backup og meta

សម្រាលកូនរួច២-៣ខែ មិនទាន់មករដូវ បើមានអីៗដោយអត់ការពារ អាចមានកូនទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 08, 2020

    សម្រាលកូនរួច២-៣ខែ មិនទាន់មករដូវ បើមានអីៗដោយអត់ការពារ អាចមានកូនទេ?

    ក្រោយ​សម្រាល​កូន​រួច ស្រីៗ​គ្នា​យើង​មិន​ទាន់​មក​រដូវ​វិញ​ទេ ហើយ​បើ​បំបៅ​ដោះ​កូន​ទៀត​នោះ ការ​មក​រដូវ​នឹង​ពន្យារ​ពេល​កាន់​តែ​យូរ​ថែម​ទៀត។ បើ​សិន​ជា​សម្រាល​អាអូន​បាន​២ខែ ឬ៣ខែ​ហើយ នៅ​តែ​មិន​ទាន់​មក​រដូវ តើ​ស្រីៗ​យើង​គួរ​ពន្យារ​កំណើត​អត់?

    បើតាមគ្រូពេទ្យ​ព្យាបាល​រោគ​ស្ត្រី និង​សម្ភព នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក លោកស្រី អ៊ូង មុនីរស្មី ក្រោយ​​សម្រាល​កូន​រួច ស្រ្តី​អាច​មាន​រដូវ​ដូច​ធម្មតា​វិញ​នៅចន្លោះ​ពី ១ខែកន្លះ-៣ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌនៃ​ការ​បំបៅ​ដោះ​កូន។ ទោះ​មក​រដូវ ឬ​មិន​ទាន់​មក​រដូវ​វិញ​ក៏​ដោយ ក្រោយ​សម្រាល​កូន​បាន​៦​សប្តាហ៍ ស្ត្រី​ចាំបាច់​ត្រូវ​តែ​ការពារ បើ​សិន​ភ្លាត់​មាន​អីៗ​ដោយ​មិន​បាន​ប្រើ​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ​នោះ ស្ត្រី​អាច​នឹង​មាន​ផ្ទៃពោះ​ទៀត។

    ដើម្បី​បង្ការ​បញ្ហា​​កូន​ញឹក​ពេក ប៉ះពាល់​ដល់​សុខភាព​ម្តាយ បែប​នេះ​ហើយ​ទើប​គ្រូពេទ្យ​តម្រូវ​ឲ្យ​ស្ត្រី​ដែល​សម្រាល​កូន​រួច​បាន​១ខែ​កន្លះ​ត្រូវ​មក​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព និង​ប្រឹក្សា​យោបល់​ទាក់​ទង​នឹង​ការ​ពន្យារ​កំណើត។

    បើ​តាម​ប្រភព​ពី​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោយ​សម្រាល​រយៈពេល​១ខែ​កន្លះ ​ប្តី​ប្រពន្ធ​អាច​រស់​នៅ​ជាមួយ​គ្នា​វិញ ហើយ​ស្ត្រី​ខ្លះ​ក៏​មិន​ទាន់​មក​រដូវ​ដែរ ជា​ហេតុ​នាំ​ឲ្យ​មាន​យល់​ច្រឡំ​ថា នេះ​ជា​រយៈពេល​ដែល​គ្មាន​ការ​បង្ក​កំណើត​ថ្មី តែ​តាម​ពិត​ទោះ​ជា​មិន​ទាន់​មក​រដូវ ក៏​ស្ត្រី​អាច​មាន​ផ្ទៃពោះ​ជា​ថ្មី ដោយ​គ្មាន​ការ​គ្រោង​ទុក។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម