៣. ស្អំទឹកក្តៅ
មុនបំបៅ ឬបូមទឹកដោះ ម៉ាក់ៗអាចយកកន្សែងស្អាតជ្រលក់ទឹកក្តៅឧណ្ហៗ ពូតឱ្យស្ងួតបន្តិច រួចស្អំសុដន់កន្លែងដែលស្ទះ ១៥-២០ នាទីដើម្បីបើកបំពង់ទឹកដោះ។
ម្យ៉ាងទៀត ការងូតទឹកក្តៅឧណ្ហៗក៏អាចជួយបានដែរ។ ពេលងូតទឹក ម៉ាក់ៗត្រូវបង្ហូរទឹកក្តៅឧណ្ហៗលើសុដន់ដែលស្ទះ ហើយម៉ាក់ៗក៏អាចយកក្រាសដែលមានធ្មេញធំៗមកសិតថ្នមៗពីគល់សុដន់មកចង់សុដន់ដើម្បីជួយបើកបំពង់ទឹកដោះដែលស្ទះដែរ។
៤. ប្តូរឥរិយាបថក្នុងការបំបៅ
ម៉ាក់ៗអាចប្តូរឥរិយាបថក្នុងការបំបៅអាអូនដូចជា អង្គុយបំបៅដោយដាក់អាអូននៅក្រោមដោះម៉ាក់ៗដើម្បីឱ្យទំនាញផែនដីជួយបង្ហូរទឹកដោះពីដោះម៉ាក់ៗ។
លើសពីនេះទៅទៀត ពេលបំបៅ ម៉ាក់ៗគួរដាក់ចង្កា និងច្រមុះអាអូនឱ្យចំកន្លែងដែលមានដុំរឹង ដូច្នេះពេលអាអូនបៅ អាអូននឹងបៅចំបំពង់ទឹកដោះដែលស្ទះ ហើយចង្កាអាអូនអាចប៉ះកន្លែងដែលមានដុំរឹង ក៏ដូចជាជួយម៉ាស្សាឱ្យម៉ាក់ៗដែរ។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
៥. ម៉ាស្សាសុដន់
មុនពេល ឬពេលម៉ាក់បំបៅដោះ ឬបូមទឹកដោះ ម៉ាក់ៗគួរម៉ាស្សាសុដន់ដែលស្ទះដោយចាប់ផ្តើមពីតំបន់ដែលមានដុំរឹងរហូតដល់ចុងសុដន់ជាចលនារង្វង់ដើម្បីជួយបើកបំពង់ទឹកដោះ។