backup og meta

​ស្រីៗធាត់ អាច​ពាក់ព័ន្ធ​នឹង​ជំងឺបេះដូង ចុះ​ធាត់​កន្លែង​ណា​ខ្លះ​ត្រូវ​ភ័យ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 02, 2019

    ​ស្រីៗធាត់ អាច​ពាក់ព័ន្ធ​នឹង​ជំងឺបេះដូង ចុះ​ធាត់​កន្លែង​ណា​ខ្លះ​ត្រូវ​ភ័យ?

    និយាយរឿងធាត់ អ្នកខ្លះ ធាត់នៅត្រង់ពោះ ខ្លះទៀត ធាត់នៅ​ត្រង់ជើង ឬដៃ ហើយក៏សម្បូរដែរ អ្នកធាត់ទាំង​ផ្នែកពោះ និង​ទាំង​ដៃជើង។ ជាធម្មតា អ្នកធាត់ ប្រឈម​ជំងឺច្រើន ជាពាក់ពិសេស​ជំងឺ​ពាក់ព័ន្ធ​នឹង​បេះដូង។ ការសិក្សា​មួយ រកឃើញ​ថា ទីតាំង​ធាត់​លើ​រាងកាយ​ស្ត្រី ពាក់ព័ន្ធ​នឹង​ជំងឺបេះដូង។

    ចេញផ្សាយ​លើ​គេហទំព័រវេជ្ជសាស្ត្រ Webmd អ្នកស្រាវជ្រាវ បញ្ជាក់​ថា ស្ត្រី​មាន​ទីតាំង​ធាត់​ត្រង់ពោះ ប្រឈម​ខ្ពស់​នឹង​ជំងឺបេះដូង និង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល។ ចំណែក​ស្ត្រី មានទីតាំង​ធាត់​ត្រង់ជើង ប្រឈម​ខ្ពស់​នឹង​ជំងឺ​សរសៃឈាមបេះដូង។

    សម្រាប់​ការសិក្សា​នេះ អ្នកស្រាវស្រាវ​បាន​ប្រមូល​ទិន្នន័យ​ស្រ្តី​ក្រោយ​អស់រដូវ ជិត ១៦២.០០០​នាក់ ដែល​បាន​ចូលរួម​ក្នុងការសិក្សា​របស់​សមាគម Women’s Health Initiative ពី​ឆ្នាំ​១៩៩៣-១៩៩៨ ហើយ​តាមដាន​រហូត​ដល់​ខែ​កុម្ភៈ ឆ្នាំ២០១៧។ ទោះយ៉ាងណា ក្នុង​ការសិក្សានេះ ពុំបាន​បញ្ជាក់​មូលហេតុ​នៃ​ទំនាក់ទំនង​គ្នា​រវាង​ទីតាំង​ធាត់ និង​ជំងឺ​ពាក់ព័ន្ធ​នឹងបេះដូង​នោះទេ។

    អ្នកស្រាវជ្រាវ បន្ថែម​ថា ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង គឺស្ថិត​ក្នុង​ចំណោមស្ត្រី​មាន​ភាគរយ​ខ្ពស់​នៃ​សារធាតុខ្លាញ់ នៅ​ត្រង់ផ្នែក​ពោះ ហើយ​ហានិភ័យ​នេះ ខ្ពស់ជាង​ហានិភ័យ​នៃ​ស្ត្រី​មាន​សារធាតុ​ខ្លាញ់​ច្រើន​ត្រង់​ជើង ចំនួន ៣​ដង។

    អ្នកស្រាវជ្រាវ បញ្ជាក់​ថា ក្រៅពី​ទម្ងន់ ប្រជាជន​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើទីតាំង​ទម្ងន់​ផងដែរ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 02, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម