ជំងឺត្រអក ពេលខ្លះអាចបង្កឲ្យមានការចម្លងរោគ នាំឲ្យដាច់រលាត់ស្បែកពេលអេះខ្លាំងៗ អាចឲ្យក្មេងនៅមិនសុខ គេងមិនលក់ និងបាត់បង់ភាគជឿជាក់លើខ្លួនគេជាដើម។
២- វិធីព្យាបាលជំងឺត្រអកលើក្មេងៗ
ការព្យាបាលអាស្រ័យលើស្ថានភាពជាក់ស្តែងរបស់ជំងឺ បើក្មេងកើតជំងឺត្រអកកម្រិតស្រាល មានស្នាមក្រហម និងរមាស់ ២-៣ កន្លែងនោះ យើងអាចប្រើឡេលាបស្បែកប្រភេទ Emollient Lotions ក្រែម ក្រមួន ឬក្រែមមានសារធាតុស្តេរ៉ូអ៊ីតតិចតួចក៏បាន។ អ្វីសំខាន់បំផុត ត្រូវធ្វើឲ្យស្បែកក្មេងមានសំណើមជាប់ជានិច្ច អាចប្រើ Emollient Lotions ច្រើនដងក្នុងមួយថ្ងៃ បើទោះជាគ្មានបញ្ហាស្បែកដែលបង្កដោយជំងឺត្រអកក៏ដោយ ដើម្បីការពារកុំឲ្យស្បែកក្មេងស្ងួត។
មានផលិតផលផ្តល់សំណើមស្បែកច្រើនជម្រើស យើងអាចជ្រើសយកផលិតផលមួយណាក៏បាន ដែលសក្តិសមសម្រាប់ស្បែកកូនយើង។ គួរសាកសួរព័ត៌មានបន្ថែមពីគ្រូពេទ្យ ដើម្បីដឹងថា ក្រែមផ្តល់សំណើមប្រភេទណាល្អចំពោះស្បែកក្មេង ប៉ុន្តែមិនគួរប្រើក្រែមមានលាយជាតិទឹកនោះទេ ព្រោះអាចបង្កការរំខានដល់ក្មេង។