backup og meta

កត្តា​ប្រឈម ៣ សំខាន់​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ហើមជង្គង់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Aug 23, 2021

    កត្តា​ប្រឈម ៣ សំខាន់​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ហើមជង្គង់

    ​គ្នាយើង​ប្រហែល​​ជា​ធ្លាប់​បាន​ឮហើយ​ថា​ជង្គង់​ហើម​កើត​ឡើង​នៅ​ពេល​សារ​ធាតុ​រាវ​ច្រើន​កក​កុញ​នៅ​ក្នុង​ ឬ​ជុំ​វិញ​សន្លាក់​ជង្គង់​។ ការ​ហើម​ជង្គង់​អាច​បណ្ដាល​មកពី​របួស របួស​នៅ​សាច់​ដុំ ឬសន្លាក់ ឬ​បញ្ហា​សុខភាព​ប្រចាំកាយ ឬ​មានជំងឺ​ប្រចាំ​កាយ​។ ដើម្បី​វាយ​តម្លៃ​ដឹង​ថា​អ្វីជា​មូល​ហេតុ​បង្ក​ឲ្យ​មាន​ការ​ហើម​ជង្គង់​នេះ គ្រូពេទ្យ​អាច​នឹង​យក​សំណាក​សារធាតុ​រាវ​ពីជង្គង់ ដើម្បី​តេស្ត​រក​មើល​វីរុស ឬជំងឺ ឬ​របួស​ផ្សេងៗ​។ ​

    រោគ​សញ្ញា

    សញ្ញា​និង​រោគ​សញ្ញា​ជា​ធម្មតា​រួម​មាន៖

  • ហើម៖ ស្បែក​នៅ​ជង្គង់​ឡើង​ហើម អាច​មើល​ឃើញ​ច្បាស់ ពិសេស​បើ​ធៀប​នឹង​ជង្គង់​​មិន​មាន​បញ្ហា​
  • តឹង៖ នៅ​ពេល​សន្លាក់​ជង្គង់​ផ្ទុក​សារធាតុ​រាវច្រើនពេក នោះ​យើង​នឹង​ពិបាក​ក្នុងការបត់ជង្គង់ ឬ​លាជើង​ឲ្យ​ត្រង់​
  • ឈឺ​ចាប់៖ អាស្រ័យ​លើ​មូល​ហេតុ​បង្ក​ឲ្យ​មាន​សារធាតុ​រាង​ច្រើន​នៅ​ជង្គង់ ​អាច​មកពី​ជង្គង់​ពិបាក​ទ្រទម្ងន់ខ្លួន ឬ​មិន​អាច​ទ្រទម្ងន់​ខ្លួន​បាន ដែល​អាច​ធ្វើ​ឲ្យ​ជង្គង់​ឈឺ​ចាប់​ខ្លាំង​។​
  • ហើមជង្គង

    កត្តា​ប្រឈម

    • អាយុ៖ ឱកាស​នៃ​ការ​វិវត្ត​ការ​ហើម​ជង្គង់​ដែល​ទាក់​ទង​នឹង​ជំងឺ​រលាក​សន្លាក់​កើន​ឡើង​ទៅ​តាម​វ័យ​ដែរ​
    • កីឡា៖ ចំពោះ​អ្នក​ដែល​ចូល​រួម​ក្នុង​ការ​លេង​កីឡា​ដែល​ពាក់​ព័ន្ធ​នឹង​ការ​បង្វិល​ជង្គង់​ដូច​ជា​បាល់​បោះ​ ទំនង​ជា​ជួប​ប្រទះ​នូវ​ប្រភេទ​របួស​ជង្គង់​​បណ្ដាល​ឲ្យ​ហើម
    • ធាត់ ទម្ងន់​លើស​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​បន្ថែម​លើ​សន្លាក់​ជង្គង់​ ដែល​រួម​ចំណែក​ដល់​ការ​ផ្ទុក​ជាលិកា ​និង​សន្លាក់​ និង​ការ​ចុះ​ខ្សោយ​នៃ​ជង្គង់​ អាច​នាំ​ឱ្យ​ជង្គង់​ឡើង​ហើម។ ការ​ធាត់​ជ្រុល​បង្កើន​ហានិភ័យ​នៃ​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ ដែល​ជា​មូល​ហេតុ​មួយ​ក្នុង​ចំណោម​មូល​ហេតុកើត​​ញឹក​ញាប់​​ផ្សេង​ទៀត​បង្ក​ការ​ហើមជង្គង់។

    ក្នុង​ករណី​សង្ស័យ​ណា​មួយ ឬមាន​ចេញ​រោគ​សសញ្ញា​គួរ​ឲ្យ​បារម្ភ គ្នា​យ់ើង​គួរ​ជួបពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ធ្វើ​ការ​វាយ​តម្លៃ​ស្ថានភាពជំងឺ​ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ឃ្លាំង សុខបញ្ញា · កែ Aug 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម