backup og meta

កក់ក្ដៅណាស់! អត្ថប្រយោជន៍នៃការឱបបែប Kangarooរបស់ប៉ាៗចំពោះទារកទើបកើត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 11, 2023

    កក់ក្ដៅណាស់! អត្ថប្រយោជន៍នៃការឱបបែប Kangarooរបស់ប៉ាៗចំពោះទារកទើបកើត

    ការ​ចិញ្ចឹម​បី​បាច់ មើល​ថែ​កូន​មិន​មែន​ជា​ការងារ​របស់​ម្ដាយ​តែ​ម្នាក់​នោះ​ទេ ប៉ា​ៗ​ក៏​មាន​ចំណែក​ជួយ​ថែ​ទាំ​កូន​ដូច​គ្នា តាំង​ពី​ពេល​កូន​ទើប​នឹង​កើត​មក​ឯ​ណោះ។ ចង់​ចាប់​ផ្ដើម​ភាព​ជា​ប៉ាៗ​អស្ចារ្យ ឬ​អត់? “ Hello គ្រូពេទ្យ “ សូម​ណែនាំ​ក្បួន​ថែ​ទាំ​កូន​តាម​ការ​ឱប​បែប Kangaroo របស់​ប៉ា​ៗ ជួយ​បង្កើន​មាន​ស្និទ្ធស្នាល និង​ផ្ដល់​ប្រយោជន៍​ជា​ច្រើន​ដល់​គ្រួសារ។

    ប៉ា​ៗ​សម័យ​នេះ​កំពុង​ចូលរួម​ក្នុង​ការ​ចិញ្ចឹម​មើល​ថែ​កូន​ស្មើ​គ្នា​នឹង​ម៉ាក់ៗ​ដែរ ហើយ​ការ​ថែ​ទាំ​តាម​ការ​ឱប​បែប Kangaroo ត្រូវ​បាន​លើក​ទឹក​ចិត្តដោយ​អ្នក​ជំនាញ និង​អនុវត្ត​យ៉ាង​ទូលាយ​ដោយ​ឪពុក។

    តើ Kangaroo Care ជា​អ្វី?

    Kangaroo Care ឬ​ការ​ឱប​បែប Kangaroo គឺ​ជា​វិធីសាស្ត្រ​នៃ​ការ​កាន់​ទារក​តាម​របៀប​ដែល​ស្បែក​ប៉ះ​នឹង​ស្បែក។ ទារក​ទើប​នឹង​កើត ភាគ​ច្រើន​ដាក់​នៅ​លើ​ទ្រូង​ម្ដាយ ឬ​ឪពុក ដើម្បី​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់​កូន បន្ថែម​ដោយ​កន្សែង ឬ​ភួយ​រុំ​ពី​លើ​ផ្ដល់​ឲ្យ​ដោយ​ក្រុម​គ្រូពេទ្យ។

    ការ​ឱប​បែប Kangaroo អាច​ធ្វើ​ឡើង​បាន​ចំពោះ​ទារក​កើត​មិន​គ្រប់​ខែ និង​ទារក​មាន​ផ្ទុក​មេរោគ និង​អត្រា​ស្លាប់​ខ្ពស់ ដោយសារ​ការ​ឆ្លង​មេរោគ បញ្ហា​ផ្លូវ​ដង្ហើម ដោយ​សារ​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់។ វិធីសាស្ត្រ​ថែ​ទាំ​កូន​តាម​ការ​ឱប​បែប Kangaroo នេះ អាច​ជួយ​ដល់​ការ​លូតលាស់​របស់​កូន។ ដូច្នេះ មិន​ថា​ជា​ម្ដាយ ឬ​ឪពុក​ក៏​ដោយ ត្រូវ​តែ​ផ្ដល់​ការ​ប៉ះពាល់​ស្បែក​ជាមួយ​កូន​ទើប​នឹង​កើត​ឲ្យ​បាន​ញឹក​ញាប់​ក្នុង​មួយ​ថ្ងៃ។ បន្ថែម​ពី​នេះ វិធី​នេះ​អាច​ធ្វើ​បាន​តែ​ក្នុង​លក្ខណ​ម៉ាក់​ប៉ា​យល់​ច្បាស់​ពី​អនាម័យ មិន​មាន​ជំងឺ​ឆ្លង និង​មាន​ជំនួយ​ពី​មនុស្ស​នៅ​ក្បែរ​ខ្លួន។

    ការ​ឱប​បែប Kangaroo

    មិន​តែ​ប៉ុណ្ណោះ ការ​ថែ​ទាំ​តាម​បែប​នេះ​ក៏​ផ្ដល់​អត្ថ​ប្រយោជន៍​ផ្សេងៗ​ដែរ​ដូច​ជា ទារក​ទទួល​កម្ដៅ​គ្រប់គ្រាន់​ពី​ឪពុក​ម្ដាយ ទារក​ឆាប់​ចង់​បៅ កាត់​បន្ថយ​ការ​ឆ្លង​រោគ​ក្នុង​មន្ទីរពេទ្យ និង​បង្កើត​ទំនាក់​ទំនង​ស្និទ្ធស្នាល​រវាង​ម្ដាយ​ឪពុក និង​កូន​តូច។ វិធី​នេះ​ក៏​ជួយ​រក្សា​លំនឹង​ចង្វាក់បេះដូង​របស់​ទារក អនុញ្ញាត​ឲ្យ​បង្កើន​លំនាំ​ដកដង្ហើម ជួយ​កូន​គេង​បាន​ល្អ កាត់បន្ថយ​ការ​យំ។ល។

    គួរ​ធ្វើ​អ្វី​មុន​ចាប់​ផ្ដើម​ឱប​កូន​តាម​បែប Kangaroo?

    កុំ​ប្រើ​សាប៊ូ ឬ​ទឹក​អប់​ដែល​មាន​ក្លិន​ក្រអូប​ខ្លាំង ព្រោះ​វា​អាច​ឈួល​ខ្លាំង​ពេក​សម្រាប់​ទារក។ ប៉ា​ៗ​ត្រូវ​ចង​ចាំ​ថា មុន​ពេល​ចាប់​កាន់​កូន ត្រូវ​សម្អាត​ខ្លួន និង​ដៃ​ឲ្យ​ស្អាត​ជា​និច្ច ដើម្បី​អនាម័យ​ដល់​កូន។

    ចំណុចសំខាន់

    • ប៉ា​ៗ​សម័យ​នេះ​កំពុង​ចូលរួម​ក្នុង​ការ​ចិញ្ចឹម​មើល​ថែ​កូន​ស្មើ​គ្នា​នឹង​ម៉ាក់ៗ​ដែរ ហើយ​ការ​ថែ​ទាំ​តាម​ការ​ឱប​បែប Kangaroo ត្រូវ​បាន​លើក​ទឹក​ដោយ​អ្នក​ជំនាញ និង​អនុវត្ត​យ៉ាង​ទូលាយ​ដោយ​ឪពុក។
    • Kangaroo Care ឬ​ការ​ឱប​បែប Kangaroo គឺ​ជា​វិធីសាស្ត្រ​នៃ​ការ​កាន់​ទារក​តាម​របៀប​ដែល​ស្បែក​ប៉ះ​នឹង​ស្បែក។
    • វិធី​នេះ​ក៏​ជួយ​រក្សា​លំនឹង​ចង្វាក់បេះដូង​របស់​ទារក អនុញ្ញាត​ឲ្យ​បង្កើន​លំនាំ​ដកដង្ហើម ជួយ​កូន​គេង​បាន​ល្អ កាត់បន្ថយ​ការ​យំ។ល។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 11, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម