backup og meta

តិចនិកទាំងនេះ ជួយបង្ការកុំឲ្យឈឺឆ្អឹងខ្នងបាន​

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    តិចនិកទាំងនេះ ជួយបង្ការកុំឲ្យឈឺឆ្អឹងខ្នងបាន​

    អាការៈ​ឈឺ​ឆ្អឹង​ខ្នង ​អាច​បណ្តាល​មក​ពី​ទម្លាប់​សកម្មភាព​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ ដែល​យើង​​ធ្វើ​ ដោយ​ពុំ​បាន​ត្រឹម​ត្រូវ។ សកម្មភាព​ទាំង​នោះ​ដូច​ជា ការ​លើក​ដាក់​របស់​ធ្ងន់​ៗ ការ​អង្គុយ​មុខ​កុំព្យូទ័រ​​ជាប់ យូរ​ម៉ោង​ដោយ​ មិន​ធ្វើ​ចលនា ការ​ឱន​ ឬ​យួរ​អីវ៉ាន់​​ច្រើន​ជា​ដើម។ យ៉ាង​ណា​មិញ យើង​អាច​បង្ការ​ពី​បញ្ហា​ទាំង​នោះ​បាន ដើម្បី​ចៀស​ឆ្ងាយ​ពី​ការ​ឈឺ​ឆ្អឹង​ខ្នង៖

    ១. ធ្វើ​លំហាត់​ប្រាណ

    លំហាត់​ប្រាណ​ ជា​​រឿង​​សំខាន់​មួយ ដែល​ជួយ​បង្ការ​អ្នក​ពី​ការ​ឈឺ​​ឆ្អឹង​ខ្នង​បាន។ លោក​ស្រី​ វេជ្ជបណ្ឌិត​ Robin Lustig អ្នក​ជំនាញ​ព្យាបាល​ឈឺ​ឆ្អឹង​ខ្នង នៅ​មន្ទីរ​រដ្ឋ New Jersey សហរដ្ឋអាមេរិក បាន​លើក​ឡើង​ថា​ សាច់​ដុំ​រាង​កាយ ជា​ធម្មជាតិ​ គឺ​ត្រូវ​ការ​ការ​ធ្វើ​ចលនា បន្ថែម​ពី​នោះ​ការ​ហាត់​ប្រាណ ជា​​សកម្មភាព​មួយ​ជួយ​រក្សា​ទំងន់​របស់​អ្នក​ឱ្យ​នៅ​ថេរ ព្រោះ​ថា កាល​ណា​ឡើង​ទំងន់​ខ្លាំង ពិសេស​ត្រង់​ផ្នែក​ក្បាល​ពោះ នោះ​វា​បង្ក​ឱ្យ​ឆ្អឹង​ខ្នង​ឈឺ ដោយ​ដំណើរ​បន្ទាញ នៃ​ទម្ងន់ខ្លួន​នោះ​។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ទម្លាប់​ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព មាន​បន្លែ ផ្លែ​ឈើ និង​សាច់​​​​ សម​ស្រប​តាម​ពីរ៉ាមីត​នៃ​អាហារ មិន​ត្រឹម​តែ​ជួយ​ទាំង​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ​នោះ​ទេ តែ​ក៏​ជួយ​ទ្រ​ទ្រង់​ប្រព័ន្ធ​ឆ្អឹង​ខ្នង​អ្នក​បាន​ផង​ដែរ។ លោក​ស្រី​ វេជ្ជបណ្ឌិត Lustig ក៏​លើក​បន្ថែម​ថា នៅ​ក្នុង​រាង​កាយ ប្រព័ន្ធ​​ទាំង​ពីរ​មាន​ទំនាក់​ទំនង​គ្នា​ដោយ​ផ្ទាល់ កាល​ណា​ប្រព័ន្ធ​រំលាយ​អាហារ​ល្អ ហានិភ័យ​នៃ​ការ​ឈឺ​ឆ្អឹង​ខ្នង នឹង​កាត់​បន្ថយ​​តាម​នោះ​ដែរ។​

    អត្ថបទពាក់ព័ន្ធ៖ 

    ៣. គេង​​ផ្អៀង​​តាម​ចូល​ចិត្ត​

    ទម្លាប់​គេង​ផ្អៀង​ មិន​បង្ក​ឱ្យ​អ្នក​ឈឺ​ខ្នង​ទេ ពោល​គឺ​ការ​គេង​មិន​គ្រប់​គ្រាន់ ទៅ​វិញ​ដែល​ធ្វើ​ឱ្យ​សុខភាពយើង​​ចុះ​ខ្សោយ ព្រម​ទាំង​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​ឆ្អឹង​ខ្នង។ ចំណាយ​ពេល​ខ្លះ​ហាត់​ប្រាណ​នៅ​ពេល​ថ្ងៃ នោះ​ នៅ​ពេល​យប់យើង​​នឹង​​អាច​ទទួល​ទាន​ដំណេក​បាន​លង់​លក់​ស្កប់​ស្កល់ បន្ថែម​ពី​នោះ​អាច​​រក​ប្រភេទ​ពូក​ណា​ដែល​​ទប់​ទម្ងន់​​ខ្លួន​បាន​ល្អ ក៏​ជួយ​ឱ្យយើង​ចៀស​ពី​បញ្ហា​ឈឺ​ឆ្អឹង​ខ្នង​​បាន​មួយ​កម្រិត​ដែរ។​

    អត្ថបទ​ពាក់​ព័ន្ធ៖

    ៤. រក្សា​ជំហរ​ខ្លួន​ដោយ​កាយវិការ​ល្អ​ៗ

    អង្គុយ​មុខ​​កុំព្យូទ័រ​ និង​ចុច​ទូរសព្ទ​ សម្រាប់​អ្នក​ធ្វើ​ការ​ងារ ជា​រឿង​មួយ​ចៀស​មិន​បាន ប៉ុន្តែ​អ្នក​អាច​សម្រួល​​ភាព​តាន​តឹង​ដោយ​ ការ​សម្រួល​ឥរិយាបថ ​ការ​សម្រាក និង​​ពត់​តម្រង់​ខ្លួន​ខ្លះ ព្រោះ​ការ​សម្រាក​​បែប​នេះ ជួយ​​សម្រួល​​ភាព​តាន​តឹង​​លើ​រាង​កាយ ព្រម​ទាំង​​ជួយ​ធ្វើ​ចលនា​ និង​រក្សា​សរសៃ​នៃ​ប្រព័ន្ធ​ឆ្អឹង​ខ្នង​។ ចំណុច​ទាំង​នេះ នឹង​អាច​ជួយ​យើង​​ឱ្យ​ចៀស​ពី​បញ្ហា​ឈឺ​ខ្នង​​បាន​ផង​ដែរ។

    ៥. គ្រប់​គ្រង​បញ្ហា​​ស្រ្តេស

    ​​​​​​ស្រ្តេស​​តែង​កើត​មាន​ឡើង​ជា​ធម្មតា ហើយ​ក៏​វា​បង្ក​បញ្ហា​ដោយ​ប្រយោល​លើ​ប្រព័ន្ធ​ឆ្អឹង​ខ្នង​យើង​ផង​ដែរ ដោយ​​ការ​បង្ក​ភាព​តាន​តឹង​ទៅ​លើ​សាច់​ដុំ​ផ្សេង​ៗ​នៃ​រាង​កាយ នេះ​បើ​តាម​លោក​ស្រី​ វេជ្ជបណ្ឌិត Lustig ​។ ប៉ុន្តែ​យើង​អាច​គ្រប់​គ្រង​វា​បាន ដោយ​វិធី​មួយ​ចំនួន​​ ដូច​ជា ការ​ហាត់​យូហ្គា ការ​សម្រួល​ដង្ហើម (ដក​ដង្ហើម​វែង​ៗ) ការ​ធ្វើ​សមាធិ ដំណើរ​កម្សាន្ត​​លំហែ​កាយ​ទៅ​ទី​កន្លែង​ធម្មជាតិ​​​ជា​ដើម ដែល​នេះ​ នឹង​អាច​ជួយ​សម្រួល​បន្ទុក​នៃ​​​ភាព​តាន​តឹង​ទាំង​នោះ​បាន៕

    អត្ថបទ​ពាក់​ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម