backup og meta

កូនញុំាហ្វាសហ្វូតញឹកញាប់ប៉ះពាល់អ្វីខ្លះ? កែខៃម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 29, 2022

    កូនញុំាហ្វាសហ្វូតញឹកញាប់ប៉ះពាល់អ្វីខ្លះ? កែខៃម៉េច?

    ហ្វាសហ្វូតដូចជា សាំងវិច បឺហ្គឺ មាន់បំពង ដំឡូងបំពង ភីសាជាដើមបានក្លាយជាអាហារពេញ​និយម​របស់កុមារក្នុងសម័យទំនើបនេះ។ ប៉ុន្តែម៉ាក់ប៉ាមានដឹងទេថា កូនញុំាហ្វាសហ្វូត​ញឹកញាប់​ប៉ះពាល់សុខភាពម៉េចខ្លះ ហើយម៉ាក់ប៉ាគួរស្រោចស្រង់បែបណា?

    ផលប៉ះពាល់នៃការញុំាហ្វាសហ្វូតញឹកញាប់លើកុមារ

    ក. មានបញ្ហាអាលែកហ្ស៊ី

    កុមារដែលញុំាហ្វាសហ្វូតលើសពី ៣ ដងក្នុងមួយសប្តាហ៍មានហានិភ័យខ្ពស់កើត​ជំងឺអាលែកហ្ស៊ី​ដែលប៉ះពាល់ដល់ផ្លូវដង្ហើមដូចជា ហឺត ត្រអក អាលែកហ្ស៊ីច្រមុះជាដើម។ នេះ​ក៏​ ដោយសារ​ហ្វាសហ្វូត​មានផ្ទុកជាតិខ្លាញ់មិនល្អខ្ពស់ដែលបង្កឱ្យមានការរលាកជញ្ជាំងពោះវៀន និងក្នុង​រាងកាយ​រុំារ៉ៃ។

    ខ. មានបញ្ហាប្រព័ន្ធរំលាយអាហារ

    ភាគច្រើនហ្វាសហ្វូតជាអាហារបំពង មានប័រ ឬឈឺសច្រើនដែលជាប្រភេទ​ខ្លាញ់អាក្រក់។ ការញុំា​ខ្លាញ់​អាក្រក់ច្រើនបណ្តាលឱ្យក្រពះផលិតជាតិអាស៊ីដច្រើនដែលធ្វើឱ្យក្រពះរលាក និងពិបាក​កិន​អាហារ។

    ម្យ៉ាងទៀត ហ្វាសហ្វូតមានផ្ទុកជាតិម្សៅកែច្នៃខ្ពស់ និងមានជាតិសរសៃទាប​ដែលជាហេតុ​ធ្វើ​ឱ្យ​កូន​ជួប​បញ្ហាទល់លាមក ឈឺពោះ និងហើមពោះ ហើយអាចបង្កទៅជាឫសដូងបាត។ មួយវិញទៀត ជាតិម្សៅកែច្នៃក្នុងហ្វាសហ្វូតក៏ជួយដល់ការលូតលាស់បាក់តេរីអាក្រក់ក្នុងពោះវៀន ហើយធ្វើឱ្យក្រពះពោះវៀនមានបញ្ហាអតុល្យភាពបាក់តេរី។

    គ. គ្មានថាមពល

    ហ្វាសហ្វូតសម្បូរជាតិម្សៅកែច្នៃដែលងាយរំលាយនិងស្រូបយកដោយរាងកាយ ដូច្នេះ​ជាតិស្ករ​ក្នុង​ឈាមកូនឡើងខ្ពស់លឿន ហើយជំរុញឱ្យលំពែងផលិតអាំងស៊ុយលីន​បន្ថែមដើម្បី​ទប់​ជាតិស្ករ។

    កូននឹងមានអារម្មណ៍ឆ្អែតបន្ទាប់ពីញុំាហ្វាសហ្វូតរួច តែបន្តិចក្រោយមកនឹងល្វើយ​គ្មាន​កម្លាំង ដោយសារការឡើងចុះជាតិស្ករក្នុងឈាមខ្លាំង និងលឿននេះ ​បូករួមនឹងហ្វាសហ្វូត​មាន​សារធាតុ​ចិញ្ចឹមតិចតួចដែលធ្វើឱ្យកម្រិតថាមពលរបស់កូនថយចុះយ៉ាងឆាប់រហ័ស។

    ឃ. ប៉ះពាល់សុខភាពផ្លូវចិត្ត

    ហ្វាសហ្វូតមានផ្ទុកជាតិម្សៅខ្ពស់ដែលធ្វើឱ្យមានបំរែបំរួលជាតិស្ករក្នុង​ឈាម​ខ្លាំង។ បើសិនជាតិស្ករ​ក្នុងឈាមកូនធ្លាក់ចុះខ្លាំង កូនអាចមានបញ្ហាថប់បារម្ភ ច្របូកច្របល់ និងអស់កម្លាំង។ ម្យ៉ាងទៀត ការញុំាហ្វាសហ្វូត​ច្រើនអាចធ្វើឱ្យកូនជួបបញ្ហាកង្វះសារធាតុចិញ្ចឹម និងមានបញ្ហាអតុល្យភាព​អ័រម៉ូនដែលអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្ត។

    ង. លើសសម្ពាសឈាម

    ភាគច្រើនហ្វាសហ្វូតមានផ្ទុកអំបិលខ្ពស់ដែលបង្កើនហានិភ័យ​លើស​សម្ពាធ​ឈាម ហើយយូរៗទៅ​អាចបង្កឱ្យសរសៃឈាមឡើងរឹង ឬត្បៀត និង​បណ្តាលឱ្យគាំងបេះដូង គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល និងខ្សោយ​បេះដូង

    ច. មានជំងឺបេះដូង

    ជាតិខ្លាញ់អាក្រក់ខ្ពស់ក្នុងហ្វាសហ្វូតធ្វើឱ្យកម្រិតជាតិខ្លាញ់ និងកូលេស្តេរ៉ូល​ក្នុងឈាមកូនកើនឡើង ហើយបង្កឱ្យស្ទះសសៃឈាម។ ជាលទ្ធិផល​កូនមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង។

    ឆ. ធាត់

    ហ្វាសហ្វូតមានផ្ទុកម្សៅកែច្នៃខ្ពស់ ព្រមទាំងមានជាតិសរសៃទាប​ដែលបណ្តាលឱ្យ​ក្រពះពោះវៀន​រំលាយ និងបំប្លែងទៅជាថាមពលលឿន។ ដូច្នេះ​ធ្វើឱ្យកូនឆាប់ឃ្លានវិញ និងជាហេតុនាំឱ្យកូនញុំា​អាហារ​ច្រើន ហើយឡើងគីឡូ។ លើសពីនេះទៅទៀត កាឡូរី ម្សៅកែច្នៃ និងជាតិខ្លាញ់ខ្ពស់​នៅក្នុង​ហ្វាសហ្វូតក៏ជាមូលហេតុចម្បងធ្វើឱ្យកុមារធាត់ដែរ។

    ធាត់

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    វិធីសាស្រ្តស្រោចស្រង់សុខភាពកូនពីការញុំាហ្វាសហ្វូតញឹកញាប់

    ហ្វាសហ្វូតប៉ះពាល់យ៉ាងខ្លាំងលើសុខភាពទូទៅរបស់កូន ប៉ុន្តែម៉ាក់ប៉ាអាច​ជួយឱ្យកូនមានសុខភាព​ល្អ​ឡើងវិញដោយ៖

    – កាត់បន្ថយការញុំាហ្វាសហ្វូតរបស់កូន ឬចៀសវាងឱ្យកូនញុំា

    – ជំរុញកូនហាត់ប្រាណ ឬបញ្ចេញសកម្មភាពរាងកាយជាប្រចាំ

    – ឱ្យកូនញុំាអាហារល្អចំពោះសុខភាពក្រពះពោះវៀនដូចជាអាហារសម្បូរបាក់តេរីល្អៗ (Probiotics) ដែលរួមមានយ៉ាអួរ គីមឈី និងជ្រក់ជាដើមដើម្បីបង្កើនបាក់តេរីល្អៗក្នុងក្រពះពោះវៀន និងបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិដែលសម្បូរជាតិសរសៃ (Prebiotics) ដើម្បីបំប៉ន​បាក់តេរីល្អ​ៗក្នុងក្រពះ​ពោះវៀន។

    តាមការសិក្សាបានឱ្យដឹងថា បាក់តេរីល្អៗក្នុងក្រពះពោះវៀនមិនត្រឹម​តែជួយដល់ការរំលាយ​អាហារ​ទេ ថែមទាំងជួយរាងកាយប្រយុទ្ធប្រឆាំងនឹងការបង្ករោគ ការរលាកក្នុងខ្លួន​ដែល​បណ្តាលឱ្យ​កើត​ជំងឺ​រុំារ៉ៃ​ជាច្រើន។

    បើ​កូន​នៅ​បៅ​ម្សៅទឹកដោះគោនៅឡើយ ម៉ាក់ប៉ាក៏អាច​ឱ្យ​កូនញុំាទឹកដោះគោម្សៅដែលមានផ្ទុក SYNBIOTICS ដែល​ជា​ការ​សំយោគ​បញ្ចូល​គ្នា​រវាង​ Prebiotics និង Probiotics ជួយ​ឲ្យ​ក្រពះ​ពោះវៀន​​កូន​មាន​សុខភាពល្អ ​មានសុខភាពរឹងមាំ និងអារម្មណ៍រីករាយ។

    អត្ថបទគួរអាន៖

    ចំំណុចសំខាន់

    – កុមារញុំាហ្វាសហ្វូតញឹកញាប់អាច៖
    • មានបញ្ហាអាលែកហ្ស៊ី
    • មានបញ្ហាប្រព័ន្ធរំលាយអាហារ
    • ធាត់
    • គ្មានថាមពល
    • ប៉ះពាល់សុខភាពផ្លូវចិត្ត
    • លើសសម្ពាសឈាម
    • មានជំងឺបេះដូង
    – វិធីសាស្រ្តស្រោចស្រង់សុខភាពកូនពីការញុំាហ្វាសហ្វូតញឹកញាប់៖
    • ជំរុញកូនហាត់ប្រាណ
    • ឱ្យកូនញុំាអាហារសុខភាព និងអាហារល្អចំពោះសុខភាពក្រពះពោះវៀន

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Sep 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម