backup og meta

ផ្ដល់អាហារទាំងនេះឲ្យកូនញ៉ាំ ជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 27, 2022

    ផ្ដល់អាហារទាំងនេះឲ្យកូនញ៉ាំ ជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន

    ហេតុអ្វីកូនគួរញុំាអាហារជួយកាត់បន្ថយការរលាកក្នុងខ្លួន? ការរលាកក្នុងខ្លួនគឺជាការឆ្លើយតបរបស់រាងកាយទៅនឹងការវាយប្រហារ​ដូចជាការឆ្លងមេរោគ របួស ប៉ះពាល់សារធាតុគីមីឬជំងឺជាដើម ប៉ុន្តែការរលាកក្នុងខ្លួនមានទាំងល្អនិងអាក្រក់ ហើយការរលាកក្នុងខ្លួនដែលអាក្រក់អាចបង្កផលវិបាកសុខភាពជាច្រើនដល់កូន។

    ការលាកក្នុងខ្លួនមានទាំងល្អនិងអាក្រក់ដែលចែកចេញជាពីរប្រភេទ​គឺ៖

    ក. ការរលាកក្នុងខ្លួនស្រួចស្រាល់

    ការរលាកក្នុងខ្លួនស្រួចស្រាល់ជារឿងល្អ ព្រោះកើតឡើងនៅពេលប្រព័ន្ធភាព​សុំាការពារ​រាងកាយ​ពី​បាក់តេរី វីរុសឬការរបួសជាដើម កុំឱ្យរាងកាយ​មានការខូចខាត​កាន់តែខ្លាំង​ឬជួយព្យាបាលរាងកាយ​ឱ្យឆាប់ជា។ ឧទាហរណ៍ ពេលកូនគ្រុនផ្តាសាយ កូនអាចក្តៅខ្លួនដោយសារប្រព័ន្ធភាព​សុំា​កូន​កំពុង​ប្រយុទ្ធប្រឆាំងនឹងមេរោគ។

    ខ. ការរលាកក្នុងខ្លួនរុំារ៉ៃ

    ភាពធាត់លើសទម្ងន់ ភាពតានតឹង ការគេងមិនគ្រប់គ្រាន់និងការ​ញ៉ាំអាហារដូចជាអាហារបំពង អាហារ​ឬភេជ្ជៈផ្អែមៗ សាច់ក្រហម អាហារកែច្នៃ អាហារហ្វាសហ្វូតច្រើន​ ឬជំងឺប្រព័ន្ធភាពសុំាវាយ​ប្រហារខ្លួន​ឯង​ ក៏បណ្តាល​ឱ្យ​មានការរលាកក្នុងខ្លួនកូនដែរ។

    ការ​រលាក​បន្តកើត​ឡើងយូរៗទៅកូននឹង​មាន​ការ​រលាក​ក្នុង​ខ្លួនរុំារ៉ៃ ហើយបណ្តាលឱ្យកោសិកា ជាលិកា សន្លាក់ សរសៃឈាមនិងសរីរាង្គ​ដែលមាន​សុខភាព​ល្អខូចដែលអាចបង្ក​ឱ្យ​​កូនកើតជំងឺដូចជាមានបញ្ហា​អាលែកហ្ស៊ី បាក់ទឹកចិត្ត ទឹកនោមផ្អែម ឈឺសន្លាក់ ឬ​ជំងឺបេះដូងជាដើម ដែល​អ្វី​ទាំងនេះ​អាចកើតឡើងនៅ​ពេល​កូន​ធំពេញវ័យ​ឬមានអាយុ​ច្រើន។

    អាលែកហ្ស៊ី

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    អាហារជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន

    តាមការសិក្សាបានឱ្យដឹងថារបបអាហារមួយចំនួនអាចជួយកាត់បន្ថយការរលាកក្នុងខ្លួនកូនបាន ហើយ​ជួយឱ្យកូនមានសុខភាពល្អទៀតផង។

    • ប​ន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ៖ មិនត្រឹមតែសម្បូរសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែលជួយ​កាត់​បន្ថយ​ការរលាកក្នុងខ្លួនកូនទេ ថែមទាំងសម្បូរ​ជាតិសរសៃ (Prebiotics) ទៀតផង
    • អាស៊ីដអូមេហ្កា-៣៖ ប្រេងអូលីវ ផ្លែបឺរ ត្រីសាល់ម៉ុន គ្រាប់ផ្លែឈើដូចជាគ្រាប់អាល់ម៉ុន វ៉ុលណាត់ ស្វាយចន្ទី។ល។
    • បាក់តេរីល្អ (Probiotics)៖ យ៉ាអួរ ជ្រក់ គីមឈឺជាដើមអាចជួយបង្កើនបាក់តេរីល្អៗក្នុងពោះវៀន ព្រោះបាក់តេរីល្អៗក្នុងពោះវៀនមាននាទីកាត់បន្ថយការរលាកក្នុងពោះវៀននិងក្នុងខ្លួនកូន។

    បើកូននៅញុំាទឹកដោះគោម្សៅ ម៉ាក់ប៉ាគួរឱ្យកូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែល​ជា​ការ​សំយោគ​បញ្ចូល​គ្នា​រវាង​ Prebiotics និង Probiotics ជួយ​ឱ្យ​ក្រពះពោះវៀន​កូន​មាន​សុខភាព​ល្អ មានអារម្មណ៍ល្អ មាន​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​រឹងមាំ​ កាត់បន្ថយការរលាក​​ក្នុងខ្លួន​និង​អភិវឌ្ឍខួរក្បាលបានល្អ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – ការលាកក្នុងខ្លួនចែកចេញជាពីរប្រភេទគឺ៖
    • ការរលាកក្នុងខ្លួនស្រួចស្រាល់៖ ជារឿងល្អដោយសារប្រព័ន្ធភាពសុំា​ការពាររាងកាយពីមេរោគ​ឬ​ការ​របួសជាដើម
    • ការរលាកក្នុងខ្លួនរុំារ៉ៃ៖ អាចបង្កឱ្យកូនកើតជំងឺដូចជាមានបញ្ហាអាលែកហ្ស៊ី បាក់ទឹកចិត្ត ទឹកនោម​ផ្អែម ឈឺសន្លាក់ឬបេះដូងជាដើម
    – របបអាហារជួយកាត់បន្ថយការរលាកក្នុងខ្លួនកូន៖
    • ប​ន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ
    • អាស៊ីដអូមេហ្កា-៣
    • បាក់តេរីល្អ (Probiotics)

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 27, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម