ទោះយ៉ាងណា លោកស្រីវេជ្ជបណ្ឌិតថា ការជ្រើសរើសប្រើវិធីពន្យារកំណើតប្រភេទណាមួយ អាស្រ័យទៅលើសម្រេចចិត្តរបស់ស្ត្រីខ្លួន ចំពោះការផ្លាស់ប្តូរទៅប្រើប្រភេទផ្សេងទៀត ក៏គ្រូពេទ្យគោរពតាមការសម្រេចចិត្តរបស់ស្ត្រីដូចគ្នា។
“ស្ត្រីមានសិទ្ធិក្នុងការជ្រើសរើស តើគួរបន្ត បញ្ឈប់ ឬប្តូរទៅប្រើមធ្យោបាយពន្យារកំណើតណាមួយផ្សេងទៀត។ ប្រសិនបើស្ត្រីមានសំណើសុំធ្វើការផ្លាស់ប្តូរ ឬបញ្ឈប់ គ្រូពេទ្យ ត្រូវតែគោរពនូវការសម្រេចចិត្តរបស់ស្ត្រី គ្រាន់តែថា ការសម្រេចចិត្តរបស់ស្ត្រីមិនត្រឹមត្រូវ យើងជាអ្នកផ្តល់ប្រឹក្សាមានតួនាទីពន្យល់ណែនាំអំពីការពន្យារកំណើតឲ្យបានច្បាស់លាស់’។ លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា រៀបរាប់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕