brand logo
មាតិកា
រង្វាស់​សុខភាព

ចែករំលែក

ម៉េចទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញអត់?

មាន​ម៉ាក់​ៗ​​មួយ​ចំនួន​ឆ្ងល់​ថា បើ​អា​អូន​មាន​បញ្ហា​ផ្ចិត​លៀន​ ឬក្លនលើផ្ចិតកូន អាច​មាន​ផលប៉ះពាល់​ដល់​សុខភាព​កូន​​ដែរទេ? ហើយ​វា​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ដែរ​អត់?

ម៉េចទារកទើបកើតខ្លះមានបញ្ហាផ្ចិតលៀន? អាចបាត់ទៅវិញអត់?

ពិត​ណាស់​ បញ្ហា​ផ្ចិត​លៀន​តែង​កើត​ឡើង​ជា​ញឹកញាប់​លើ​ទារក​ និង​កុមារ​តូចៗ ហើយ​ជាពិសេស​គឺ​ទារក​ដែល​កើត​មិន​គ្រប់​ខែ។ ជា​ទូទៅ ផ្ចិត​លៀន​មាន​រាង​ជា​ដុំ​ពក​ដែល​គ្មាន​ការ​ឈឺចាប់​ ឬ​នៅ​ជិត​នឹង​ផ្ចិត​របស់​ទារក។ វា​អាច​រីក​មាឌ​នៅ​ពេល​ដែល​អា​អូន​សើច ក្អក​ យំ ឬ​បន្ទោបង់​ និង​រួម​តូច​ទៅ​វិញ​ នៅ​ពេល​ដែល​កូន​គេង។

ភាគច្រើន​បញ្ហា​ផ្ចិត​លៀន​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង​ នៅ​ពេល​ដែល​កូន​មាន​អាយុ​៤ឬ​៥​ឆ្នាំ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

ម៉េច​បាន​ទារក​កើត​មក​មាន​បញ្ហា​ផ្ចិត​លៀន?

រង្វង់​ទងផ្ចិត​គឺ​ជា​សាច់ដុំ​ដែល​ព័ទ្ធ​ជុំវិញ​ផ្ចិត។ អំឡុង​ពេល​ពពោះ ទងផ្ចិត​ហូរ​តាម​រង្វង់​ទងផ្ចិត​ដើម្បី​នាំ​ឈាម​ និង​សារធាតុ​ចិញ្ចឹម​ដល់​ទារក​ដែល​កំពុង​លូតលាស់ ហើយ​រង្វង់​ទងផ្ចិត​នឹង​បិទ​ជិត​ក្រោយ​សម្រាល ប៉ុន្តែ​ប្រសិនបើ​វា​មិន​បិទជិត​ត្រឹមត្រូវ​ទេ​នោះ អា​អូន​អាច​ជួប​បញ្ហា​ប៉ោង​នៅ​ជិត​ផ្ចិត ជា​ពិសេស​នៅ​ពេល​ដែល​ទារក​យំ ឬ​ក្អក។

ផ្ចិតលៀន

ពេល​ណា​ដែល​គួរ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​?

តាម​ធម្មតា ផ្ចិត​លៀន​អាច​នឹង​បាត់​ទៅ​វិញ​ដោយ​មិន​ចាំបាច់​ធ្វើ​ការ​វះកាត់​នោះ​ទេ ប៉ុន្តែ​ប៉ា​ម៉ាក់​គួរ​តាមដាន​ពី​ការប្រែប្រួល​នៅ​លើ​ផ្ចិត​របស់​ទារក។ ប្រសិនបើ​​ផ្ចិត​កូន​នៅ​តែ​លៀន​មិន​បាត់​​ក្រោយ​​អាអូន​អាយុ​៥​ឆ្នាំ ប៉ា​ម៉ាក់​គួរ​នាំ​កូន​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ ឬ​ក្នុង​ករណី​ដែល៖

  • ផ្ចិត​លៀន​កាន់​តែ​ធំ មាន​ហើម​ ឬ​រឹង
  • ផ្ចិត​លៀន​ចេញ​នៅ​ពេល​ដែល​ទារក​គេង និង​មិន​អាច​សង្កត់​ឲ្យ​ចូល​ក្នុង​បាន
  • កូន​មាន​អាការៈ​ឈឺចាប់​នៅ​ពេល​ប៉ះ​ផ្ចិត
  • ស្បែក​នៅ​លើ​ផ្ចិត​ដែល​លៀន​មាន​ពណ៌​ក្រហម​ ឬ​ខ្មៅ​ជាង​ធម្មតា។

អត្ថបទគួរអាន៖

វេជ្ជ. ចាន់ ស៊ីណេត
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស.វេជ្ជ. ចាន់ ស៊ីណេតឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 07/03/2025