នៅថ្ងៃណាមួយដែលយើងមិនមានកម្លាំងក្នុងការហាត់ប្រាណ យើងក៏ត្រូវធ្វើឲ្យរាងកាយបញ្ចេញសកម្មភាពដែរ ដោយយើងអាចជ្រើសរើសសកម្មភាពណាមួយដែលចូលចិត្តដូចជាដើរ ហែលទឹក ឬរាំ សំខាន់ឲ្យតែយើងសប្បាយចិត្តនឹងធ្វើវា។ ការដែលនៅមានការបញ្ចេញសកម្មភាពស្របពេលដែលយើងសប្បាយចិត្តនឹងធ្វើ នោះវានឹងជួយឲ្យយើងធូរស្បើយ និងអាចដុតកម្លោចខ្លាញ់ក្នុងពេលតែមួយបាន។
បន្ថែមប្រូតេអ៊ីនឲ្យបានច្រើន
ដូចដែលយើងដឹងស្រាប់ហើយការបង្កើនសាច់ដុំគឺជួយក្នុងការដុតកម្លោចខ្លាញ់ ប៉ុន្តែរាងកាយយើងត្រូវការប្រូតេអ៊ីនដើម្បីធ្វើរឿងនេះបាន។ យើងអាចបរិភោគសារធាតុស្ករ ប្រសិនបើចូលចិត្ត។ ទោះយ៉ាងណាក៏ដោយការបន្ថែមប្រូតេអ៊ីននៅក្នុងអាហារគឺត្រូវបានណែនាំឲ្យអនុវត្ត ដោយយើងត្រូវព្យាយាមប្រើប្រាស់ប្រូតេអ៊ីនដែលមានប្រភពផ្សេងៗគ្នា។ យើងអាចញ៉ាំសាច់ត្រី ឬសាច់សុទ្ធនៅថ្ងៃនេះ ឬសណ្ដែកសម្រាប់ថ្ងៃបន្ទាប់ជាដើម។ រាងកាយរបស់យើងនឹងទទួលបានផលប្រយោជន៍អំពីការបរិភោគប្រូតេអ៊ីនគ្រប់គ្រាន់។
អាថ៌កំបាំងក្នុងការសម្រកខ្លាញ់ និងរក្សារាងគឺការកែសម្រួលបែបផែនរស់នៅ និងគោរពតាមការផ្លាស់ប្ដូរនោះឲ្យបានជាប់លាប់។ ការបង្កើតទម្លាប់ថ្មីគឺមិនមែនមិនត្រូវការ ការប្រឹងប្រែងនោះទេ ប៉ុន្តែវាជាអ្វីដែលយើងគិតថាសក្ដិសមសម្រាប់សុខភាព។