backup og meta

តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះ​ដល់កុមារ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 21

    តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍អ្វីខ្លះ​ដល់កុមារ?

    ពិត​ណាស់​ ​សុខភាព​ក្រពះពោះវៀន​ដើរតួនាទី​យ៉ាង​សំខាន់​ចំពោះ​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​ទូទៅ​​របស់​កុមារ។ នៅ​ពេល​ដែល​កូន​មាន​សុខភាព​ក្រពះ​ពោះវៀន​ល្អ នោះ​ការ​ធ្វើ​មេតាបូលីស​ ក៏​ដូចជា​ការ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ក៏​បាន​ល្អ​ដូច​គ្នា ដែល​កត្តា​នេះ អាច​ជួយ​​​ជុំរុញ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​រាងកាយ​ម៉ាំមួន។

    ប៉ា​ម៉ាក់​ដឹង​អត់​ថា​ នៅ​ពេល​ដែល​កូន​មាន​អាយុ​៣​ឆ្នាំ ​បាក់តេរី​ល្អ​នៅ​​ក្នុង​ក្រពះពោះវៀន​អា​អូន​ចាប់ផ្តើម​អភិវឌ្ឍពេញលេញហើយ ហើយ​បាក់តេរី​ទាំង​នេះ​អាច​រស់នៅ​ជា​ច្រើន​ឆ្នាំ ឬ​អាច​ពេញ​មួយ​ជីវិត​ផង​ក៏​មាន។ យ៉ាង​ណា​មិញ ដើម្បី​រក្សា​ពពួក​បាក់តេរី​ទាំង​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ យើង​ចាំបាច់​ត្រូវ​គិតគូរ​ដល់​​សារធាតុ​២គឺ Prebiotic និង Probiotic។

    តើ Prebiotics និង Probiotics ជាអ្វី និងមានអត្ថប្រយោជន៍​អ្វី​ខ្លះ​ដល់​កុមារ?

    Probiotics គឺជាប្រភេទ​បាក់តេរីដែលមានជីវិត និង​ល្អ​សម្រាប់សុខភាពកុមារ​។ អត្ថប្រយោជន៍នៃសារធាតុនេះ ធ្វើ​​ឲ្យសុខភាពក្រពះពោះវៀនរបស់កុមាររឹងមាំ តាមរយៈ​​ការ​ធ្វើ​ឲ្យ​មីក្រុប​ក្នុង​ក្រពះពោះវៀនមានតុល្យភាព។ ​សារធាតុ Probiotics នេះ សម្បូរក្នុង​ប្រភេទ​អាហារ​ផ្អាប់ ដូចជា យ៉ាអួរ និងប្រភេទជ្រក់ ជា​ដើម។

    ដោយឡែក Prebiotics គឺ​ជា​ប្រភេទ​អាហារ​សរសៃ​ដែល​​​អាហារ​របស់​ Probiotics  ហើយ​អត្ថប្រយោជន៍​របស់​វា​គឺ​​ជួយ​ឲ្យ​សារធាតុ Probiotics ដែល​ជា​បាក់តេរីល្អ មានភាពធំធាត់ និង​រឹង​មាំ ដើម្បីពង្រឹង​សុខភាពក្រពះពោះវៀន។ សារធាតុ​នេះ សម្បូរ​នៅក្នុង​បន្លែ ផ្លែឈើ និង​គ្រាប់ធុញ្ញជាតិមួយចំនួន​ដូច​ជា ផ្លែចេក ខ្ទឹមស ខ្ទឹមបារាំង និង​ទំពាំងបារាំងជា​ដើម​។

    សុខភាពក្រពះពោះវៀន

    ហេតុនេះ មានន័យ​ថា ការ​ផ្តល់​អាហារ​បន្ថែម​ដល់​កូន​ដែលមានសារ​ធាតុ Probiotics និង Prebiotics ដែល​បង្កើត​ទៅ​ជា​សារធាតុមួយឈ្មោះ​ថា Synbiotics ​អាច​ជួយ​ឲ្យ​​បាក់តេរី​ក្នុង​ពោះ​វៀន​មាន​លំនឹង ដែល​​ជា​ហេតុ​​ធ្វើ​ឲ្យ​ពោះ​វៀន​មាន​សុខ​ភាព​ល្អ ធ្វើ​មេតាបូលីស​បាន​ត្រឹម​ត្រូវ និង​​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​។​​

    លើសពីនេះទៅទៀត សារធាតុទាំង២ ក៏មានតួនាទីផ្សេង​ទៀតដូចជា កាត់បន្ថយ​ការ​បង្ករោគនានាក្នុងក្រពះពោះវៀន ដែលនាំឲ្យ​កុមារ​មាន​បញ្ហារាករូស ឬការបង្ករោគផ្លូវដង្ហើម​ជាដើម​ ហើយអាចជួយ​កុមារកាត់បន្ថយ​ការ​ប្រឈមនឹងការកើតអាលែកហ្ស៊ីផ្សេងៗ ផងដែរ​។

    ក្នុងករណីដែលកូន​កំពុង​តែ​ញ៉ាំទឹកដោះគោ ប៉ាម៉ាក់ គួរ​ជ្រើស​រើស​យក​ម្សៅ​ទឹក​ដោះ​គោណា​​​ដែលមានសារធាតុទាំងពីរនេះរួមគ្នា Probiotics និង Prebiotics ដើម្បីជួយឲ្យក្រពះពោះរៀន ក៏ដូចជាប្រព័ន្ធភាពស៊ាំរបស់កូន​រឹង​មាំ៕

    ចំណុចសំខាន់

    Probiotics គឺជាប្រភេទ​បាក់តេរីដែលមានជីវិត និង​ល្អ​សម្រាប់សុខភាពកុមារ​។ អត្ថប្រយោជន៍នៃសារធាតុនេះ ធ្វើ​​ឲ្យសុខភាពក្រពះពោះវៀនរបស់កុមាររឹងមាំ តាមរយៈ​​ការ​ធ្វើ​ឲ្យ​មីក្រុប​ក្នុង​ក្រពះពោះវៀនមានតុល្យភាព​។ ដោយឡែក Prebiotics គឺ​ជា​ប្រភេទ​អាហារ​សរសៃ​ដែល​​ជា​អាហារ​របស់​ Probiotics ហើយ​អត្ថប្រយោជន៍​របស់​វា​គឺ​​ជួយ​ឲ្យ​សារធាតុ Probiotics ដែល​ជា​បាក់តេរីល្អ មានភាពធំធាត់ និង​រឹង​មាំ ដើម្បីពង្រឹង​សុខភាពក្រពះពោះវៀន។
    ហេតុនេះ មានន័យ​ថា ការ​ផ្តល់​អាហារ​បន្ថែម​ដល់​កូន​ដែលមានសារ​ធាតុ Probiotics និង Prebiotics ​អាច​ជួយ​ឲ្យ​​បាត់តេរី​ក្នុង​ពោះ​វៀន​មាន​លំនឹង ដែល​​ជា​ហេតុ​​ធ្វើ​ឲ្យ​ពោះ​វៀន​មាន​សុខ​ភាព​ល្អ ធ្វើ​មេតាបូលីស​បាន​ត្រឹម​ត្រូវ និង​​ជួយ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹង​មាំ​។​​ ក្នុងករណីដែលកូន​កំពុង​តែ​ញ៉ាំទឹកដោះគោ ប៉ាម៉ាក់ គួរ​ជ្រើស​រើស​យក​ម្សៅ​ទឹក​ដោះ​គោណា​​​ដែលមានសារធាតុ​ Probiotics និង Prebiotics ខ្ពស់ ដើម្បីជួយឲ្យក្រពះពោះរៀន ក៏ដូចជាប្រព័ន្ធភាពស៊ាំរបស់កូន​រឹង​មាំ៕

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 21

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម