backup og meta

ស្រ្តេសអាចបណ្តាលឲ្យស្រីៗរាំងរដូវ ដោះស្រាយបែបណា?​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 24, 2023

    ស្រ្តេសអាចបណ្តាលឲ្យស្រីៗរាំងរដូវ ដោះស្រាយបែបណា?​

    ពិត​ណាស់​ ស្រីៗ​យើង​អាច​ប្រឈម​នឹង​ការ​រាំង​រដូវ ដោយ​សារ​មូលហេតុ​ជា​ច្រើន។ ​ជួនកាល​រដូវ​​អាច​មក​លឿន ឬ​យូរ​ជាង​ធម្មតា ហើយ​រយៈពេល​ និង​បរិមាណ​នៃ​ការ​ធ្លាក់​ឈាម​រដូវ ក៏​មិន​ដូច​គ្នា​ដែរ។ ជាក់ស្តែង ស្រ្តេស​ជា​មូលហេតុ​ចម្បង​មួយ​ ដែល​នាំ​ឲ្យ​យើង​មាន​វដ្ដ​រដូវ​មិន​ទៀង​ ឬ​រាំង​រដូវ​តែ​ម្តង ពីព្រោះ​បញ្ហា​ស្រ្តេស អាច​ប៉ះពាល់​ដល់​វដ្ដ​បន្ត​ពូជ ព្រម​ទាំង​បង្កជា​​ការ​ឈឺចាប់​អំឡុង​ពេល​មក​រដូវ។ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​ស្រ្តេស Cortisolនៅ​ក្នុង​រាងកាយ​ឡើង​ខ្ពស់​ មុខងារ​ជា​ច្រើន ដូចជា​ការ​រំលាយ​អាហារ​ ឬការ​បន្ត​ពូជ​ក៏​​ប្រែប្រួល​ផង​ដែរ។

    ​​​ស្រ្តេស​អាច​​បង្ក​ឲ្យ​រាំង​រដូវ​ដោយ​វិធី​ណា?

    ខួរ​ក្បាល​ផ្នែក​ខាង​លើ​របស់​មនុស្ស​យើង​គ្រប់គ្រង​មុខងារ​សំខាន់​ៗ​ជា​ច្រើន​នៃ​រាងកាយ និង​ទទួល​ខុសត្រូវ​ជំរុញ​ក្រពេញ​Endocrine ផ្សេង​ទៀត​ឲ្យ​បញ្ចេញ​អ័រម៉ូន​​របស់​ខ្លួន​ទៅ​ក្នុង​ឈាម។ នៅ​ពេល​ដែល​រាងកាយ​យើង​ស្រ្តេស នោះ​​កម្រិត​អ័រម៉ូន​Cortisol ​នឹង​ឡើង​ខ្ពស់ ហើយ​​អ័រម៉ូន​Cortisolនេះ ក៏​មាន​សមត្ថភាព​បិទ​មុខងារ​មិន​ចាំបាច់​​មួយ​ចំនួន​ ដូចជា​ការ​រំលាយ​អាហារ និង​ការ​បន្ត​ពូជ ដើម្បី​គ្រប់គ្រង​នឹង​បញ្ហា​ស្ត្រេស។ លើស​ពី​នេះ ស្រ្តេស​ក៏​អាច​រំខាន​ដល់​មុខងារ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​អាច​ធ្វើ​ឲ្យ​រាងកាយ​ងាយ​នឹង​ឆ្លង​មេរោគ​ថែម​ទៀត​ផង។ យោង​តាម​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា អ័រម៉ូន​Cortisol អាច​បណ្តាល​ឲ្យ​គ្នា​យើង​មក​រដូវ​យឺត ឬ​មក​រដូវ​តិចតួច និង​ពេល​ខ្លះ​រាំង​រដូវ​តែ​ម្តង។ ប្រសិនបើ​យើង​រក​មិន​​ឃើញ​កត្តា​បង្ក​ស្រ្តេស​នៅ​ក្នុង​រាងកាយ ​ឬ​មាន​បញ្ហា​ស្រ្តេស​រ៉ាំរ៉ៃ នោះ​យើង​អាច​រាំង​រដូវ​រយៈពេល​វែង។

    ពេល​ណា​គួរ​ទៅ​ជួប​គ្រូពេទ្យ​?

    ជំហាន​ដំបូង យើង​គួរ​ធ្វើ​តេស្ដ​ផ្ទៃពោះ​ជាមុន​ នៅ​ពេល​ដែល​គ្នា​យើង​បាត់​រដូវ​។ ក្នុង​ករណី​ដែល​យើង​បាត់​រដូវ​ជាប់​ៗ​គ្នា​ចំនួន​៣​ខែ នោះ​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​ស្វែង​រក​កត្តា​បង្ក​មួយ​ចំនួន​ ដូចជា​គីស​ទឹក​ក្រពេញ​អូវែ បញ្ហា​ក្រពេញ​ទីរ៉ូអ៊ីត និង​កត្តា​ផ្សេង​ទៀត​ផង។ ប៉ុន្តែ ប្រសិនបើ​ ស្រ្តេស​ជា​បញ្ហា​ចម្បង​នៃ​ការ​រាំង​រដូវ​នេះ យើង​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​៖

    • ធ្វើ​លំហាត់​ប្រាណ
    • ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​
    • ធ្វើ​សមាធិ
    • គេង​ឲ្យ​បាន​គ្រប់គ្រាន់
    • ចូលរួម​នៅ​ក្នុង​សកម្មភាព​សប្បាយ​ៗ ឬ​ដើរ​លេង​កំសាន្ត។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 24, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម