brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

តែផ្កាកូលាបជួយស្បែក និងសុខភាពផ្សេង​ទៀត

តែផ្កាកូលាបជាតែផលិត​ពីផ្កាកូលាបក្រពុំដែលមិនទាន់រីក មានពណ៌ស្រស់ស្អាត និងមានគុណប្រយោជន៍​មិនចាញ់តែបៃតង ឬតែអ៊ូឡុងទេ។ តើ​តែ​ផ្កាកូលាបផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង?

តែផ្កាកូលាបជួយស្បែក និងសុខភាពផ្សេង​ទៀត

១. កាត់បន្ថយអាការៈឈឺចាប់ពេលមករដូវ

តាមការសិក្សានៅកោះតៃវ៉ាន់ក្នុងឆ្នាំ ២០០៥​ បានឱ្យដឹងថា ការញុំាតែផ្កាកុលាប​អាចកាត់​បន្ថយ​អាការៈ​ឈឺចាប់មករដូវដែលជាវិធីព្យាបាលមានសុវត្ថិភាព និងងាយស្រួល។

២. ជំនួយស្បែក

តែផ្កាកូលាបសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីត​កម្មជួយការពារ​ស្បែកពី​ការ​មានស្នាមជ្រីញជ្រួញ និងយារ​ធ្លាក់​។

ម្យ៉ាងទៀត វីតាមីន C អាចជំរុញការផលិតខូឡាជែនដែលជាប្រូតេអ៊ីន​ជួយ​ឱ្យស្បែក និងសក់​របស់​យើងស្អាត ហើយមានសុខភាពល្អ។

លើសពីនេះទៅទៀត តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងការរលាក និងបាក់តេរីដែលមាន​ប្រសិទ្ធភាព​​ក្នុងការព្យាបាលបញ្ហាស្បែកដូចជា កើតមុន។

៣. ជួយពង្រឹងប្រព័ន្ធភាពសុំា

បរិមាណវីតាមីន C នៅក្នុងតែផ្កាកូលាបអាចជួយពង្រឹងប្រព័ន្ធភាពសុំា​យើងប្រយុទ្ធប្រឆាំងនឹង​មេរោគ​ផ្តាសាយ និងក្អកជាដើម។

ជាពិសេស តែផ្កាកូលាបសម្បូរទៅដោយវីតាមីន B1, B2, K, និងបេតាកា​រ៉ូ​ទីនដែលអាចជួយឱ្យយើងជាសះស្បើយពីជំងឺផ្តាសាយ ឬគ្រុនផ្តាសាយ​លឿន។

៤. ជួយប្រព័ន្ធរំលាយអាហារ

តែផ្កាកូលាបអាចជំរុញការផលិតទឹកប្រមាត់ដែលជួយបំបែក និងស្រូបជាតិខ្លាញ់​ក្នុងពោះវៀន​របស់​យើង។ ម្យ៉ាងទៀត តែផ្កាកូលាបអាចជួយបង្កើនបាក់តេរីល្អ​ដែលជួយដល់ការរំលាយអាហារ​នៅក្នុង​ពោះវៀន​ទៀត​ផង។

ជំនួយការរំលាយអាហារ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

៥. ជួយកាត់បន្ថយស្រេស្ត

ការញុំាតែផ្កាកូលាបអាចជួយឱ្យចិត្តយើងស្ងប់ កាត់បន្ថយភាពតានតឹង ធ្វើឱ្យអារម្មណ៍ល្អ និង​ព្យាបាលអាការៈថប់បារម្ភ និងបាក់ទឹកចិត្ត។

៦. កាត់បន្ថយអត្រាឆ្លងមេរោគផ្លូវទឹកនោម

តែផ្កាកូលាបមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងជាសារធាតុ​បញ្ចុះទឹកនោម​​ធម្មជាតិ​ដែលជួយ​ឱ្យ​យើងនោមញឹក។ ដូច្នេះការញុំាតែផ្កា​កូលាប​អាចជួយយើង​កាត់បន្ថយការឆ្លងមេរោគ​ផ្លូវទឹកនោម​បាន​។

៧. កាត់បន្ថយអាការៈទល់លាមក

តែផ្កាកូលាបមិនត្រឹមតែជួយដល់ការរំលាយអាហារទេ ថែមទាំងអាច​ជួយ​ព្យាបាលបញ្ហា​ទល់លាមក​ទៀត​ផង ព្រោះតែ​ផ្កា​កុលាបជាថ្នាំបញ្ចុះធម្មជាតិ។

តែផ្កាកូលាបគ្មានជាតិកាហ្វេអ៊ីនទេ ដូច្នេះយើងអាចញុំាពេលណាក៏​បាន។ យ៉ាងណាមិញ អ្នកជំនាញ​បាន​ណែនាំ​ថា យើងមិនត្រូវញុំា​លើស​ពី​បី​ពែងក្នុងមួយថ្ងៃទេ ព្រោះតែផ្កាកូលាបមានផ្ទុកវីតាមីន C ខ្ពស់។ បើយើង​ញុំា​វីតាមីន C ច្រើនពេកអាចបណ្តាល​ឱ្យយើង​​វិលមុខ ចង្អោរ ក្អួត រាក ឬ​ឈឺក្បាល។

អត្ថបទគួរអាន៖

ចំណុចសំខាន់

ការញុំាតែផ្កាកូលាបអាចជួយដល់សុខភាពយើងដូចជា៖
  • កាត់បន្ថយអាការៈឈឺចាប់មករដូវ
  • ជំនួយស្បែក និងសក់
  • ពង្រឹងប្រព័ន្ធភាពសុំា
  • ជួយប្រព័ន្ធរំលាយអាហារ
  • កាត់បន្ថយស្រេស្ត
  • កាត់បន្ថយអត្រាឆ្លងមេរោគផ្លូវទឹកនោម
  • កាត់បន្ថយអាការៈទល់លាមក
medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ សុខ វណ្ណ · កែ 21/03/2022