backup og meta

ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

    ហេតុអ្វី​ចាំបាច់​ឲ្យ​កូន​ប៉ះ​ពាល់​នឹង​ស្បែក​ម៉ាក់​ភ្លាម​ៗ ក្រោយ​ពី​សម្រាល

    ម៉ាក់ៗដឹងអត់ ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ។ ពិត​ណាស់​ យោង​តាម​ទិន្នន័យ​ និង​ការ​សិក្សា​ជា​ច្រើន​ដែល​បាន​​​មក​ពី​ស្ថាប័ន​សុខភាព​កំពូល​ៗ ដូចជា​​​អង្គការ​សុខ​ភាព​ពិភព​លោក​ជា​ដើម​​ បាន​​រក​ឃើញ​ពី​គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​នៃ​ការ​ប៉ះ​ស្បែក និង​ស្បែក​រវាង​​ទារក​ទើប​កើត និង​ម៉ាក់​ៗ ដែល​រួម​មាន​៖

    • ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក
    • កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​
    • អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​ឮសំឡេង
    • បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​
    • រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​
    • លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ
    • បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន
    • កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់។​

    ​ទន្ទឹម​នឹង​នេះ​ដែរ មិន​មែន​តែ​ម៉ាក់​ទេ​ដែល​អាច​​ប៉ះ​ស្បែក​នឹង​ស្បែក​ជាមួយ​ទារក​ កូន​ក៏​អាច​ដាក់​ឲ្យ​ប៉ះ​ស្បែក​ទ្រូង​ជា​មួយ​ឪពុក​បាន ផង​ដែរ។

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    តាម​ការ​សិក្សា​​មួយ​ចំនួន​បាន​រក​ឃើញ​​ថា​​ នៅ​ពេល​ដែល​ទារក​​​​​ប៉ះ​ផ្ទាល់​ជាមួយ​ស្បែក​​ទ្រូង​ឪពុក​ភ្លាម​ៗ​ក្រោយ​សម្រាល​ ក៏​មានគុណ​ប្រយោជន៍​ដូច​ទៅ​នឹង​ការ​ប៉ះ​ស្បែក​ទ្រូង​របស់​ម្ដាយ​ផង​ដែរ​ ដោយ​រាប់​ទាំង​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​ធ្វើ​ឲ្យ​កូន​ស្ងប់​អារម្មណ៍​។ ​ ​​​​

    សរុប​មក ការ​ប៉ះឲ្យទារកប៉ះនឹងស្បែកម៉ាក់ៗភ្លាម​ៗ ក្រោយសម្រាលពិតជាមាន​អត្ថប្រយោជន៍ណាស់ ពិសេស​គឺ​ជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់​កូន​តែម្តង​ បន្ទាប់ពី​ទឹកដោះម្តាយ។ ប៉ុន្តែ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក​​នៅ​មិន​ទាន់​អភិវឌ្ឍ​ពេញលេញ​ឡើយ​ ក្រោយ​ពេល​សម្រាល​រួច ហើយ​​អាចរឹ​ងមាំ​បន្តិច​ម្តង​ៗ​ នៅ​ពេល​ដែល​អាអូន​កាន់​តែ​ធំ។ ហេតុនេះ ក្រៅពីទឹកដោះម្តាយ​ ម៉ាក់ៗ​គួរ​តែជ្រើសរើសអាហារបន្ថែម​ដែលសមស្រប ដើម្បី​ជួយ​ពង្រឹង​ប្រព័ន្ធភាព​ស៊ាំ​ របស់កូន ក្នុងពេល​ដែលកូនចាប់ផ្តើម​ញ៉ាំអាហារបាន​។

    ការពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​កូន​តាម​រយៈ​អាហារ​សម្បូរ​ Prebiotics និង​ Probiotics

    ប្រព័ន្ធ​ភាព​ស៊ាំ​មាន​នាទី​ជួយ​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ផ្សេងៗ​នៅក្នុង​​រាង​កាយ​ ហើយ​បាក់តេរី​ក្នុង​ពោះវៀន​ជា​ផ្នែក​សំខាន់​បំផុត​មួយ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ ដែល​​អ្នក​ស្រាវ​ជ្រាវ​ចាត់​ទុក​ថា ពោះ​វៀន​មាន​ផ្ទុក​ប្រព័ន្ធ​ភាព​ស៊ាំ​រហូត​ដល់​៧០​ភាគ​រយ​។

    ​ដើម្បី​ឲ្យ​សុខ​ភាព​ក្រពះ​ពោះ​វៀន​កូន​ល្អ​ ប៉ាម៉ាក់​ត្រូវ​បន្ថែម​អាហារ​សម្បូរ​ prebiotics ដែល​​ជួយ​ដល់​ការ​លូត​លាស់​បាក់តេរី​ក្នុង​ពោះវៀន​។ ​ក្រៅ​ពី​ទឹក​ដោះ​ម្ដាយ អាហារ​ល្អ​ៗ​ដែល​មាន​ prebiotics មាន​ដូច​ជា​ទំពាំង​បារាំង​ ចេក ឪឡឹក និង​ប៉ោម។

    ​ចំណែក​ probiotics ​វិញ​គឺ​ជា​បាក់តេរី​ល្អ ដែល​អាច​ជួយ​រក្សា​លំនឹង​បាក់តេរី​ក្នុង​ពោះវៀន​កូន។ អាហារ​សម្បូរ probiotics ​​មាន​ដូច​ជា​គីម​ឈី និង​យ៉ាអ៊ួរ​។

    ​ក្រៅ​ពី​នេះ ​ផលិតផល​ម្សៅ​ទឹក​ដោះ​គោ​មួយ​ចំនួន​​ក៏​មាន​ផ្ទុក​ទាំង​probiotics និង prebiotics ឬ​គេ​ហៅ​ម្យ៉ាង​ទៀត​ថា​ Synbiotics ដែល​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​ prebiotics និង​ probiotics។

    លើស​ពី​នេះ ម៉ាក់​ៗ​ក៏​អាច​បន្ថែម​អាហារ​មួយ​ចំនួន​ដែល​សម្បូរ​ទៅ​ដោយ​​ពពួក  ​DHA, ARA និងតូរីនផងដែរ ដើម្បីជួយ​ដល់​ការ​លូតលាស់​ខាង​​ប្រាជ្ញា​ ស្មារតី ខួរ​ក្បាល​ និង​ភ្នែក​ ក៏​ដូចជា​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​កូន​បាន​យ៉ាង​ល្អ។ ពពួក​អាហារ​ដែល​សម្បូរ​ទៅ​ដោយ ​DHA រួម​មាន​ត្រី និង​គ្រឿង​សមុទ្រ រី​ឯ​ ARA និង​Taurine យើង​អាច​រក​បាន​នៅ​ក្នុង​សាច់​ក្រហម​ សាច់​មាន់ និង​ស៊ុត​ជា​ដើម៕

    ចំណុចសំខាន់

    ការ​ដាក់​ទារក​​ឲ្យ​​ប៉ះ​ផ្ទាល់​​នឹង​ស្បែក​របស់​ម៉ាក់​ៗ​ភ្លាម​ៗ​ក្រោយ​​សម្រាល គឺ​ជា​រឿង​ដ៏​ចាំបាច់​បំផុត​មួយ​ ដែល​យើង​មិន​គួរ​មើល​​រំលង​​ឡើយ ពីព្រោះ​វាផ្តល់គុណ​ប្រយោជន៍​​ដ៏​អស្ចារ្យ​ដល់ទាំងម្តាយ និងកូន ដែលរួមមាន៖
    • ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ និង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​ទារក
    • កាត់បន្ថយ​ស្រ្តេស​ទាំង​ចំពោះ​ទារក​ទើប​កើត​ និង​​ម៉ាក់​
    • អាច​ឲ្យ​យើង​រៀន​ពី​គ្នា​តាម​រយៈ​ការ​ប៉ះពាល់​ ការ​មើល​ឃើញ ការ​ហិត​ក្លិន​ និង​ការ​លឺ​សម្លេង
    • បង្កើន​ទំនាក់ទំនង និង​ជុំរុញ​ការ​បំបៅ​ដោះ​
    • រក្សា​លំនឹង​សីតុណ្ហភាព​រាងកាយ​ ចង្វាក់​បេះដូង ដង្ហើម​ និង​កម្រិត​អុកស៊ីហ្សែន​ក្នុង​ឈាម​របស់​ទារក​
    • លើក​ទឹក​ចិត្ត​ទារក​ឲ្យ​​គេង​បាន​ស្កប់ស្កល់​​ និង​បាន​យូរ​
    • បង្កើត​ការ​ផលិត​ទឹក​ដោះ​ចំពោះ​ម៉ាក់​ៗ​ដែល​បំបៅ​ដោះ​កូន
    • កាត់បន្ថយ​ការ​ហូរ​ឈាម​ក្រោយ​សម្រាល​ចំពោះ​ម៉ាក់ៗ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 4 weeks ago

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម