backup og meta

ជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម លើ​មនុស្សវ័យ​ចំណាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 09, 2023

    ជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម លើ​មនុស្សវ័យ​ចំណាស់

    ជាទូទៅជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម Pyrophosphate (Pseudogout) ប៉ះពាល់ជង្គង់ និងកដៃរបស់មនុស្សចាស់ដែលមានអាយុចាប់ពី ៦០​ ឆ្នាំឡើងទៅ។ តើមនុស្សចាស់​ស្ថិត​ក្នុង​លក្ខខណ្ឌ​ណាខ្លះងាយកើតជំងឺនេះជាងគេ?

    មនុស្សចាស់ស្ថិតក្នុងលក្ខខណ្ឌដូចខាងក្រោមងាយកើតជំងឺរលាក​សន្លាក់​ដោយសារកកកាល់ស្យូម Pyrophosphate ជាង​គេ៖

  • មានជំងឺក្រពេញទីរ៉ូអ៊ីត
  • ខ្សោយតម្រងនោម
  • កង្វះសារធាតុម៉ាញេស្យូម
  • មានជំងឺប៉ះពាល់ដល់ការរំលាយកាល់ស្យូម ឬជាតិដែក ដូចជាជំងឺ​លើស​​ជាតិកាល់ស្យូមក្នុង​ឈាម ឬលើសជាតិដែកក្នុងឈាម
  • មានរបួស ឬធ្លាប់វះកាត់សន្លាក់
  • មានជំងឺរលាកសន្លាក់ឆ្អឹង
  • ជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម Pyrophosphate (Pseudogout)

    ចង់គណនា BMI ចុចទីនេះ

    ជំងឺរលាកសន្លាក់ដោយសារកកកាល់ស្យូម Pyrophosphate  មានអាការៈដូចជា៖

    • ឈឺសន្លាក់ខ្លាំងភ្លាមៗ
    • ហើម និងក្តៅតាមសន្លាក់
    • ស្បែកជុំវិញសន្លាក់ឡើងក្រហម

    ជំងឺ​រលាក​សន្លាក់​ដោយសារ​កក​កាល់ស្យូម Pyrophosphate មិនអាចព្យាបាលឱ្យជាសះស្បើយទេ ប៉ុន្តែការព្យាបាលអាចជួយកាត់បន្ថយការឈឺចាប់ ការ​រលាក និងធ្វើឱ្យមុខងារ​របស់​សន្លាក់​ប្រសើរ​ឡើង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 09, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម