backup og meta

ជាតិបារត អាចប៉ះពាល់សុខភាពច្រើន នេះវិធីការពារ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 24, 2022

    ជាតិបារត អាចប៉ះពាល់សុខភាពច្រើន នេះវិធីការពារ

    បារតគឺជាជាតិពុលដ៏គ្រោះថ្នាក់មួយ ​ដែល​ជាទូទៅ​មាននៅក្នុងខ្យល់កខ្វក់ ផ្សែងពីរថយន្ត ដី ធ្មេញប៉ះ​ប្រាក់ (ការប្រើលោហៈធាតុលាយជាមួយបារតក្នុងការប៉ះធ្មេញ) និងអាហារ​មួយចំនួន។ តើបារត​មាន​ឥទ្ធិពល​អ្វីខ្លះដល់រាងកាយយើង? ហើយយើងអាចកម្ចាត់ជាតិបារតចេញ​ពីរាងកាយបាន​ដោយ​វិធី​ណា?

    ការមានជាតិបារតក្នុងខ្លួនច្រើនប៉ះពាល់ដល់សុខភាពប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ សួត តម្រងនោម ស្បែក និងភ្នែករបស់យើង។

    បើក្នុងខ្លួនមានជាតិបារតច្រើន យើងអាចមានអាការៈ និងរោគសញ្ញាដូចជា៖

    • ឈឺក្បាល
    • អស់កម្លាំង ឬឈឺសាច់ដុំ
    • គេងមិនលក់
    • ឈឺក
    • ក្អក ឬណែនទ្រូង
    • ស្ពឹកដៃ ស្ពឹកជើង ឬញ័រដៃ ញ័រជើង
    • ឡើងកន្ទួលក្រហមលើស្បែក ឬរបកស្បែកដៃ ឬជើង
    • ក្រហមភ្នែក
    • ឈាមអញ្ចាញធ្មេញ
    • មានបញ្ហាក្នុងការស្តាប់ ឬគ្រប់គ្រងតុល្យភាពរាងកាយ
    • ឈឺក្រពះ ចង្អោរ ឬរាក
    • ខូចតម្រងនោម
    • ខួរក្បាលចុះខ្សោយ ឬវង្វេងរង្វាន់

    យើងអាចប៉ះពាល់នឹងសារធាតុបារតក្នុងបរិមាណតិចតួចជារៀងរាល់ថ្ងៃ ហើយូរៗទៅសារធាតុបារត​នឹងផ្តុំនៅក្នុងរាងកាយ និងបង្កឱ្យយើងមានបញ្ហាសុខភាពដូចខាងលើ។ ដូច្នេះយើងគួរបន្សាប​ជាតិបារតជាប្រចាំតាមរយៈការញុំាអាហារមួយ​ចំនួន​។​

    ១. ខ្ទឹមស

    ការញុំាខ្ទឹមសស្រស់ពីរបីកំពិសក្នុងមួយថ្ងៃអាចជួយកម្ចាត់ជាតិបារតចេញពីរាងកាយយើងបាន។ ជាងនេះទៅទៀត ខ្ទឹមសក៏អាចជួយប្រឆាំងការរលាកក្នុងរាងកាយយើងដែរ។ យើង​អាចបន្ថែមខ្ទឹមសក្នុងអាហារ ទឹកជ្រលក់ ឬញុំាទទេក៏បាន។

    ខ្ទឹមស

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ២. ជីរខិនឆាយ

    តាមការសិក្សាបានឱ្យដឹងថា ការញុំាជីរខិនឆាយ ៤ ក្រាមរាល់ថ្ងៃក្នុង​រយៈពេល​ពីរបី​សប្តាហ៍​អាចកម្ចាត់ជាតិបារតចេញពីរាងកាយយើងបាន។ លើសពីនេះទៅទៀត ការញុំាជីរខិនឆាយ​អាចផ្តល់ប្រយោជន៍ជាច្រើនទៀតដល់សុខភាពយើងដោយសារជីរខិនឆាយមានសារធាតុចិញ្ចឹម​ល្អៗជាច្រើន។

    ៣. វីតាមីន E

    វីតាមីន E មិនត្រឹមតែអាចជួយការពាររាងកាយយើងពីការពុលសារធាតុបារតទេ ថែមទាំងអាចជួយ​កម្ចាត់​ជាតិបារតពីរាងកាយយើងទៀតផង។ វីតាមីន E សម្បូរនៅក្នុងអាហារដូចជា គ្រាប់ផ្កាឈូករ័ត្ន គ្រាប់អាល់ម៉ុន ខាត់ណា​ខៀវ ផ្លែគីវី ស្វាយ និងប៉េងប៉ោះជាដើម។

    ជាតិបារតសម្បូរនៅក្នុងត្រីក្រហម ត្រីឆ្លាម ត្រី​ថាលហ្វីស ត្រី​ស្បៃកា​ ឬត្រីដាវជាដើម ដូច្នេះយើង​គួរ​ចៀសវាងញុំាត្រីទាំងនេះ ឬ​ញ៉ាំ​ក្នុង​កម្រិត​តិចតួច​។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ការមានជាតិបារតក្នុងខ្លួនច្រើនប៉ះពាល់ដល់សុខភាពប្រព័ន្ធសរសៃប្រសាទ ប្រព័ន្ធរំលាយអាហារ ប្រព័ន្ធភាពស៊ាំ សួត តម្រងនោម ស្បែក និងភ្នែករបស់យើង។ យើងអាចបន្សាបជាតិបារតពីក្នុងខ្លួនតាមរយៈការញុំាអាហារដូចខាងក្រោម៖
    • ខ្ទឹមស
    • ជីរខិនឆាយ
    • វីតាមីន E

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Mar 24, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម