backup og meta

Aplastic Anemia ជាជំងឺកម្រ តែអាច​មានគ្រោះថ្នាក់ធ្ងន់ធ្ងរ គ្នាយើងគួរប្រយ័ត្ន!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26

    Aplastic Anemia ជាជំងឺកម្រ តែអាច​មានគ្រោះថ្នាក់ធ្ងន់ធ្ងរ គ្នាយើងគួរប្រយ័ត្ន!

    ជំងឺ​Aplastic Anemia  ជា​ជំងឺ​កម្រ​មួយ​ ប៉ុន្តែ​​អាច​បង្ក​គ្រោះថ្នាក់​យ៉ាង​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​ខួរ​ឆ្អឹង​ មិន​អាច​ផលិត​កោសិកា​ឈាម​ថ្មី​ៗ​គ្រប់គ្រាន់​ ដើម្បី​ឲ្យ​រាងកាយ​បំពេញ​មុខងារ​ប្រក្រតី។ ជំងឺ​នេះ អាច​វិវត្ត​យ៉ាង​ឆាប់​រហ័ស ឬ​យឺតយ៉ាវ និង​អាច​ស្រាល​ ឬ​ធ្ងន់ធ្ងរ។ បច្ចុប្បន្ន​នេះ យើង​មិន​អាច​បង្ការ​ជំងឺAplastic Anemia​នេះ​បាន​ទេ។

    អ្វី​ទៅ​ជា​រោគសញ្ញា​នៃ​ជំងឺAplastic Anemia​?

    • អស់កម្លាំង
    • បង្ក​រោគ​ដែល​មាន​រយៈពេល​យូរ​
    • ងាយ​ជាំ ឬ​​ងាយ​ចេញ​ឈាម​

    ជំងឺAplastic Anemia​​បណ្ដាល​មក​ពី​អ្វី​?

    ​ជំងឺAplastic Anemia​ ​បណ្ដាល​មក​ពី​ការ​ខូច​កោសិកា​ដើម​នៅ​ក្នុង​ខួរ​ឆ្អឹង។ មូលហេតុ​ទូទៅ​បំផុត​នៃ​ការ​ខូច​ខួរ​ឆ្អឹង គឺ​ដោយ​សារ​តែ​ប្រព័ន្ធ​ការពារ​រាងកាយ​វាយប្រហារ និង​បំផ្លាញ​កោសិកា​ដើម​នៅ​ក្នុង​ខួរ​ឆ្អឹង។ មូលហេតុ​ដទៃ​ទៀត​នៃ​ជំងឺAplastic Anemia រួម​មាន​ថ្នាំ​មួយ​ចំនួន​ ដែល​ប្រើ​ក្នុង​ការ​ព្យាបាល​ដោយ​​គីមី និង​ការ​ប៉ះពាល់​នឹង​ជាតិ​ពុល​ ឬ​សារធាតុ​គីមី​នៅ​ក្នុង​បរិស្ថាន។

    ជំងឺឈាម

    អត្ថបទគួរអាន៖

    ​យើង​អាច​ព្យាបាល​​​​​​ជំងឺAplastic Anemia​ដោយ​របៀប​ណា​?

    ការ​ព្យាបាល​ជំងឺAplastic Anemia​រួម​មាន​៖

  • ​ប្ដូរ​ឈាម​ និង​ខួរ​ឆ្អឹង​
  • ​បញ្ចូល​ឈាម​
  • ​ប្រើ​ថ្នាំ​ដើម្បី​បញ្ឈប់​​ប្រព័ន្ធ​ភាព​ស៊ាំ​ពី​ការ​បំផ្លាញ​កោសិកា​ដើម​ក្នុង​ខួរ​ឆ្អឹង
  • ប្រើ​ថ្នាំ​ជួយ​ឲ្យ​រាងកាយ​បង្កើត​កោសិកា​ឈាម​ថ្មី
  • ជៀសវាង​សារធាតុ​ពុល​នៅ​ក្នុង​បរិយាកាស។
  • បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម