backup og meta

ស៊ុត អាហារងាយរកតែសម្បូរ​ជាតិដែក​ដែល​រាង​កាយ​ត្រូវ​ការ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ May 11, 2023

    ស៊ុត អាហារងាយរកតែសម្បូរ​ជាតិដែក​ដែល​រាង​កាយ​ត្រូវ​ការ

    ស៊ុតជាអាហារសាមញ្ញ មានតម្លៃសមរម្យ ងាយស្រួលចម្អិន និងមានរសជាតិ​ឆ្ងាញ់ ថែមទាំងអាច​យក​ធ្វើ​ជា​បង្អែមបានទៀតផង។ ស៊ុតមិនត្រឹមតែផ្ទុកជាតិដែកខ្ពស់ទេ ថែមទាំងសម្បូរប្រូតេអ៊ីន វីតាមីន​ និងសារធាតុរ៉ែ​ជាច្រើនប្រភេទដែលល្អចំពោះសុខភាព។

    ស៊ុតមួយគ្រាប់ទម្ងន់ប្រហែល ៥០ ក្រាមមានសារធាតុចិញ្ចឹមដូចជា៖

    ១. ជាតិដែក

    យើងត្រូវការជាតិដែកផលិតឈាមក្រហម និងដឹកនាំអុកស៊ីសែន​ចែក​ចាយ​ពាសពេញរាងកាយ។ លើស​ពី​នេះ​ទៅទៀត ជាតិដែកក៏មាននាទី​ជួយ​ពង្រឹងប្រព័ន្ធភាពសុំា និងផលិតអង់ស៊ីម​សម្រាប់​បំប្លែង​អាហារ​ទៅ​ជា​ថាមពលដែរ។

    ២. ប្រូតេអ៊ីន

    ប្រូតេអ៊ីនមិនត្រឹមតែជួយឱ្យរាងកាយមានកម្លាំងទេ ថែមទាំងជួយពង្រឹង ជួសជុល និងបង្កើន​ម៉ាស​សាច់​ដុំ​ទៀត​ផង។ ពិសេសជាងនេះទៅទៀត ប្រូតេអ៊ីនជួយឱ្យដល់ការលូតលាស់​ និងជួសជុល​កោសិកា​ក្នុង​រាងកាយ​ដែលជួយដល់សុខភាពស្បែក សក់ និងក្រចក។

    ស៊ុត

    ៣. វីតាមីន A

    វីតាមីន A ជួយដល់សុខភាពភ្នែក ការពារភ្នែកពីការបំផ្លាញពីកាំរស្មី UV កាត់បន្ថយហានិភ័យ​បញ្ហា​ខ្វាក់មាន់ ងងឹតភ្នែក និងភ្នែកឡើងបាយ។ មួយវិញទៀត វីតាមីន A ជួយឱ្យសក់ដុះលឿន​និង​មាន​សុខភាពរឹងមាំ ព្រមទាំងជួយ​ដល់​ការ​ផលិត​កោសិកា​ស្បែក​ថ្មី ដែលជួយឱ្យស្បែកស្រស់ថ្លានិង​ការពារការកើតមុន ដោយ​ជួយ​កាត់បន្ថយការផលិតជាតិខ្លាញ់​របស់ស្បែក​ និងជួយការពារ​រន្ធញើស​ពីការស្ទះ។

    ៤. វីតាមីន D

    ស៊ុតលឿងសម្បូរវីតាមីន D ជួយឱ្យរាងកាយស្រូបយកកាល់ស្យូមនិងផូស្វ័របានល្អ​ ដែលជួយឱ្យ​ឆ្អឹង​និង​ធ្មេញ​​រឹងមាំ។ ម្យ៉ាងទៀត វីតាមីន D អាច​ជួយ​កាត់បន្ថយការរលាកក្នុងរាងកាយ ជួយដល់​មុខងារ​សរសៃ​ប្រសាទ និងប្រព័ន្ធភាពសុំា។

    ៥. ខូលីន

    ស៊ុតលឿងសម្បូរសារធាតុខូលីន (choline) ជួយឱ្យខួរក្បាល និងប្រព័ន្ធប្រសាទមានសុខភាពល្អ ព្រម​ទាំង​ជួយកាត់បន្ថយការភ្លេចភ្លាំង។ សារធាតុនេះល្អខ្លាំងសម្រាប់ម៉ាក់ៗពពោះ ព្រោះទារកក្នុងផ្ទៃ​ត្រូវការ​ដើម្បី​ជួយ​ដល់ការអភិវឌ្ឍខួរក្បាលនិងខួរឆ្អឹងខ្នង។

    ស៊ុតផ្តល់ប្រយោជន៍ច្រើនដល់សុខភាព តែមានផ្ទុកកូលេស្តេរ៉ូលខ្ពស់ ដូច្នេះអ្នកមានជំងឺលើស​សម្ពាធ​ឈាម បេះដូង និងទឹកនោមផ្អែមមិនគួរញុំាស៊ុតលើសពីបួនគ្រាប់ក្នុងមួយសប្តាហ៍ទេ។ ក្រៅពីនេះ ​យើងគួរចម្អិន​​ស៊ុត​ឱ្យបានឆ្អិនល្អ ចៀសវាងពុលអាហារ ព្រោះក្នុងស៊ុតឆៅសម្បូរបាក់តេរី ដែល​អាច​បង្ក​ឲ្យ​ប៉ះពាល់​សុខភាព។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ May 11, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម