២. ពាក់ស្បែកជើងកែងញឹកញាប់
ស្បែកជើងអាចប៉ះពាល់ដល់អារម្មណ៍ និងមុខងារផ្សេងៗទៀតនៃរាងកាយ។ យោងតាមការស្រាវជ្រាវបានបង្ហាញថា មានកម្លាំងកើនឡើងនៅពាសពេញសន្លាក់ជង្គង់ នៅពេលដែលយើងពាក់ស្បែកជើងកែងខ្ពស់។ សម្ពាធនៅលើសន្លាក់ក៏កើតឡើងផងដែរ ប្រសិនបើយើងពាក់ស្បែកជើងកែងទាបជិត៤សង់ទីម៉ែត្រ។ ហេតុនេះហើយ គ្នាយើងគប្បីជៀសវាងពាក់ស្បែកជើងកែងខ្ពស់ញឹកញាប់ ឬរយៈពេលយូរ ពីព្រោះថាវាអាចធ្វើឲ្យសម្ពាធកើនឡើងនៅជង្គង់ ជាហេតុនាំឲ្យមានការប្រែប្រួលខុសពីធម្មតានៃសន្លាក់។
៣. មិនញ៉ាំទឹកគ្រប់គ្រាន់
ទឹកមានសារសំខាន់ណាស់ សម្រាប់ការបង្កើតសារធាតុរាវsynovial នៅក្នុងសន្លាក់ ដែលជួយឲ្យសន្លាក់មានរម្អិល និងបង្កើតការលូតលាស់នៃកោសិកាថ្មីៗនៅក្នុងឆ្អឹងខ្ចី។ ដូចនេះ នៅពេលដែលយើងមិនញ៉ាំទឹកគ្រប់គ្រាន់ ទឹករម្អិលនឹងត្រូវបានកាត់បន្ថយ ដែលជាហេតុនាំឲ្យរលាកសន្លាក់ ឬឈឺចាប់នៅក្នុងសន្លាក់។