ក្រោយសម្រាលកូនរួច ស្រីៗគ្នាយើងមិនទាន់មករដូវវិញទេ ហើយបើបំបៅដោះកូនទៀតនោះ ការមករដូវនឹងពន្យារពេលកាន់តែយូរថែមទៀត។ បើសិនជាសម្រាលអាអូនបាន២ខែ ឬ៣ខែហើយ នៅតែមិនទាន់មករដូវ តើស្រីៗយើងគួរពន្យារកំណើតអត់?
តាមដានវដ្ដរដូវ
ប្រាកដហើយថា អ្នកចង់ចាកចេញ?
ក្រោយសម្រាលកូនរួច ស្រីៗគ្នាយើងមិនទាន់មករដូវវិញទេ ហើយបើបំបៅដោះកូនទៀតនោះ ការមករដូវនឹងពន្យារពេលកាន់តែយូរថែមទៀត។ បើសិនជាសម្រាលអាអូនបាន២ខែ ឬ៣ខែហើយ នៅតែមិនទាន់មករដូវ តើស្រីៗយើងគួរពន្យារកំណើតអត់?
បើតាមគ្រូពេទ្យព្យាបាលរោគស្ត្រី និងសម្ភព នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោកស្រី អ៊ូង មុនីរស្មី ក្រោយសម្រាលកូនរួច ស្រ្តីអាចមានរដូវដូចធម្មតាវិញនៅចន្លោះពី ១ខែកន្លះ-៣ខែ ឬយូរជាងនេះ អាស្រ័យទៅលើលក្ខខណ្ឌនៃការបំបៅដោះកូន។ ទោះមករដូវ ឬមិនទាន់មករដូវវិញក៏ដោយ ក្រោយសម្រាលកូនបាន៦សប្តាហ៍ ស្ត្រីចាំបាច់ត្រូវតែការពារ បើសិនភ្លាត់មានអីៗដោយមិនបានប្រើមធ្យោបាយពន្យារកំណើតណាមួយនោះ ស្ត្រីអាចនឹងមានផ្ទៃពោះទៀត។
ដើម្បីបង្ការបញ្ហាកូនញឹកពេក ប៉ះពាល់ដល់សុខភាពម្តាយ បែបនេះហើយទើបគ្រូពេទ្យតម្រូវឲ្យស្ត្រីដែលសម្រាលកូនរួចបាន១ខែកន្លះត្រូវមកជួបពេទ្យដើម្បីពិនិត្យសុខភាព និងប្រឹក្សាយោបល់ទាក់ទងនឹងការពន្យារកំណើត។
បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ក្រោយសម្រាលរយៈពេល១ខែកន្លះ ប្តីប្រពន្ធអាចរស់នៅជាមួយគ្នាវិញ ហើយស្ត្រីខ្លះក៏មិនទាន់មករដូវដែរ ជាហេតុនាំឲ្យមានយល់ច្រឡំថា នេះជារយៈពេលដែលគ្មានការបង្កកំណើតថ្មី តែតាមពិតទោះជាមិនទាន់មករដូវ ក៏ស្ត្រីអាចមានផ្ទៃពោះជាថ្មី ដោយគ្មានការគ្រោងទុក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត
រយៈពេលវដ្ដរដូវ
(ថ្ងៃ)
វដ្ដរដូវ
(ថ្ងៃ)
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕