ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ក្លននៅផ្ចិតកូនក្មេងកើតដោយសារភាពខ្សោយសាច់ដំុពោះ។ គ្រប់ទារកទាំងអស់មានក្លនពេលនៅក្នុងផ្ទៃម្តាយ ហើយជាធម្មតាវាបាត់មុនពេលកើត តែក៏នៅតែមានទារក១ក្នុងចំនោម៥នាក់កើតមកមានក្លននេះ (ក្រោយ៣៧សប្តាហ៍)ដែរ។ បើកូនអ្នកមានក្លន ជាធម្មតាវានឹងប៉ោងនៅពេលយំ ឬប្រឹង។
ក្លនផ្ចិតអាចមានគ្រោះថ្នាក់ដោយសារពោះវៀន ឬ រចនាសរីរាង្គផ្សេងទៀតក្នុងពោះ រមួលនិងស្ទះសរសៃឈាម។ ទោះជាគ្មានផលវិបាកពីក្មេងក៏អាចកើតពេលពេញវ័យដែរ។
អ្នកមិនគួរទុកកូនឲ្យមានក្លនយូរឡើយ។ គ្រូពេទ្យវះកាត់ដើម្បីការពារកូនពីផលវិបាកធ្ងន់ធ្ងរដែលធ្វើឲ្យប៉ះពាល់នៅពេលគេពេញវ័យ។
ក្លនផ្ចិតធម្មតាជាវិញមុនពេលក្មេងអាយុ១ឆ្នាំ។ បើក្មេងអាយុ ៣ឆ្នាំហើយនៅមិនជា អ្នកគួរតែនាំកូនទៅធ្វើការវះកាត់។ ក្លនផ្ចិតអាចរើឡើងវិញ។ វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងពីហានិភ័យ និងផលវិបាកមុនពេលធ្វើការវះកាត់។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
អ្នកគួរប្រឹក្សាយោបល់ជាមួយពេទ្យអំពីថ្នាំដែលអ្នកបានប្រើពេលបច្ចុប្បន្ន ប្រតិកម្ម ឬ បញ្ហាសុខភាពមុនពេលធ្វើការវះកាត់ អ្នកនឹងបានជួបគ្រូពេទ្យឯកទេសថ្នាំសន្លប់ រួចធ្វើការជាមួយគ្នា។ វាសំខាន់ណាស់ដែលអ្នកត្រូវធ្វើតាមការណែនាំពីពេលវេលាឈប់ញ៉ាំអាហារ និង ផឹកទឹកមុនពេលវះកាត់។
ការវះកាត់ចាប់ផ្តើមឡើងដោយគ្រូពេទ្យដាក់ថ្នាំសន្លប់ មានរយៈពេល ១ម៉ោង។ គ្រូពេទ្នឹងយវះកាត់ប្រវែងពាក់កណ្តាលនៃផ្ចិត រួចបិទកន្លែងដែលបើកដោយដេរឲ្យជាប់។
កូនអ្នកអាចទៅផ្ទះបាននៅថ្ងៃដដែលក្រោយការវះកាត់។ កូនអ្នកអាចទៅរៀនធម្មតាវិញបានក្រោយ១ទៅ៦សប្តាហ៍ តែហាមមិនឲ្យធ្វើលំហាត់ប្រាណខ្លាំងៗ។ ក្មេងភាគច្រើនអាចជាសះស្បើយបានទាំងស្រុង។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែកវះកាត់។
គ្រប់ការវះកាត់ទាំងអស់អាចនឹងជួបហានិភ័យមួយចំនួន។ អ្នកគួរតែឲ្យគ្រូពេទ្យវះកាត់ពន្យល់ពីហានិភ័យទាំងនោះដែលអាចកើតមានដល់កូនអ្នក។ ផលវិបាកដែលអាចកើតឡើងមានដូចជា ប្រតិកម្មថ្នាំសន្លប់ដែលមិនបានគ្រងទុកមុន ហូរឈាមខ្លាំង ឬមានឈាមកកក្នុងសរសៃវែ៉នជ្រៅ ។ ផលវិបាកជាក់លាក់មាន៖
អ្នកអាចបន្ថយហានិភ័យផលវិបាកកូនអ្នកបានដោយធ្វើតាមការណែនាំរបស់ពេទ្យពេលធ្វើការឆ្លុះមើល ដូចជាបញ្ឈប់ការលេបថ្នាំ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕