backup og meta

ម៉ាក់ៗថែទាំខ្លួនបែបណាល្អនៅត្រីមាសទី១ដល់ទី៣? ដើម្បីសុវត្ថិភាពយើង និងទារកក្នុងផ្ទៃ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 13

    ម៉ាក់ៗថែទាំខ្លួនបែបណាល្អនៅត្រីមាសទី១ដល់ទី៣? ដើម្បីសុវត្ថិភាពយើង និងទារកក្នុងផ្ទៃ

    ការ​ពពោះ គឺ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​សម្រាប់​ស្រី​ៗ​យើង ដែល​រួម​ផ្សំ​ជាមួយ​នឹង​ភាព​រំភើប​រីករាយ និង​ស្រ្តេស​ក្នុង​ដំណើរ​ការ​មួយ​នេះ។ ពិត​ណាស់​ ម៉ាក់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​របប​អាហារ ដំណេក ការ​ប្រើ​ថ្នាំ និង​សុខភាព​ផ្លូវ​ចិត្ត​គ្រប់​ត្រី​មាស​ទាំង​អស់ ដើម្បី​បញ្ចៀស​ផលវិបាក​ផ្សេង​ៗ។ ដូច្នេះ​ហើយ ដើម្បី​ឲ្យ​ការ​ពពោះ​វិវត្តដោយ​រលូន និង​មាន​​សុវត្ថិភាព​គ្រប់​ត្រី​មាស​ទាំង​ ម៉ាក់​ៗ​អាច​អនុវត្តន៍​​គន្លឹះ​ងាយ​ៗ​ខាង​ក្រោម​នេះ។

    អំឡុង​ពេល​ត្រី​មាស​ទី​១

    ចាប់​ពី​ពេល​ទើប​មាន​ផ្ទៃពោះ​ រហូត​ដល់​សប្តាហ៍​ទី​១២ ស្ត្រី​ពពោះ​គប្បី​៖

    • ញ៉ាំ​អាហារ​បំប៉ន​ផ្សំ​ពី​អាស៊ីដ​ហ្វូលីក
    • ញ៉ាំ​អាហារ​ដែល​ឆ្អិន​ល្អ
    • ញ៉ាំ​អាហារ​តិចតួច ប៉ុន្តែ​ឲ្យ​បាន​ញឹកញាប់
    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ
    • សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់
    • ដើរ​ឲ្យបាន​រាល់​ថ្ងៃ ពិសេស​ក្រោយ​ញ៉ាំ​អាហារ
    • ព្យាយាម​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ
    • ជៀសវាង​ប្រើប្រាស់​ថ្នាំ ដោយ​​គ្មាន​វេជ្ជបញ្ជា
    • គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង​ ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ទារក​ក្នុង​ផ្ទៃ
    • ជៀសវាង​ជក់​បារី កុំញ៉ាំ​គ្រឿង​ស្រវឹង និង​កុំញ៉ាំជាតិ​កាហ្វេអ៊ីន
    • ជៀសវាង​ញ៉ាំ​ផ្លែ​ល្ហុង​ឆៅ​ក្នុង​ដំណាក់​កាល​នេះ។

    ថែទាំពេលពពោះ

    អំឡុង​ពេល​ត្រី​មាស​ទី​២ និង​ទី​៣

    ត្រី​មាស​ទី​២ ចាប់​ផ្តើម​ពី​សប្តាហ៍​ទី​១៣ និង​បញ្ចប់​នៅ​សប្តាហ៍​ទី​២៦។ ចំពោះ​ត្រី​មាស​ទី​៣ គឺ​រាប់​ចាប់​ពី​សប្តាហ៍​ទី​២៧ ដល់​ពេល​ដែល​ម៉ាក់​ៗ​សម្រាល។ អំឡុង​ត្រី​មាស​ទាំង​២​នេះ ស្ត្រី​ពពោះ​ អាច​ប្រឈម​នឹង​អាការៈ​ឈឺចាប់​ និង​ហើម។ គន្លឹះ​ដែល​យើង​គួរ​ធ្វើ​៖

    • ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​បាន​គ្រប់គ្រាន់
    • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់
    • ហាត់​យូហ្គា និង​សមាធិ
    • ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង កុំជក់​បារី កុំប្រើប្រាស់​គ្រឿង​ញៀន​ និង​កុំញ៉ាំ​ជាតិ​កាហ្វេអ៊ីន​
    • ជៀសវាង​រួម​ភេទ​ នៅ​ត្រី​មាស​ទី​៣
    • ស្លៀក​សំលៀក​បំពាក់​រលុង​ៗ
    • ជៀសវាង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​អំឡុង​ពេល​ត្រី​មាស​ទី​២ និង​ទី​៣ ជា​ពិសេស​ ប្រសិនបើ​យើង​មាន​ហានិភ័យ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ បែក​ទឹក​ភ្លោះ​មុន​កំណត់​ និង​សម្រាល​កូន​មុន​ខែ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 13

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម