backup og meta

កំពូលៗអាហារ ជួយផលិតគ្រាប់ឈាមក្រហមបានល្អ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ May 17, 2023

    កំពូលៗអាហារ ជួយផលិតគ្រាប់ឈាមក្រហមបានល្អ

    ការញុំាអាហារសម្បូរជាតិដែកអាចជួយបំពេញតម្រូវការជាតិដែកដែលរាងកាយយើងត្រូវការជាប្រចាំក្នុងមួយថ្ងៃ ហើយ​ជួយ​បង្ការបញ្ហារខ្វះជាតិដែកនិងជួយរាងកាយផលិតឈាមក្រហមគ្រប់គ្រាន់។ ជាតិដែកជារ៉ែសំខាន់ក្នុងការផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រូតេអ៊ីនក្នុងឈាមក្រហម។

    ១. មូលហេតុរាងកាយត្រូវការជាតិដែក

    រាងកាយត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ ព្រោះកោសិកាឈាម​ក្រហម​មួយ​អាចរស់បានតែ ១២០ ថ្ងៃប៉ុណ្ណោះ។ ជាមធ្យម ខួរឆ្អឹងផលិតឈាមក្រហម ២ លានកោសិកា​ក្នុង​មួយ​វិនាទី​ដែលស្មើនឹងបរិមាណឈាមក្រហមងាប់ក្នុងមួយវិនាទីដែរ។ ដូច្នេះ ក្នុងមួយថ្ងៃរាងកាយ​​​​ផលិត​កោសិកាឈាម​ក្រហមប្រហែល ១៧៣ ទៅ ២៥៩ ពាន់លាន ហើយកោសិកាឈាមក្រហម​ដែល​ងាប់​នឹង​ត្រូវកម្ចាត់ចោលក្នុងថ្លើម

    ឈាមក្រហមសម្បូរទៅដោយហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមានផ្ទុកជាតិដែក មាននាទីផ្តល់​ពណ៌​ក្រហម​ឱ្យ​ឈាម ព្រមទាំងដឹកនាំអុកស៊ីសែនពីសួតទៅកាន់​ជាលិកាពាសពេញរាងកាយ និងដឹកនាំ​កាបូន​ឌីអុកស៊ីត​ពីក្នុងរាងកាយត្រលប់ទៅសួតវិញដើម្បីបញ្ចេញចោល។

    ជាតិដែកក៏មាននាទីផលិត​មាយអូក្លូប៊ីន (myoglobin) ដែលជាប្រូតេអ៊ីនដឹកនាំអុកស៊ីសែន​ទៅឱ្យ​សាច់​ដុំដែរ។ ជាងនេះទៅទៀតរាងកាយត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូន ជួយដល់ការលូតលាស់​រាងកាយ​និងពង្រឹងប្រព័ន្ធភាពសុំា។

    ជាតិដែកប្រហែល ៧០% គឺស្ថិតក្នុងហេម៉ូក្លូប៊ីន ៥% ស្ថិតក្នុងប្រូតេអ៊ីនសំខាន់ៗផ្សេងទៀត​ក្នុង​រាងកាយ​និង ២៥% ស្តុកទុកក្នុងថ្លើមក្នុងប្រូតេអ៊ីន ferritin សម្រាប់ប្រើប្រាស់នៅពេលត្រូវការ។

    ជាតិដែក

    រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះនៅពេលរាងកាយមិនទទួល​បានជាតិដែក​គ្រប់គ្រាន់​ពីចំណីអាហារ រាងកាយនឹងប្រើប្រាស់ជាតិដែកដែលស្តុកទុក​ក្នុងខ្លួនដែលមានបរិមាណ​ប្រហែល ២៥% រហូតដល់អស់ ហើយបណ្តាលឱ្យយើងខ្វះជាតិដែក។

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!

    ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ២. អាហារសម្បូរជាតិដែក

    ខាងក្រោមជាអាហារសម្បូរជាតិដែកដែលយើងគួរបញ្ចូលក្នុងរបបអាហារ​​ដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់៖

    • សណ្តែក៖ សណ្តែកសៀង សណ្តែកបាយ សណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកអង្គុយ
    • សាច់ក្រហម៖ សាច់គោ ពពែ ចៀម ជ្រូក មាន់
    • គ្រឿងសមុទ្រ៖ បង្កង បង្គា អ័យស្ទើរ ត្រីធូណា
    • ស៊ុត៖ ស៊ុតមាន់ ស៊ុតទា ស៊ុតក្ងាន ស៊ុតក្រួច
    • បន្លែ៖ ត្រកួន ប៉េងប៉ោះ ស្ពៃពួយឡេង​ ខាត់ណាខៀវ ផ្សិត ម្ទេស​ប្លោក ដំឡូងបារាំង
    • គ្រាប់ធញ្ញជាតិ៖ គ្រាប់ល្ង គ្រាប់ឈៀ
    • ដំណាប់ផ្លែឈើ៖ ទំពាំងបាយជូរក្រៀម ដំណាប់លម៉ើ ដំណាប់ផ្លែទម្លាប់

    ចំណុចសំខាន់

    – រាងកាយត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ ព្រោះកោសិកាឈាម​ក្រហម​មួយ​អាចរស់បានតែ ១២០ ថ្ងៃប៉ុណ្ណោះ។
    – ជាមធ្យមខួរឆ្អឹងផលិតឈាមក្រហម ២ លានកោសិកា​ក្នុង​មួយ​វិនាទី​ដែលស្មើនឹងបរិមាណឈាម​ក្រហមងាប់ក្នុងមួយវិនាទីដែរ។
    – ខាងក្រោមជាអាហារសម្បូរជាតិដែក៖
    • សណ្តែក
    • សាច់ក្រហម
    • គ្រឿងសមុទ្រ
    • ស៊ុត
    • បន្លែ ជាពិសេសបន្លែស្លឹកបៃតង
    • គ្រាប់ធញ្ញជាតិ
    • ដំណាប់ផ្លែឈើ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ May 17, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម