backup og meta

ទារកយំមិនឈប់នៅពេលយប់ អាចមកពីមូលហេតុទាំង ៦ យ៉ាងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16

    ទារកយំមិនឈប់នៅពេលយប់ អាចមកពីមូលហេតុទាំង ៦ យ៉ាងនេះ

    ប៉ា​ម៉ាក់​អាច​មាន​អារម្មណ៍​ធុញ​ថប់​ នៅ​ពេល​ដែល​កូន​តូច​យំ​មិន​ឈប់​​នៅ​ពេល​យប់​ ហើយ​យើង​ក៏​មិន​ដឹង​ពី​វិធី​ដែល​ធ្វើ​ឲ្យ​កូន​គេង​លក់​វិញ

    ពិត​ណាស់​ អា​អូន​តូចក៏​ត្រូវ​ការ​គេង​ដូចជា​ប៉ា​ម៉ាក់​ដែរ។ អ៊ីចឹង​ហើយ​ ដើម្បី​ឲ្យ​កូន​គេង​បាន​ស្កប់ស្កល់​ យើង​គួរ​ស្វែង​យល់​ពី​មូលហេតុ​ទូទៅ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​កូន​យំ និង​គន្លឹះ​ដោះស្រាយ​ប្រកប​ដោយ​ប្រសិទ្ធភាព។

    មូលហេតុ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​កូន​យំ​នៅ​ពេល​យប់

    ១. ឃ្លាន

    ទារក​តូច​ៗ ត្រូវ​ការ​បៅ​ឲ្យ​បាន​​ច្រើន​ដង​ ពីព្រោះ​ក្រពះ​អា​អូន​នៅ​តូច​ខ្លាំង។ ជា​ទូទៅ ទារក​ទើប​កើត​ភ្ញាក់​ដើម្បី​បៅដោះ​នៅ​ពេល​យប់​ញឹកញាប់​ដូច​ទៅ​នឹង​ពេល​ថ្ងៃ ហើយ​ការ​គេង​របស់​កូន​ក៏​មិន​ខុស​គ្នា​ច្រើន​ រវាង​ពេល​ថ្ងៃ និង​ពេល​យប់​ដែរ។ ប៉ុន្តែ នៅ​ពេល​ចូល​ដល់​អាយុ​៣​ខែ អា​អូន​នឹង​គេង​បាន​យូរ​ជាង ហើយ​គម្លាត​ក្នុង​ការ​បៅ​នៅ​ពេល​យប់​​ក៏​យូរ​ជាង​មុន​ដូច​គ្នា។

    មួយ​វិញ​ទៀត អា​អូន​អាច​លេប​ខ្យល់​ចូល​ទៅ​ក្នុង​ពោះ​អំឡុង​ពេល​បំបៅ​ដោះ ដែល​ធ្វើ​ឲ្យ​កូន​មាន​អាការៈ​មិន​ស្រួល​ខ្លួន។ ដើម្បី​បញ្ឈប់​បញ្ហា​មួយ​នេះ ប៉ា​ម៉ាក់​គួរ​ដាក់​ឲ្យ​កូន​អង្គុយ​ ឬ​​ដាក់​​កូន​បញ្ឈរ​ឲ្យ​ត្រង់​នៅ​ពេល​បំបៅ​។ យើង​ក៏​អាច​កាត់បន្ថយ​បញ្ហា​ទល់​​ខ្យល់​ក្រោយ​បំបៅ​រួច ដោយ​ដាក់​កូន​បញ្ឈរ​នៅ​លើ​ភ្លៅ និង​ទះ​ខ្នង​កូន​​ថ្នម​ៗ​ដើម្បី​បណ្តេញ​ខ្យល់​ចេញ​ពី​បំពង់​អាហារ។

    ៣. ដុះ​ធ្មេញ

    ជា​ធម្មតា អា​អូន​ចាប់ផ្តើម​ដុះ​ធ្មេញ​នៅ​ចន្លោះ​​អាយុ​៦​ខែ ហើយ​ការ​ដុះ​ធ្មេញ​នេះ អាច​បង្ក​ការ​ឈឺចាប់​ និង​ធ្វើ​ឲ្យ​កូន​ក្តៅ​ខ្លួន​ផង​ក៏​មាន។ យ៉ាង​ណា​មិញ មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​កាត់បន្ថយ​អាការៈ​ឈឺចាប់​នៅ​ពេល​ដុះ​ធ្មេញ ដោយ​ឲ្យ​កូន​ខាំ​ប្រដាប់​ត្រដុស​ធ្មេញ  ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​សម្រាប់​កុមារ ឬ​ញី​អញ្ចាញ​របស់​កូន​ថ្នមៗ​ដោយ​ប្រើ​ម្រាម​ដៃ​ស្អាត។

    ៤. ចុក​ពោះ

    ប្រសិនបើ​ទារក​មាន​សុខភាព​ល្អ ប៉ុន្តែ​យំ​នៅ​ពេល​យប់​ដោយ​គ្មាន​មូលហេតុ​​លើស​ពី​៣​ម៉ោង​ក្នុង​ថ្ងៃ និង​យ៉ាង​ហោច​ណាស់​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ កូន​អាច​មាន​អាការៈ​ចុក​ពោះ។ បញ្ហា​នេះ អាច​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​អា​អូន​មាន​អាយុ​ចន្លោះ​ពី​៣ ទៅ​៤​ខែ។

    ៥. ទល់​លាមក

    ជាមួយ​គ្នា​នេះ បញ្ហា​ទល់​លាមក​​អាច​ធ្វើ​ឲ្យ​ទារក​យំ​រករឿង ប៉ុន្តែ​អា​អូន​នឹង​លែង​អី​វិញ នៅ​ពេល​ដែល​បន្ទោបង់​រួច។ ជាក់ស្តែង​ ម្សៅ​ទឹក​ដោះ​គោ​អាច​ធ្វើ​ឲ្យ​កូន​មាន​បញ្ហា​ទល់លាមក ហើយ​សញ្ញា​មួយ​ចំនួន​ ដែល​ប៉ា​ម៉ាក់​អាច​សង្កេត​បាន​មាន​ដូចជា កូន​យំ ឈឺចាប់​នៅ​ពេល​បន្ទោបង់ ពោះ​​អា​អូន​ឡើង​រឹង និង​មាន​ជុះ​លាមក​រឹង។

    កូនយំ

    ៦. កូន​ឈឺ

    ប្រសិនបើ​អា​អូន​មិន​ស្រួល​ខ្លួន​ ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ ឬ​ឈឺចាប់ កូន​អាច​យំ​ច្រើន​ជាង​ធម្មតា។ ក្នុង​ករណី​នេះ អា​អូន​អាច​មាន​រោគសញ្ញា​ផ្សេង​ទៀត ដូចជា​ក្តៅ​ខ្លួន​ជា​ដើម ដែល​ប៉ា​ម៉ាក់​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 16

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម