ការឡើង និងស្រកទម្ងន់របស់កូនតូច អាចជាសញ្ញាមួយបញ្ជាក់ពីស្ថានភាពសុខភាពកូន ពិសេសនោះ ចំពោះទារកបៅទឹកដោះគោម្សៅ។ យ៉ាងណាមិញ ក្មេងខ្លះបៅទឹកដោះគោម្សៅ មួយចំនួនអាចត្រូវម្ដាយកត់សម្គាល់ឃើញថាមិនឡើងគីឡូ តើរឿងនេះយ៉ាងម៉េចវិញ?
ការឡើង និងស្រកទម្ងន់របស់កូនតូច អាចជាសញ្ញាមួយបញ្ជាក់ពីស្ថានភាពសុខភាពកូន ពិសេសនោះ ចំពោះទារកបៅទឹកដោះគោម្សៅ។ យ៉ាងណាមិញ ក្មេងខ្លះបៅទឹកដោះគោម្សៅ មួយចំនួនអាចត្រូវម្ដាយកត់សម្គាល់ឃើញថាមិនឡើងគីឡូ តើរឿងនេះយ៉ាងម៉េចវិញ?

ទារកទាំងអស់លូតលាស់ក្នុងល្បឿនខុសៗគ្នា ភាគច្រើនការលូតលាស់ក្រោយពេលសម្រាលរួចកើតគឺលឿន និងមានភាពងាយស្រួល។ ទារកទើបនឹងកើតគួរតែបៅទឹកដោះម្ដាយ ឬទឹកដោះគោម្សៅ ប្រហែល ៤៤-៦០ មិល្លីលីត្ររៀងរាល់ ៣ម៉ោងម្ដង។ ចំណែកឯទារកមិនគ្រប់ខែ ត្រូវការកាឡូរីច្រើនជាងទារកគ្រប់ខែធម្មតា។ ប៉ុន្តែមានទារកខ្លះពិបាកក្នុងបៅ ខ្លះក្អែ ឬក្អួតអាហារចេញមកវិញអស់ ខ្លះគេងច្រើនពិបាកបំបៅ ឬខ្លះទៀតពិបាកលេបទឹកដោះគោចូល។
ទារកខ្លះទៀតទទួលបានកាឡូរីគ្រប់គ្រាន់ ប៉ុន្តែនៅតែពិបាកក្នុងការឡើងទម្ងន់ដូចការរំពឹងទុករបស់ម៉ាក់ប៉ា។ នេះមានន័យថា ទារកអាចមានបញ្ហាក្នុងការស្រូបយកអាហារ និងការប្រើប្រាស់កាឡូរីដែលបានផ្ដល់ឲ្យពួកគេ។ បញ្ហាពោះវៀនមួយចំនួនដូចជា
ជំងឺ Celiac អាលែកហ្ស៊ីចំណីអាហារ និងរាករូសដែលអាចធ្វើឲ្យទារកមិនអាចប្រើប្រាស់អាហារដែលផ្ដល់ឲ្យពួកគេ ដើម្បីលូតលាស់បាន។
ចុងក្រោយ ទារកមួយចំនួនដែលមានបញ្ហាលូតលាស់ ប្រើប្រាស់កាឡូរីយ៉ាងលឿនដោយសារតែពួកគេមានតម្រូវការកាឡូរីកើនឡើង។ នេះរួមបញ្ចូលទាំងក្មេងដែលត្រូវប្រឹងដកដង្ហើម កើតមុនខែ ឬមានបញ្ហាបេះដូងខុសប្រក្រតី។ ទារក និងក្មេងទាំងនេះត្រូវការកាឡូរីបន្ថែមសម្រាប់ការឡើងទម្ងន់គ្រប់គ្រាន់។
នៅពេលក្មេងបៅទឹកដោះគោមិនឡើងទម្ងន់ ឬក្មេងញ៉ាំអាហារ ឬបៅដោះម្ដាយក៏ដោយ ម៉ាក់ប៉ាគួរតែនាំកូនទៅពិគ្រោះរកដំណោះស្រាយស័ក្ដិសមបំផុតសម្រាប់កូនយើង។ ការមិនឡើងទម្ងន់តាមស្តង់ដារ អាចនាំឲ្យមានបញ្ហាដូចជា ការពន្យារពេលក្នុងការអភិវឌ្ឍន៍ មានអាកប្បកិរិយាមិនសមរម្យ និងការងាយឆ្លងមេរោគបង្កជាជំងឺ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Why Isn’t Your Baby Gaining Weight? And When Should You Worry? https://www.nationwidechildrens.org/family-resources-education/700childrens/2014/03/why-isnt-your-baby-gaining-weight-and-when-should-you-worry
Baby Not Gaining Weight https://www.babycareadvice.com/blogs/growth/baby-not-gaining-weight
Possible Reasons Why Your Child Isn’t Growing, https://health.clevelandclinic.org/10-possible-reasons-why-your-child-is-not-growing/
Underweight children aged 6 to 12, https://www.nhs.uk/live-well/healthy-weight/childrens-weight/underweight-children-6-12-advice-for-parents/
កំណែប្រែបច្ចុប្បន្ន
27/10/2022
អត្ថបទដោយ នាង សុខុមដាលីញ៉ា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ