brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

Umbilical Hernia Repair​​​ (​ការ​ព្យាបាល​ក្លន​នៅលើ​ផ្ចិត​ក្មេង)​

ស្វែង​យល់​ពី​មូលដ្ឋាន​គ្រឹះ

អ្វី​ទៅ​ជា​​​ក្លន​នៅ​ផ្ចិត លើ​កូន​ក្មេង​?

ក្លន​នៅ​ផ្ចិត​កូនក្មេង​កើត​ដោយ​សារ​ភាព​​ខ្សោយ​សាច់​ដំុ​ពោះ​។ ​គ្រប់​ទារក​ទាំងអស់​មាន​​ក្លនពេល​នៅ​ក្នុង​ផ្ទៃ​ម្តាយ​ ហើយជា​ធម្មតា​​​វា​បាត់​មុនពេល​កើត​ តែ​ក៏​នៅ​តែ​មាន​ទារក​១​ក្នុង​ចំ​នោម​៥​នាក់​កើត​មក​មាន​ក្លន​នេះ​ (ក្រោយ​៣៧​សប្តាហ៍)​ដែរ​។​ បើ​កូន​អ្នក​មាន​ក្លន​​ ជា​ធម្មតា​វា​នឹង​ប៉ោងនៅ​ពេល​យំ​ ឬ​ប្រឹង​។​

Umbilical Hernia Repair​​​ (​ការ​ព្យាបាល​ក្លន​នៅលើ​ផ្ចិត​ក្មេង)​

ក្លន​ផ្ចិត​អាច​មាន​គ្រោះ​ថ្នាក់​ដោយ​សារ​ពោះ​វៀន​ ឬ​ រចនាសរីរាង្គផ្សេង​ទៀត​ក្នុង​​ពោះ​ រមួល​និង​ស្ទះ​សរសៃ​ឈាម​។​ ទោះ​ជា​គ្មាន​ផល​វិបាក​ពី​ក្មេង​ក៏​អាច​កើត​ពេល​ពេញ​វ័យ​ដែរ​។​

ហេតុ​អ្វី​បាន​ត្រូវ​ធ្វើ​ការវះកាត់លើ​កូន​​ក្មេង?

អ្នក​មិន​គួរ​ទុក​កូន​ឲ្យ​មាន​ក្លន​យូរ​ឡើយ​។​ គ្រូ​ពេទ្យ​វះ​កាត់​ដើម្បី​ការ​ពារ​កូនពី​ផល​វិ​បាកធ្ងន់​ធ្ងរ​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​នៅ​ពេល​គេ​ពេញ​វ័យ​។​​

ស្វែង​យល់​ពី​កត្តា​ប្រឈម

ហានិភ័យលើ​​ក្មេង​​​មាន​អ្វី​ខ្លះ?

ក្លន​ផ្ចិត​​ធម្មតា​ជាវិញ​មុន​ពេល​ក្មេង​អាយុ​១​ឆ្នាំ​។​ បើ​ក្មេង​អាយុ​ ៣​ឆ្នាំ​ហើយ​នៅ​មិនជា​ អ្នក​គួរ​តែ​នាំ​កូន​​ទៅ​ធ្វើ​ការ​វះ​កាត់​។​ ក្លន​ផ្ចិត​អាច​រើ​ឡើង​វិញ​។​ វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​យល់​ដឹង​ពី​ហានិភ័យ និង​ផល​វិ​បាក​​មុន​ពេល​ធ្វើ​ការ​វះ​កាត់​។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។

ស្វែង​យល់ដឹង​ពី​អ្វី​ដែលអាច​កើត​ឡើង

គួរ​រៀប​ចំ​អ្វី​ខ្លះ​មុន​ពេល​វះកាត់ក្លនលើ​ក្មេង​?

អ្នក​​គួរ​ប្រឹក្សាយោបល់ជាមួយពេទ្យ​អំ​ពី​ថ្នាំ​ដែល​អ្នក​បាន​ប្រើ​ពេល​បច្ចុប្បន្ន​ ប្រ​តិ​កម្ម​ ​ឬ​ បញ្ហា​សុខ​ភាព​​មុន​ពេល​ធ្វើ​ការ​វះ​កាត់​​​ អ្នក​នឹង​បាន​ជួប​គ្រូ​ពេទ្យឯក​ទេស​ថ្នាំ​សន្លប់​​​ រួច​ធ្វើ​ការ​ជា​មួយ​គ្នា​។​​ វា​សំ​ខាន់​ណាស់​ដែល​អ្នក​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​ពី​ពេល​វេ​លា​ឈប់​ញ៉ាំ​​អា​ហារ​ និង​ ផឹក​ទឹក​មុន​ពេល​វះ​កាត់​។​

​មាន​អ្វី​កើត​ឡើង​​កំឡុង​ពេល​វះកាត់លើ​​ក្មេង​?

ការ​វះ​កាត់​ចាប់​ផ្តើម​ឡើង​ដោយ​គ្រូ​ពេទ្យដាក់​​ថ្នាំ​សន្លប់​ មាន​រយៈពេល​​ ១​ម៉ោង​។​ គ្រូ​ពេទ្នឹង​យ​វះ​កាត់​ប្រវែង​ពាក់​កណ្តាល​នៃ​ផ្ចិត​ រួច​បិទ​កន្លែង​ដែល​បើក​ដោយ​ដេរ​ឲ្យ​ជាប់​។​

​គួរ​ធ្វើ​អ្វី​ខ្លះ​បន្ទាប់​ពីវះ​កាត់រួច?

កូន​អ្នក​អាច​ទៅ​ផ្ទះ​បាននៅ​ថ្ងៃ​ដដែល​​ក្រោយ​ការវះ​កាត់​។ កូន​អ្នក​អាចទៅ​រៀន​​​​ធម្ម​​តា​​វិញ​បាន​ក្រោយ​១​ទៅ​៦​សប្តាហ៍​ តែហាម​មិន​ឲ្យ​ធ្វើ​លំ​ហាត់​ប្រាណ​ខ្លាំង​ៗ​។​ ក្មេង​ភាគ​ច្រើនអាច​ជា​សះ​ស្បើយ​បាន​ទាំង​ស្រុង​។​ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែក​វះ​កាត់​។

ការ​ជា​សះស្បើយ

​ក្រោយ​ពេល​វះកាត់មាន​អ្វី​កើត​ឡើង​?

គ្រប់​ការ​វះកាត់​ទាំង​អស់​អាច​នឹង​ជួប​ហានិភ័យ​មួយ​ចំ​នួន។​ អ្នក​គួរ​តែ​ឲ្យ​គ្រូ​ពេទ្យ​វះ​កាត់ពន្យល់​ពី​​​ហានិភ័យ​ទាំង​នោះ​ដែលអាច​កើតមាន​ដល់​កូន​អ្នក​។​ ផល​វិ​បាក​ដែល​អាច​កើត​ឡើង​មាន​ដូច​ជា​ ប្រ​តិកម្ម​ថ្នាំ​សន្លប់​ដែល​មិន​បាន​គ្រង​ទុក​មុន​ ហូរ​ឈាម​ខ្លាំង​​ ឬ​មាន​ឈាម​កក​​ក្នុងសរសៃវែ៉នជ្រៅ ។​ ផល​វិ​បាក​ជាក់​លាក់​មាន​៖

  • អាច​មាន​ដុំ​​ក្រោម​របួស​
  • របួស​រចនាសម្ព័ន្ធ​របស់​ក្លន​
  • រូប​រាង​មិន​ស្អាត​

អ្នក​អាច​បន្ថយហានិភ័យ​ផល​វិ​បាកកូន​អ្នក​​បាន​ដោយ​ធ្វើ​​​តាម​ការ​ណែ​នាំ​របស់​ពេទ្យ​ពេល​​ធ្វើ​ការ​ឆ្លុះ​មើល​​ ដូច​ជា​បញ្ឈប់​ការ​លេប​ថ្នាំ​។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ Sao Solynet · កែ 11/05/2020