backup og meta

ស្ត្រេស និងបញ្ហាថប់បារម្ភ​​ អាចបង្ក​ជា​អាការៈ​ឈឺ​​ក្រពះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 16, 2021

    ស្ត្រេស និងបញ្ហាថប់បារម្ភ​​ អាចបង្ក​ជា​អាការៈ​ឈឺ​​ក្រពះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    នៅ​ពេល​ដែល​យើង​ស្រ្តេស វា​អាច​​បង្ក​ជា​អាការៈ​ឈឺ​ក្រពះ ដែល​នេះ​មក​ពី​ខួរ​ក្បាល​ និង​​ពោះវៀន​មាន​ទំនាក់ទំនង​គ្នា​។ ពិត​ណាស់​ ស្រ្តេស​​ និងបញ្ហា​ថប់បារម្ភ​សុទ្ធ​តែ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​ប្រសិនបើ​យើង​​មិន​អើពើ​ វា​ក៏​អាច​អភិវឌ្ឍ​ជា​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​​​ដទៃ​ទៀត​ផង​ដែរ​។

    មូលហេតុ​​ស្រ្តេស​ ឬ​ការ​ថប់បារម្ភ​ប៉ះពាល់​ដល់​​​ក្រពះ

    ​ជាក់​ស្ដែង បញ្ហា​ក្រពះ​​ជា​​រោគ​សញ្ញា​ទូទៅ​បំផុត​ដែល​បណ្ដាល​មក​ពី​ស្រ្តេស​ និង​ការ​ថប់​បារម្ភ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​កំណត់​​អត្តសញ្ញាណ​នៃ​ទំនាក់ទំនង​រវាង​ពោះវៀន​ និង​ខួរ​ក្បាល​ ដែល​​នេះ​កើត​ឡើង​ដោយ​សារ​​តែ​ពោះវៀន​ពោរពេញ​ទៅ​ដោយ​សរសៃ​ប្រសាទ​ដូច​ទៅ​នឹង​ខួរ​ក្បាល​។ ដូច្នេះ​ហើយ​ នៅ​ពេល​ដែល​យើង​ព្រួយបារម្ភ វា​អាច​មាន​ឥទ្ធិពល​លើ​ប្រព័ន្ធ​រំលាយ​អាហារ​ ដោយ​កាត់បន្ថយ​ការ​ផលិត​អង់ទីក័រ ​និង​​ពពួក​បាក់តេរី​ការពារ​ភ្នាស​ពោះវៀន​  ​។

    រោគសញ្ញា​នៃ​បញ្ហា​ពោះវៀន​ដែល​ទាក់ទង​នឹង​ស្រ្តស​

  • ឈឺពោះ​​ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​
  • ចុកពោះ ឬ​ហើម​ពោះ​
  • ទល់លាមក​ ឬ​រាករូស​
  • ​ពិបាក​រំលាយ​អាហារ​
  • បាត់បង់​ចំណង់​អាហារ​
  • ​ឃ្លាន​​ខុស​ពី​ធម្មតា​
  • ក្រហាយ​ទ្រូង​
  • ចង្អោរ​ ឬ​ហ្គាស​
  • នៅ​ពេល​ដែល​យើង​ប្រឈម​​នឹង​រោគសញ្ញា​ណា​មួយ​​ក្នុង​ចំណោម​រោគ​សញ្ញា​ទាំង​នេះ វា​អាច​ជា​ប្រភព​នៃ​ការ​ថប់​បារម្ភ ឬ​ស្រ្តេស​ដែល​ប៉ះពាល់​ដល់​​ការ​រស់នៅ​របស់​យើង​។ ហេតុ​នេះ​ហើយ ការ​ចាត់វិធានការ​ក្នុង​ការ​គ្រប់គ្រង​ស្រ្តេស​ ​ជា​រឿង​ដែល​យើង​មិន​គួរ​រំលង​ឡើយ​។

    ឈឺក្រពះ២

    ពេល​ណា​​យើង​គប្បី​ពិគ្រោះ​​ជាមួយ​នឹង​គ្រូពេទ្យ​?

    ប្រសិនបើ​គ្នា​យើង​​ប្រឈម​នឹង​អាការៈ​ឈឺ​ពោះ​ខ្លាំង​ ព្រម​ទាំង​ក្អួត​​នៅ​ពេល​ដែល​យើង​ថប់បារម្ភ យើង​គប្បី​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​។

    តិចនិក​ដោះស្រាយ​បញ្ហា​ស្រ្តេស​

    ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បញ្ហា​ថប់បារម្ភ ឬ​ស្រ្តេស​ដែល​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ក្រពះ គ្នា​យើង​អាច​សាកល្បង​តិចនិក​ទាំង​នេះ​។

    • ញ៉ាំ​អាហារ​សុខភាព​
    • ធ្វើ​លំហាត់​ប្រាណ​
    • គេង​ឲ្យ​បាន​គ្រប់គ្រាន់​
    • ដកដង្ហើម​ឲ្យ​វែង​ៗ
    • ធ្វើ​សមាធិ​
    • ធ្វើ​សកម្មភាព​ដែល​យើង​ចូលចិត្ត​
    • ពិភាក្សា​បញ្ហា​ជាមួយ​នឹង​​មិត្តភ័ក្ដិ ឬ​គ្រួសារ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 16, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម