backup og meta

អាហារ​​ល្អៗ ជួយការពារ​បញ្ហា​ខ្វះ​ជាតិ​ដែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត · កែ Sep 23, 2021

    អាហារ​​ល្អៗ ជួយការពារ​បញ្ហា​ខ្វះ​ជាតិ​ដែក

    ជាតិដែក ជា​រ៉ែ​សំខាន់​មួយ​ប្រភេទ​មាន​ក្នុង​របបអាហារ សម្រាប់​ទ្រទ្រង់​រាង​កាយ។ ក្នុង​ករណី​រាង​កាយ​មិន​អាច​ស្រូប​យក​ជាតិ​ដែក​ពី​អាហារ​​បាន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​យើង​មាន​បញ្ហា​កង្វះជាតិ​ដែក នាំ​ឲ្យ​រាង​កាយ​ប្រែ​ជា​ស្លេកស្លាំង។ កង្វះ​ជាតិ​ដែក​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ក្រហម​មិន​អាច​ផលិត​អុកស៊ីសែន​បាន​គ្រប់​គ្រាន់​សម្រេច​បំពេញ​តម្រូវ​ការ​រាង​កាយ​ដែរ​។​

    ជាតិ​ដែក​គឺ​ជា​សារធាតុ​ដែល​សំខាន់​នៅ​ក្នុង​របប​អាហារ​ដែល​រាង​កាយ​របស់​យើង​មិន​អាច​បង្កើត​បាន​ដោយ​ខ្លួន​ឯង​ទេ។ ប្រសិន​បើ​រាង​កាយ​របស់​យើង​ស្រូប​យក​ជាតិ​ដែក​មិន​គ្រប់​គ្រាន់​វា​អាច​និង​ធ្វើ​ឲ្យ​មាន​បញ្ហា​​កង្វះ​ជាតិ​ដែក។ នៅ​ពេល​ដែល​យើង​កង្វះ​ជាតិ​ដែក​ក្នុង​ខ្លួន​នោះ​យើង​អាច​និង​ចេញ​រោគ​សញ្ញា ស្លេក​ស្លាំង​​វា​បង្ហាញ​ថា​នៅ​ក្នុង​រាង​កាយ​របស់​យើង​មាន​កម្រិត​ជាតិ​ដែក​ទាប​ដែល​អាច​ធ្វើ​ឲ្យ​កោសិកា​ឈាម​ក្រហម​មិន​អាច​បង្កើត​អុកស៊ីហ្សែន​បាន​គ្រប់​គ្រាន់។

    ១.រោគ​សញ្ញា​កង្វះ​ជាតិ​ដែក

    ២.ប្រភព​​ជាតិ​ដែក

    រាង​កាយ​របស់​យើង​ស្រូប​យក​ជាតិ​ដែក​ពី​ប្រភព​សាច់​សត្វ​ច្រើន​ជាង​ពីរ​ទៅ​បី​ដង​ពី​បន្លែ។ ប្រភព​សាច់​សត្វ​ដែល​មាន​ជាតិ​ដែក​ល្អ​បំផុត​មាន៖

    • សាច់​គោ​គ្មាន​ខ្លាញ់
    • អយស្ទ័រ
    • សាច់​មាន់
    • មាន់​តួកគី

    បន្លែ​ជា​ប្រភព​នៃ​ជាតិ​ដែក​

    • សណ្ដែក
    • តៅហ៊ូ
    • ដំឡូង​ដុត
    • គ្រាប់​ស្វាយ​ចន្ទី
    • បន្លែ​ស្លឹក​បៃតង​
    • នំប៉័ង ​និង​គ្រាប់​ធញ្ញជាតិ

    ៣.អ្នក​ណាខ្លះ​អាច​មាន​ហានិភ័យនេះ?

    អ្នក​ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​​កង្វះ​ជាតិ​ដែក​មាន៖

  • ស្ត្រី​មាន​ផ្ទៃ​ពោះ ៖ បរិមាណ​ឈាម​របស់​ស្រ្តី​មាន​ផ្ទៃ​ពោះ​កើន​ឡើង នាំឲ្យ​តម្រូវ​ការ​ជាតិ​ដែក​​កើន​ឡើង​ដែរ ដើម្បី​ដឹក​នាំ​អុក​ស៊ីសែន​ទៅ​ចិញ្ចេឹម​កូន​ក្នុង​ផ្ទៃ និង​សរីរាង្គ​បន្តពូជ។ ម៉ាក់ៗ​បារម្ភ​ពី​បញ្ហា​ខ្វះ​ជាតិ​ដែក​ពេល​មាន​ផ្ទៃ​ពោះ​អាច​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ដើម្បី​អាច​ទទួល​បាន​ការណែនាំពី​ប្រភព​ជាតិដែរ​ក្រៅពី​អាហារ​។
  • កុមារ​តូច ៖ ទារក​អាច​មាន​ជាតិ​ដែក​គ្រប់​គ្រាន់​ក្នុង​រយៈ​ពេល ៦ខែ​ដំបូង​បន្ទាប់ពី​សម្រាល​។ បន្ទាប់​ពី​៦ ខែ​ តម្រូវ​ការ​ជាតិ​ដែក​របស់ក្មេង​​កើន​ឡើង។ ទឹក​ដោះ​ម្ដាយ​គឺ​ជា​ប្រភព​ជាតិ​ដែក​អាច​ផ្គត់​ផ្គង់​ដល់​ទារក ឬ​ម្សៅ​ទឹក​ដោះសត្វ​មាន​បន្ថែម​ជាតិ​ដែក​។ ទឹក​ដោះ​គោ ​​មាន​​ប្រភព​ជាតិ​ដែកទាប​​ កុមារ​អាច​នឹង​ស្លេកស្លាំង​ប្រសិន​បើ​​ញាំ​ទឹក​ដោះ​គោ​ច្រើន​ មិន​សូវ​ញ៉ាំអាហារ បន្លែ ផ្លែ​ឈើ ឬសាច់។
  • ស្ត្រី​ក្នុង​វ័យ​បន្តពូជ៖ ស្ត្រី​ក្នុងវ័យបន្តពូជ​មាន​រដូវ​ច្រើន​ពេក​ក៏​អាច​វិវដ្ត​ទៅ​ជា​កង្វះ​ជាតិ​ដែក។
  • ៤.វិធីរ​ការពារបញ្ហា​កង្វះ​ជាតិ​ដែក

    ការ​ញាំ​របប​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព​គឺ​ជា​វីធីការពារ​ល្អ​បំផុត​មួយ​ចំពោះ​បញ្ហា​​កង្វះ​ជាតិ​​ដែក។ ដូច្នេះ​យើង​គួរ​តែ​បញ្ចូល​បន្លែ​ដែល​មាន​ជាតិ​ដែក​ និង​វីតាមីន C ចូល​ទៅ​ក្នុង​របប​អាហារ។

    ប្រសិន​បើ​យើងសង្ស័យ​ថា​មាន​​បញ្ហា​កង្វះ​ជាតិ​ដែក ​គួរ​តែ​ទៅ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​។ គ្រូ​ពេទ្យ​នឹង​ធ្វើ​ការ​វាយ​តម្លៃ​ពី​ស្ថាន​ភាព​ជាតិ​ដែក​ក្នុង​ខ្លួន​យើង​ និង​កំណត់​ទម្រង់​នៃ​ការ​ព្យាបាល​ដោយ​រួម​បញ្ចូល​ទាំង​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​ ឬ​ការ​ញាំ​ជា​ថ្នាំ​គ្រាប់ជាតិ​ដែក​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត · កែ Sep 23, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម