ម៉ាក់ៗជាច្រើនប្រាកដជាចង់ដឹងថា តើគួរឲ្យទារកបៅប៉ុន្មានដងក្នុងមួយថ្ងៃ។ ទាក់ទិននឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ប្រធានស្ដីទី កម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា បញ្ហានេះមិនអាចកំណត់បានឡើយ។
ម៉ាក់ៗជាច្រើនប្រាកដជាចង់ដឹងថា តើគួរឲ្យទារកបៅប៉ុន្មានដងក្នុងមួយថ្ងៃ។ ទាក់ទិននឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត ជា ម៉ារី ប្រធានស្ដីទី កម្មវិធីជាតិអាហារូបត្ថម្ភ នៃក្រសួងសុខាភិបាល បានឲ្យដឹងថា បញ្ហានេះមិនអាចកំណត់បានឡើយ។

ថ្លែងក្នុងកម្មវិធី Vitabiotics-Education Meet 2019 កាលពីពេលកន្លងទៅ លោកស្រីបានបញ្ជាក់ថា ការឲ្យទារកបៅមិនគួរកំណត់ម៉ោងឡើយពេលទារកទើបនឹងកើត ពោលពេលណាកូនឃ្លាន គឺអាចឲ្យបៅបាន។ តែប្រសិនបើកូនមិនយំទារបៅ អាចឲ្យកូនបៅ ២-៣ ម៉ោងម្ដង និងបំបៅកូនយ៉ាងហោចណាស់ក៏ជាង ១៣ ដង/ថ្ងៃ ហើយប្រសិនបើកូនយើងមានតម្រូវការបន្ថែមទៀត អាចលៃលកតាមនោះបន្ថែមទៀត។
លោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា កាលណាទារកបៅដោះម្ដាយកាន់តែច្រើន កាន់តែល្អចំពោះសុខភាព សាច់ឈាមភ្លឺថ្លា ហើយទឹកដោះម្ដាយអាចទប់ស្កាត់ជំងឺមួយចំនួនថែមទៀតផង។
ទាក់ទងនឹងពេលយប់វិញ ត្រូវបំបៅប៉ុន្មានដង លោកស្រីវេជ្ជបណ្ឌិតបានឲ្យដឹងថា អាស្រ័យទៅលើកូន និងម៉ាក់ៗ ប្រសិនបើម៉ាក់ៗសម្បូរទឹកដោះកូនបៅ ២-៣ ដង/យប់។ ចំណែកពេលកូនចូលដល់វ័យចេះញ៉ាំ អាចធ្លាក់ចុះចំនួនបៅខ្លះ ព្រោះពួកគេឆ្អែតដោយសារចំណីខ្លះៗ ហើយបៅបន្ថែមតែបន្តិចប៉ុណ្ណោះ។ រីឯក្មេងបៅទឹកដោះគោវិញ ម៉ាក់ៗអាចអានតាមការណែនាំរបស់ផលិតផលគេដែលមានសរសេរច្បាស់លាស់ទៅតាមវ័យទារក។
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

វេជ្ជបណ្ឌិត ជា ម៉ារី ក៏បានណែនាំដល់ម៉ាក់ៗដែលមិនចង់អត់ងងុយក្រោកឲ្យកូនបៅច្រើនដង ត្រូវព្យាយាមញ៉ាំអាហារដែលជួយដល់ការផលិតទឹកដោះឲ្យបានរាល់ថ្ងៃ ទើបបៅបានយូរ និងឆ្អែតលែងសូវយំ ហើយគួរតែបំបៅកូនទាល់តែលែងមានទឹកដោះចេញ ចាំដូរ ទៅម្ខាងទៀត។ ក្រៅពីនោះ ត្រូវយកចិត្តទុកដាក់បំបៅកូន ដោយដាក់មាត់កូនចំក្បាលដោះ ចៀសវាងហៀរទឹកដោះចោល។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Breastfeeding FAQs: How Much and How Often
https://kidshealth.org/en/parents/breastfeed-often.html
How Much and How Often to Breastfeed
https://www.cdc.gov/nutrition/infantandtoddlernutrition/breastfeeding/how-much-and-how-often.html
Breastfeeding Info Frequency of Feeding
https://llli.org/breastfeeding-info/frequency-feeding-frequently-asked-questions-faqs/
កំណែប្រែបច្ចុប្បន្ន
20/06/2024
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ