១- អង្គុយយូរមិនសូវធ្វើចលនា ធ្វើឲ្យខ្សោយសាច់ដុំ
អង្គុយយូរម៉ោង សាច់ដុំអាចទៅជាខ្សោយ ជាពិសេសសាច់ដុំជើង និងត្រង់ផ្នែកត្រគាក ដោយសារយើងមិនបានធ្វើចលនាខ្លះៗ។ គួរសម្គាល់ថា សាច់ដុំទាំងពីរផ្នែកនេះ ពិតជាមានសារៈសំខាន់សម្រាប់ទប់ជំហរ និងចលនាឈរយើង។ បើយើងបណ្តោយអង្គុយយូរ សាច់ដុំទាំងនោះនឹងខ្សោយ ហើយអាចបង្កហានិភ័យខ្លាំង នៅពេលមាន រមួលក្រពើ អំឡុងពេលហាត់ប្រាណ។
២- ឡើងគីឡូ
ចលនាសាច់ដុំតាមរយៈការសកម្មខ្លះ ជួយឲ្យរាងកាយអ្នករំលាយជាតិខ្លាញ់ធាត់ និងជាតិស្ករអាក្រក់ពីក្នុងខ្លួន ផ្ទុយទៅវិញ បើយើងពុំសូវសកម្មទេ ហើយចំណាយពេលអង្គុយយូរនោះ រាងកាយអ្នកនឹងក្លាយជាបណ្តុំនៃជាតិខ្លាញ់ និងស្ករទាំងនោះ។ ការសិក្សាបង្ហាញថា ការធ្វើសកម្មភាពខ្លះអំឡុងពេលអង្គុយ ជួយបន្ថយហានិភ័យបាន។
៣- ឈឺខ្នងរ៉ាំរ៉ៃ
ក៏ដូចសាច់ដុំជើង និងត្រគាកដែរ អង្គុយយូរធ្វើឲ្យឈឺចុកចាប់ខាងខ្នង ពិសេសបើអង្គុយក្នុងកាយវិការមួយមិនសមទំនង (ឱនទ្រោបរយៈពេលយូរ) កាន់តែធ្វើឲ្យឆ្អឹងខ្នងដុនដាបមិនខាន។