backup og meta

ស្រីៗយើងឆ្ងល់អត់ថាពេលមករដូវអាចប្រើទឹកអនាម័យបានដែរទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 17, 2023

    ស្រីៗយើងឆ្ងល់អត់ថាពេលមករដូវអាចប្រើទឹកអនាម័យបានដែរទេ?

    ជួនកាល​ ស្រី​ៗ​យើង​តែង​ប្រើ​ទឹក​អនាម័យ​​ជា​រៀង​រាល់​ថ្ងៃ មិន​​​ថា​អំឡុង​ពេល​មក​រដូវ​​ ឬអត់​នោះ​ទេ។ តើ​ទម្លាប់​បែប​នេះ ត្រឹមត្រូវ និង​មាន​សុវត្ថិភាព​ដែរ​អត់?

    បើ​យោង​ទៅ​តាម​គ្រូពេទ្យ​ជំនាញ​ខាង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា​ ជា​ទូ​ទៅ ទឹក​អនាម័យ​ គឺ​ប្រើ​តែ​ពេល​ដែល​មាន​បញ្ហា​ស្ងួត​ រមាស់ និង​ក្រហាយ​ទ្វារ​មាស​ប៉ុណ្ណោះ ព្រម​ទាំង​ដើម្បី​​ជួយ​រក្សា​កម្រិត​pH​នៃ​ទ្វារ​មាស​ឲ្យ​​មាន​សុខភាព​ល្អ និង​បង្ការ​ការ​​ឆ្លង​​បាក់តេរី​ផ្សេងៗ។

    តើ​​យើង​អាច​ប្រើ​ទឹក​អនាម័យ​អំឡុង​ពេល​មក​រដូវ​បាន​អត់?

    ពិត​ណាស់​ ការ​ប្រើ​ផលិតផល​ថែទាំ​​ទ្វារ​មាស​​ ​ជា​ទៀងទាត់​ផ្ដល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ ប៉ុន្តែ​បើ​យើង​ប្រើ​​​ទឹក​អនាម័យ​នៅ​ពេល​មក​រដូវ អាច​បង្ក​​គ្រោះថ្នាក់​តិចតួច​ដែរ ពីព្រោះ​ថា​ផលិតផល​នេះ អាច​រំខាន​ដល់​ដំណើរការ​លាង​សម្អាត​ទ្វារ​មាស​តាម​លក្ខណៈ​ធម្មជាតិ និង​អាច​បង្កើន​ហានិភ័យ​នៃ​ការ​បង្ក​រោគ និង​ឆ្លង​បាក់តេរី​នៅ​ក្នុង​ទ្វារ​មាស​ផង​ដែរ​។

    ទឹកអនាម័យ

    ចុះ​យើង​អាច​ប្រើ​សាប៊ូ​ជំនួស​ដែរ​ទេ?

    ទន្ទឹម​នឹង​នេះ ស្រី​ៗ​យើង​​​មិន​គួរ​ប្រើ​សាប៊ូ​លាង​សម្អាត​បរិវេណ​ពិសេស​​​ឡើយ ពីព្រោះ​ពពួក​សាប៊ូ​ទាំង​នេះ អាច​រារាំង​ដល់​តុល្យភាព​flora និង​pH ក៏​ដូចជា​បង្កើន​ការ​ឆ្លង​មេរោគ និង​បាក់តេរី​នៅ​ក្នុង​ទ្វារ​មាស​កាន់​តែ​ច្រើន​​​ឡើង។ ជា​ធម្មតា សាប៊ូ​មាន​តួនាទី​រក្សា​កម្រិត​pH​នៃ​ស្បែក​ ដែល​មាន​កម្រិត​៥,៥ ស្រប​ពេល​ដែល​កម្រិត​pH​នៃ​ទ្វារ​មាស​មាន​ត្រឹមតែ​ចន្លោះ​ពី​៣,៨ ដល់​៤,៥​ប៉ុណ្ណោះ។ ហេតុ​នេះ​ហើយ​ ការ​ប្រើ​សាប៊ូ​លាង​សម្អាត​ទ្វារ​មាស អាច​បំផ្លាញ​​ដល់​សុខភាព​ទ្វារ​មាស​បាន​។

    យ៉ាង​ណា​មិញ អ្នក​ជំនាញ​បាន​ណែនាំ​ឲ្យ​យើង​ប្រើ​ទឹក​អនាម័យ​ដែល​​គ្មាន​ជាតិ​កាត់ គ្មាន​ពណ៌ និង​គ្មាន​ក្លិន​ មិនថា​ពេល​មក​រដូវ ឬ​ពេល​ធម្មតា ទើប​ជា​ជម្រើស​ដ៏​ប្រសើរ។ បន្ថែម​ពី​នេះ ស្រី​ៗ​យើង​ក៏​អាច​លាង​សម្អាត​បរិវេណ​ទ្វារ​មាស​ដោយ​ទឹក​ក្ដៅ​ឧណ្ហ​ៗ ជំនួស​ឲ្យ​ការ​ប្រើសាប៊ូ​បាន​ដូច​គ្នា។ ​

    ជា​រួម​ ទឹក​អនាម័យ​ស្ត្រី​​ មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​ថែទាំ​សុខភាព​ទ្វារ​មាស មិន​ថា​ពេល​មក​រដូវ​នោះ​ទេ​ ប៉ុន្តែ​យើង​ចាំបាច់​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ជា​មុន​សិន ដើម្បី​ជៀសវាង​ការ​ប្រើប្រាស់​​មិន​ត្រឹមត្រូវ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម