backup og meta

ប៉ាម៉ាក់ឆ្ងល់អត់ ម៉េចបានទារកទើបកើតមានបញ្ហាភ្នែកពីកំណើត?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 26, 2023

    ប៉ាម៉ាក់ឆ្ងល់អត់ ម៉េចបានទារកទើបកើតមានបញ្ហាភ្នែកពីកំណើត?

    ភ្នែក​របស់​ទារក​ទើប​កើត ​ងាយ​ប្រតិកម្មណាស់​ អ៊ីចឹង​ហើយ​ ម៉ាក់ៗ​គួរ​ថែទាំ​ភ្នែក​អា​អូន​​​នៅ​មុន​ និង​ក្រោយ​ពេល​សម្រាល​​ឲ្យ​បាន​ដិតដល់។ ពិត​ណាស់ ទារក​អាច​រង​ផល​​​ប៉ះពាល់​ទៅ​នឹង​អាហារ​ដែល​ម៉ាក់​​ញ៉ាំ​។ ហេតុនេះ​ហើយ ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ញ៉ាំ​អាហារ​ផ្សេង​ៗ​អំឡុង​ពេល​ពពោះ។

    មូលហេតុ​អ្វី​បាន​ជា​កូន​មាន​បញ្ហា​ភ្នែក​ពី​កំណើត?

    ១. ការ​ឆ្លង​មេរោគ

    ទារក​អាច​ប្រឈម​នឹង​ជំងឺ​ភ្នែក​ក្រហម ក្រោយ​សម្រាល ហើយ​បញ្ហា​នេះ អាច​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ ការ​រលាក ឬ​ការ​ស្ទះ​ថង់​ទឹក​ភ្នែក។ ប៉ុន្តែ ក្នុង​ករណី​មាន​ការ​ឆ្លង​មេរោគ នោះ​អាច​បង្ក​​ឲ្យ​មាន​​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ ដែល​​ប៉ា​ម៉ាក់​​គួរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ទើប​ជា​ការ​ប្រសើរ។

    ២. ជំងឺ​ហ្សែន​

    ជួនកាល បញ្ហា​ហ្សែន​​ក៏​អាច​​​ឆ្លង​ពី​ប៉ា​ម៉ាក់​មក​​ទារក​​ផង​ដែរ និង​បណ្តាល​ឲ្យ​មាន​ការ​ចុះ​ខ្សោយ​នៃ​គំហើញ។ ដូច្នេះ​ហើយ​ ដើម្បី​ឲ្យ​ប្រាកដ​ថា​អា​អូន​មាន​ជំងឺ​ហ្សែន​ពី​កំណើត​ឬ​អត់ យើង​គួរ​តែ​នាំ​កូន​ទៅ​ពិនិត្យ​សុខភាព។

    ៣. ប៉ះពាល់​នឹង​ជាតិ​អាកុល​

    ទន្ទឹម​នឹង​នេះ​ដែរ ប្រសិនបើ​ទារក​ប៉ះពាល់​នឹង​ជាតិ​អាកុល​អំឡុង​ពេល​​នៅ​ក្នុង​ផ្ទៃ នោះ​អា​អូន​អាច​​វិវត្តន៍​ទៅ​រក​វិបត្តិ​ជាតិ​អាកុល​លើ​ទារក​  ដូចជា​ជំងឺ​សរសៃ​ប្រសាទ​អុបទិក  ជំងឺរីកប៉ោងសរសៃឈាមបាតភ្នែក ភ្នែកតូចពីកំណើត ដែល​អាច​ប៉ះពាល់​ខ្លាំង​ទៅ​លើ​ភ្នែក​ទារក

    បញ្ហាភ្នែកលើទារក

    ៤. ប៉ះពាល់​ទៅ​នឹង​ថ្នាំ​ញៀន

    ​​ការ​សិក្សា​បាន​បង្ហាញ​ថា ម៉ាក់​ៗ​​ដែល​ប្រើ​ថ្នាំ​ញៀន​ ឬ​ប្រើប្រាស់​ថ្នាំ​ខុស​ច្បាប់ អាច​ចម្លង​បញ្ហា​ភ្នែក​មួយ​ចំនួន​ទៅ​ឲ្យ​កូន​បាន។ ចំពោះ​ទារក​ដែល​ប៉ះពាល់​ទៅ​នឹង​ថ្នាំ​ញៀន​អំឡុង​ពេល​នៅ​ក្នុង​ផ្ទៃ អាច​ប្រឈម​នឹង​បញ្ហា​គំហើញ ឬ​ស្រវាំង​ភ្នែកនិងញ៉ាក់ភ្នែកជា​ដើម។

    ៥. ម៉ាក់​​មាន​ជំងឺ​ទឹក​នោម​ផ្អែម

    ជាមួយ​គ្នា​នេះ​ដែរ ម៉ាក់​ៗ​គួរ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ពីព្រោះ​ថា​នៅ​ពេល​ដែល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ខ្ពស់​ នោះ​ទារក​ក្នុង​ផ្ទៃ​នឹង​អាច​ប្រឈម​ជំងឺ​ខូចសរសៃឈាមបាតភ្នែក ដែល​ជា​ផល​ប៉ះពាល់​ទូទៅ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​លើ​កុមារ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 26, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម