backup og meta

កង្វះ​ជាតិ​កាល់ស្យូម ​អាចធ្វើ​ឲ្យ​​ទារក​ក្នុង​ផ្ទៃ​ជួប​បញ្ហាទាំងនេះ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 26, 2021

    កង្វះ​ជាតិ​កាល់ស្យូម ​អាចធ្វើ​ឲ្យ​​ទារក​ក្នុង​ផ្ទៃ​ជួប​បញ្ហាទាំងនេះ​

    កាល់ស្យូម​គឺ​ជា​សារធាតុ​រ៉ែ​មួយ​ដែល​ចាំបាច់​​សម្រាប់​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​របស់​ទារក​នៅ​អំឡុង​ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​​។​ ប្រសិនបើ​ បរិមាណ​កាល់ស្យូម​របស់​ម្ដាយ​ទាប​ វា​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​ជា​ច្រើន​​នៅ​ក្នុង​ការ​ពពោះ​ និង​ការ​លូតលាស់​របស់​ទារក​។​ ដូច្នេះ​ហើយ​​ ស្ត្រី​មាន​ផ្ទៃពោះ​ចាំបាច់​ទទួល​បាន​ជាតិ​កាល់ស្យូម​ប្រចាំថ្ងៃ​​ឲ្យ​បាន​គ្រប់គ្រាន់​។

    ជាតិ​កាល់ស្យូម

    ​​​ពិត​ណាស់​ ជាតិ​កាល់ស្យូម​ គឺ​ជា​សារធាតុ​រ៉ែ​សំខាន់​បំផុត​មួយ​​ចំពោះ​​រាងកាយ​របស់​មនុស្ស​យើង​។​ វា​មាន​ភាព​ចាំបាច់​ណាស់​ សម្រាប់​ការលូតលាស់​ និង​ថែទាំ​ឆ្អឹង​ឲ្យ​មាន​សុខភាព​ល្អ។​ លើស​ពី​នេះ​ ជាតិ​កាល់ស្យូម ក៏​ដើរ​តួនាទី​ជា​កំណក​ឈាម​ ដែល​បញ្ជូន​ព័ត៌មាន​តាម​ប្រព័ន្ធ​សរសៃ​ប្រសាទ ​ការ​កន្ត្រាក់​សាច់​ដុំ​ ការ​បញ្ចេញ​អ័រម៉ូន​ និង​​​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​យើង​ដើរ​ទៀងទាត់​។​ ជា​ទូទៅ​ ជាតិ​កាល់ស្យូម​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ និង​ផលិតផល​ដែល​ផ្សំ​ពី​ទឹក​ដោះ​គោ បន្លែ​បៃតង​ ដូចជា​​ផ្កា​ខាត់​ណា​ ស្ពៃ​ពួយឡេង គ្រាប់​អាល់​ម៉ុន​ ក៏​ដូចជា​គ្រាប់​ស្វាយ​ចន្ទី​ជាដើម​។​ សម្រាប់​អ្នក​ដែល​មាន​ផ្ទៃពោះ​ ជាតិ​កាល់ស្យូម​នៅ​ក្នុង​រាងកាយ​​ក៏​អាច​ជួយ​គាំទ្រ​ដល់​ការ​លូតលាស់​របស់​ទារក​ ដោយ​ជំនួយ​ដល់​ការ​អភិវឌ្ឍ​ឆ្អឹង​បាន​យ៉ាង​មាន​​ប្រសិទ្ធភាព​ផង​ដែរ​​។​

    បរិមាណ​ជាតិ​កាល់ស្យូម​​​ប្រចាំ​ថ្ងៃ​​ដែល​រាងកាយ​ត្រូវការ

    ​​​​​​​ចំពោះ​ស្ត្រី​អាយុ​ចាប់​ពី​១៩​ឆ្នាំ​ ដល់​៥០​ឆ្នាំ​ គប្បី​​​ទទួល​បាន​ជាតិ​កាល់ស្យូម​ប្រចាំថ្ងៃ​ចំនួន​១០០០មិល្លីក្រាម​ ហើយ​បរិមាណ​នេះ​ មិន​មាន​ការ​ប្រែប្រួល​សម្រាប់​​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ម៉ាក់​ៗ​ដែល​កំពុង​បំបៅ​ដោះ​ឡើយ​​។​ ប្រសិនបើ​ម៉ាក់ៗ​ពពោះ​​កូន​ភ្លោះ​​ពីរ​ ឬ​បី​ ចូរ​បន្ថែម​កម្រិត​ជាតិ​កាល់ស្យូម​នៅ​ក្នុង​រាងកាយ​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​គភ៌​លូតលាស់​បាន​ល្អ​។​

    អត្ថប្រយោជន៍​នៃ​ជាតិ​កាល់ស្យូម​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​

    យោង​តាម​ការ​សិក្សា​​មួយ​​បាន​បង្ហាញ​ថា​ ​ស្ត្រី​មាន​ផ្ទៃពោះ​ផ្ដល់​ជាតិ​កាល់ស្យូម​​ដល់​គភ៌​​នៅ​ចន្លោះ​ពី​៥០ ដល់​៣៣០​មិល្លីក្រាម​ ដើម្បី​ទ្រទ្រង់​ដល់​ការអភិវឌ្ឍគ្រោង​ឆ្អឹង​។​ យ៉ាង​ណា​មិញ​ ចំពោះ​ម៉ាក់​ៗ​ដែល​ទទួល​បាន​ជាតិ​កាល់ស្យូម​ទាប​ គប្បី​បន្ថែម​អាហារ​បំប៉ន​ដែល​ផ្សំ​ឡើង​ពី​កាល់ស្យូម​ ដើម្បី​ឲ្យ​​​​គ្រប់​ចំនួន​១០០០មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ហើយ​នៅ​ពេល​ដែល​ម៉ាក់​ៗ​​ទទួល​បាន​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់​ វា​ក៏​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​​បាន​ផង​ដែរ​។

    ទឹកដោះគោ

    ​​​​អត្ថប្រយោជន៍​នៃ​ជាតិ​កាល់ស្យូម​សម្រាប់​គភ៌​

    កង្វះ​ជាតិ​កាល់ស្យូម​​​របស់​ម្ដាយ​ ​មាន​តួនាទី​នៅ​ក្នុង​ការវិវត្ត​សរសៃ​ឈាម​បេះដូង​​របស់​គភ៌​ និង​បង្កើន​ហានិភ័យ​នៃ​សម្ពាធ​ឈាម​ខ្ពស់​ចំពោះ​​ទារក​ដែល​ទើប​នឹង​កើត។​ បន្ថែម​ពី​នេះ​ វា​ក៏​ធ្វើ​ឲ្យ​ភាគរយ​ខ្លាញ់​ក្នុង​រាងកាយ​របស់​កុមារ​​កើន​ឡើង​ ព្រមទាំង​មាន​ភាព​ធន់​នឹង​អាំងស៊ុយលីន​ថែម​ទៀត​ផង​។​ យោង​តាម​ការ​សិក្សា​មួយ​ដែល​ផ្សាយ​ដោយ T​he Journal of Nutrition​ បាន​បង្ហាញ​ថា​ កម្រិត​កាល់ស្យូម​​​របស់​ម្ដាយ​ ប៉ះពាល់​ដល់កំហាប់​ឆ្អឹងរបស់​ទារក​ក្នុង​ផ្ទៃ​ និង​​ទារក​ដែល​ទើប​នឹង​កើត​។​ ចំពោះ​ទារក​ដែល​ម៉ាក់​ៗ​ទទួល​បាន​អាហារ​បំប៉ន​ជាតិ​កាល់ស្យូម​ មាន​សមាសធាតុ​រ៉ែ​ឆ្អឹង​ខ្ពស់​ជាង​ក្មេង​​ដែល​ម៉ាក់​ៗ​មិន​ទទួល​បាន​អាហារ​បំប៉ន​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 26, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម