​មុខ ដោយ​ត្រូវ​ធ្វើ​ការ​ទ្រ​ទម្ងន់​ខ្លាំងជាង​មុន​។ បើ​ពាក់​រាល់​ថ្ងៃ​ទៀត​នោះ ​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​ឆ្អឹង​សន្លាក់​ប្រអប់​ជើង​ទៅ​ថ្ងៃ​ខាង​មុខ​។ ៤- ស្ពាយរបស់​ធ្ងន់ៗ​ សម្ពាធ​កាបូប​ធ្ងន់​ៗ​ ​ប្រៀប​ដូច​​នឹងការ​បង្កើន​ទម្ងន់ ​ក៏​ជាការ​ដាក់​​សម្ពាធ​​ទៅ​លើ​ផ្នែក​ផ្សេង​ៗរបស់​​សន្លាក់​ឆ្អឹង ពិសេស​ឆ្អឹង​ក និង​ស្មា ​បង្ក​ឲ្យ​​​មាន​បញ្ហា​បាន ដូច្នេះ​គួរ​​លៃ​សម្ពាយ កុំ​ឲ្យ​ធ្ងន់​ខ្លាំង​ពេក។ ៥- មិន​សូវ​ពត់​ពែន​ខ្លួន ចូលចិត្ត​នៅ​ស្ងៀម​​ទ្រឹងៗ មិន​សូវពត់​បត់​បែន​ខ្លួន ក៏មិន​​ល្អសម្រាប់​ឆ្អឹង​សន្លាក់​​​​ដែរ។ អ្នក​ជំនាញ​សុខភាព​ជា​ច្រើន​លើក​ឡើង​ថា […]


ជំងឺរលាកសន្លាក់

Osteoarthritis (​រលាក​សន្លាក់​ឆ្អឹង)

និយមន័យ១- អ្វី​ទៅ​ជាជំងឺ​រលាក​សន្លាក់​ឆ្អឹង? រលាក​សន្លាក់​ឆ្អឹង ជាផ្នែក​មួយ​នៃ​ជំងឺ​រលាក​សន្លាក់ ​បង្ក​ដោយសារ​ការ​សឹក​រេច​រឹល​ក្បាល​ឆ្អឹង​នៅ​សន្លាក់​ណាមួយ ​នាំ​ឲ្យ​បាក់​សង្កត់​គ្នា​ធ្វើឲ្យ​ឈឺ​ចាប់ រឹង ​និង​ហើម ​អាច​ប៉ះពាល់​លើ​គ្រប់​សន្លាក់​ទាំង​អស់ ​ហើយ​ភាគ​ច្រើន​គេ​សង្កេត​ឃើញ​កើត​មាន​នៅ​ម្ដុំ​ដៃ​ ជង្គង់ ត្រគាក ​និង​ឆ្អឹង​ខ្នង។ ២- កើត​ឡើង​ញឹកញាប់​ដែរ​ទេ? យោង​តាម​វិទ្យាស្ថាន​ជាតិ​ជំងឺ​សន្លាក់ ​និង​ឆ្អឹង នៅ​អាមេរិក ជំងឺ​នេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ​ដូច​ជា៖ – មុន​អាយុ ​៤៥​ឆ្នាំ​ បុរស​កើត​ច្រើន​ជាង​ស្ត្រី – ក្រោយ​អាយុ​ ៤៥​ឆ្នាំ​ ស្ត្រី​កើត​ច្រើន​ជាង​បុរស – អាចកើត​លើ​មនុស្ស​គ្រប់​វ័យ ​តែ​ភាគ​ច្រើន​លើ​មនុស្ស​ចាស់​អាយុលើស​ពី ៦៥ ឆ្នាំ។ រោគសញ្ញា៣- រោគ​សញ្ញាមាន​អ្វី​ខ្លះ? រោគ​សញ្ញា​ឧស្សាហ៍​ជួប​ប្រទះ​ជាង​គេមាន​ដូចជា៖ – ឈឺ​ចាប់ គាំង​សន្លាក់ ​ភាគ​ច្រើន​នៅ​ពេល​ព្រឹក ​និង​ក្រោយ​ពេល​សម្រាក​មិន​ធ្វើ​ចលនា – មាន​អារម្មណ៍​ថា ​សន្លាក់​តឹង​ជាង​មុន – បាត់​ភាព​រស់​រវើក​របស់​សន្លាក់ – ធ្វើ​ចលនា ឭ​សំឡេង​ក្នុង​សន្លាក់ – ហើម​ជុំវិញ​សន្លាក់ ​។ មិន​មែន​​​គ្រប់​គ្នា​សុទ្ធ​តែ​អាច​មានរោគ​សញ្ញា​ខាង​លើ​ទេ ហេតុនេះ​បើ​មាន​ករណី​មិនប្រក្រតីណាមួយ​កើត​ឡើង ​សូម​ប្រញាប់​មក​ជួប​គ្រូពេទ្យ។ ៤- ពេល​ណា​គួរ​ទៅ​ជួប​ពេទ្យ? បើ​មាន​សញ្ញា​ដូចបាន​រៀបរាប់​ខាង​លើ សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​មនុស្ស​គ្រប់​រូបមិន​​មាន​រោគ​សញ្ញា​ដូច​គ្នា​ទេ វិធី​​ល្អបំផុត ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ។ មូលហេតុបង្ក៥- មូលហេតុ​បង្ក​មានអ្វីខ្លះ? បង្ក​ឡើង​ដោយ​សារ​ភាព​​សឹករេចរឹល​លើឆ្អឹង​ខ្ចី ​នៅ​ក្បាល​ឆ្អឹង​សន្លាក់​ ដែល​មាននាទី​ការពារ​កុំ​ឲ្យ​វា​ទង្គិច​គ្នា ​ហើយ​បណ្ដាល​ឲ្យ​មាន​ការ​រលាក​សន្លាក់​នេះ​ឡើង។ ករណី​គ្មាន​ឆ្អឹង​ខ្ចី​សោះ​ គឺ​ជា​បញ្ហា​ពិបាក​ព្យាបាល​បំផុត។ កត្តា​ប្រឈម៦- កត្តា​ប្រឈម​មានអ្វីខ្លះ? កត្តា​ប្រឈម​ជំងឺ​រលាក​ឆ្អឹង​សន្លាក់​ភាគ​ច្រើន​ដោយសារ៖ – វ័យ​កាន់​តែ​ចាស់ – មាន​ជំងឺ​តំណពូជ​មួយ​ចំនួន ​ដូចជា​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស