backup og meta

ស្ទះសរសៃឈាមវ៉ែនជ្រៅបណ្តាលមកពីមូលហេតុអ្វី បង្ការបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    ស្ទះសរសៃឈាមវ៉ែនជ្រៅបណ្តាលមកពីមូលហេតុអ្វី បង្ការបែបណា?

    ជំងឺ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ​ កើត​ឡើង​នៅ​ពេល​ដែល​​មាន​កំណក​ឈាម​នៅ​ក្នុង​សរសៃ​វ៉ែន​ជ្រៅ​នៃ​ជើង​។ ក្នុង​ករណី​ខ្លះ ជំងឺ​​នេះ​ក៏​កើត​ឡើង​នៅ​ក្នុង​សរសៃ​ឈាម​វ៉ែន​​នៅ​​ដៃ ក្នុង​ខួរ​ក្បាល​ និង​​សរសៃ​វ៉ែន​នាំ​ឈាម​ចេញ​ពី​ពោះវៀន​តូច​ផង​ដែរ​​ ហើយ​​ជា​ធម្មតា​ប៉ះពាល់​ដល់​តំបន់​មាន​លំហូរ​ឈាម​​ថយ​ចុះ ឬ​ប្រែប្រួល។

    ប្រសិនបើ​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ កំណក​ឈាម​អាច​ធ្វើ​ដំណើរ​តាម​ចរន្ត​ឈាម​ ហើយ​ក្លាយ​ជា​ប្រភព​នៃ​ផលវិបាក​ដ៏​គ្រោះថ្នាក់។​ យ៉ាង​ណា​មិញ យើង​អាច​បង្ការ​ជំងឺ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ​​បាន​ ដោយ​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន​ខាង​ក្រោម។

    រោគសញ្ញា​

    • ឈឺចាប់​ និង​ហើម​ជើង​ម្ខាង ប៉ុន្តែ​ក៏​អាច​កើត​លើ​ជើង​ទាំង​សង​ខាង​ដូច​គ្នា​។ ការ​ឈឺចាប់​ អាច​កើត​មាន​​​ផ្ដើមពី​​កំភួន​ជើង ព្រម​ទាំង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មាន​អាការៈ​រមួល​ក្រពើ​
    • មាន​អារម្មណ៍​ក្ដៅ​ឧណ្ហ​ៗ​នៅ​លើ​ជើង
    • ស្បែក​ត្រង់​ជើង​​ឡើង​ពណ៌​ក្រហម​ ឬ​ប្រែ​ពណ៌

    ក្នុង​ករណី​ដែល​ពុំ​មាន​ការ​ព្យាបាល​ទេ​នោះ ជំងឺ​​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ​អាច​បណ្ដាល​មាន​ការ​ស្ទះ​សរសៃ​ឈាម​នៅ​សួត ដោយ​ចេញ​រោគសញ្ញា​ដូច​ខាងក្រោម៖

    • ពិបាក​ដកដង្ហើម​ភ្លាម​ៗ
    • ឈឺ​ទ្រូង​កាន់​តែ​ខ្លាំង​ នៅ​ពេល​ដកដង្ហើម​ ឬ​ក្អក
    • វិល​មុខ ឬ​សន្លប់
    • ដកដង្ហើម​ញាប់​ និង​ជីពចរ​លឿន​​​​​

    ​​​ប្រសិនបើ​យើង​ប្រឈម​នឹង​រោគសញ្ញា​ទាំង​នេះ ចាំបាច់​ត្រូវ​ទៅ​ជួប​នឹង​គ្រូពេទ្យ​ជា​បន្ទាន់។

    សរសៃឈាម១

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    មូលហេតុ​បង្ក​ និង​កត្តា​ហានិភ័យ​

    ជា​ទូទៅ យើង​អាច​ប្រឈម​នឹង​ជំងឺ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ​​កាន់​តែ​ខ្ពស់​ ប្រសិនបើ​យើង​ស្ថិត​ក្នុង​លក្ខខ័ណ្ឌ​​ខាង​ក្រោម​នេះ៖

  • ធ្លាប់​វះកាត់
  • មាន​ជំងឺ​មហារីក
  • មិន​ធ្វើ​ចលនា​រយៈពេល​យូរ​ ដោយ​សារ​ការ​គេង​ ឬសម្រាក​លើ​គ្រែ​ក្រោយ​វះកាត់​
  • សម្ពាធ​ក្នុង​សរសៃ​វ៉ែន​កើន​ឡើង
  • ខ្សោយ​បេះដូង​
  • ធាត់​ជ្រុល
  • មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​
  • ជក់​បារី​
  • មាន​ប្រវត្តិ​គ្រួសារ​កើត​ជំងឺ​នេះ​
  • ​ការ​បង្ការ​

    វិធីសាស្ត្រ​ខាង​ក្រោម​ អាច​ជួយ​បញ្ចៀស​ជំងឺ​ស្ទះ​សរសៃ​ឈាម​វ៉ែន​ជ្រៅ ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព៖

    • ធ្វើ​ចលនា​ចុះ​ឡើង
    • ធ្វើ​លំហាត់​ប្រាណ​
    • ជៀសវាង​ជក់​បារី។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Apr 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម