ក្រោយសម្រាល

ក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​ក្រោយ​សម្រាល​កូន ​ទាមទារ​ឲ្យ​ម៉ាក់ៗ​ទាំង​ឡាយ​ត្រូវការ​អ្វី​បន្ថែម ​​ដឹង​អ្វី​បន្ថែ​មទៀត ដើម្បី​​​មើល​ថែទាំ សុខភាព​កូន និង​សុខភាព​ខ្លួន​ឯង ដូច​អ្នក​មាន​បទពិសោធន៍ឯទៀត

ចំណេះដឹងទូទៅ

ក្រោយសម្រាល

ធ្វើម៉េចដឹង ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

ស្វែងរក ក្រោយសម្រាល

ក្រោយសម្រាល

ក្រោយសម្រាលកូន រាងកាយម៉ាក់ងាយប្រឈមនឹងការបង្ករោគ គួរថែទាំបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អំឡុង​ពេល​ពពោះ​ និង​ក្រោយ​សម្រាល​កូន​ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​ ដែល​កត្តា​​នេះ​អាច​នាំ​ឲ្យ​យើង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដោយ​មិន​ដឹង​ខ្លួន។ ពិត​ណាស់​ ការ​បង្ក​រោគ​អាច​ប៉ះពាល់​​​សុខភាព​ក្រោយ​សម្រាល​​ ដែល​ទាមទារ​ឲ្យ​​​​ម៉ាក់​ៗ​ត្រូវ​​ទទួល​ការ​ព្យាបាល​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ។ មូលហេតុ​នៃ​ការ​បង្ក​រោគ​ក្រោយ​សម្រាល​កូន ការ​ឆ្លង​មេរោគ​ក្រោយ​សម្រាល​ កើត​ឡើង​ដោយ​សារ​តែ​ពពួក​បាក់តេរី និង​មេរោគ​ផ្សេង​ៗ​​ដែល​​រស់នៅ​ក្នុង​ទ្វារ​មាស​ និង​ទំនង​ជា​អាច​ប៉ះពាល់​ដល់​រាងកាយ​របស់​ស្ត្រី​បន្ទាប់​ពី​សម្រាល​កូន​រួច។ ការ​ឆ្លង​មេរោគ​ក្រោយ​សម្រាល​ អាច​លេច​ចេញ​ជា​អាប់សែ នៅ​ក្នុង​សុដន់​ គ្រុន​រងា គ្រុន​ក្ដៅ ហើម​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ ឬ​ឈឺ​ពោះ​ក្រោយ​សម្រាល​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! លក្ខខណ្ឌ​ដែល​ស្ត្រី​អាច​វិវត្តទៅ​ជា​ការ​បង្ក​រោគ​ រួម​មាន​៖ សម្រាល​រយៈពេល​យូរ​ សម្រាល​ដោយ​វះកាត់ ការពិនិត្យ​មាត់​ស្បូន​​ច្រើន​ដង​ អំឡុង​ពេល​ពេល​ឈឺពោះ បាក់តេរី​ទ្វារ​មាស ជំងឺ​ស្លេកស្លាំង ជំងឺ​ទឹក​នោម​ផ្អែម ​អាយុ​ក្មេង​ពេក [embed-health-tool-due-date] រោគសញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ក្រោយ​សម្រាល​ ធ្លាក់​ឈាម​ពី​ទ្វារ​មាស ទ្វារ​មាស​ធុំ​ក្លិន​មិន​ល្អ ធ្លាក់​ឈាម​តិចតួច ឬ​មិន​ធ្លាក់​ឈាម​សោះ​ក្រោយ​សម្រាល​ ហើម​ស្បូន ឈឺ​សុដន់​ម្ខាង ឬ​ទាំង​សង​ខាង ចង្អោរ​ ឬ​ក្អួត​ញឹកញាប់ ពិបាក​ដក​ដកដង្ហើម រមាស់​ទ្វារ​មាស គ្រុន​ក្ដៅ ពិបាក​នោម។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​មាន​រោគ​សញ្ញា​​ណា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ខាង​លើ​ ​គួរ​ពិនិត្យ​ និង​ពិគ្រោះ​យោបល់​ជាមួយ​​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​ក្រោយ​សម្រាល​ អាច​ព្យាបាល​ជា​សះស្បើយ​ក្នុង​រយៈពេល​ខ្លី ​ដោយ​ការ​ប្រើប្រាស់​ពពួក​ថ្នាំ​ផ្សះ។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល […]


ក្រោយសម្រាល

មូលហេតុទាំង៣ នាំឲ្យម៉ាក់ៗប្រឈមបញ្ហាភ្នែកក្រោយសម្រាលកូន

អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​កូន​រួច ស្រី​ៗ​យើង​​ច្បាស់​ជា​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​លើ​រាងកាយ​ ហើយ​ការ​ប្រែប្រួល​ខ្លះ​​ក៏​អាច​ប៉ះពាល់​ដល់​គំហើញ​របស់​ម៉ាក់​ៗ​ផង​ដែរដូចជា បញ្ហាភ្នែកក្រោយសម្រាល។ មូលហេតុ​នៃ​ការ​ផ្លាស់ប្ដូរ​គំហើញ​ក្រោយ​សម្រាល​កូន ​​​​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​នៅ​ក្នុង​ប្រព័ន្ធ​ខាង​ក្នុង ម៉ាក់​ៗ​អាច​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ ដូចជា​ព្រិល​ភ្នែក ឬ​វិល​មុខ។ មូលហេតុ​មួយ​ចំនួន​ ដែល​នាំ​ឲ្យ​មាន​ការ​ប្រែប្រួល​គំហើញ​បែប​នេះ អាច​មកពី​កត្តា​មួយ​ចំនួន​។​ ១. ស្ទះការ​ចាល់​ទឹក​ក្នុង​ថង់​ទឹក​ភ្នែក ក្រោយ​សម្រាល​​កូន​រួច ការ​ចាល់​ទឹក​ក្នុង​ថង់​ទឹក​ភ្នែក​ត្រូវ​បាន​រាំងស្ទះ ដែល​នាំ​ឲ្យ​ស្រទាប់​ភ្នែក​ មិន​អាច​វិល​ត្រលប់​មក​រក​សភាព​ដើម ក៏​ដូចជា​នាំ​ឲ្យ​យើង​ជួប​បញ្ហា​ព្រិល​ភ្នែក ឬ​​ខូច​ទ្រង់ទ្រាយ​ភ្នែក​ខ្លាំង។ [embed-health-tool-due-date] ២. បម្រុង​ក្រឡា​ភ្លើង ទន្ទឹម​នឹង​នេះ​ដែរ ស្រី​ៗ​យើង​អាច​ប្រឈម​នឹង​បញ្ហា​សម្ពាធ​ឈាម​ខ្ពស់​ ដែល​បង្ក​ទៅ​ជា​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ ក្នុង​ករណី​ខ្លះ ម៉ាក់​ៗ​អាច​មាន​បញ្ហា​ភ្នែក​ផ្សេង​ៗ ដូចជា​រំញោច​ទៅ​នឹង​ពន្លឺ ឬ​ព្រិល​ភ្នែក ដែល​តម្រូវ​ឲ្យ​ម៉ាក់​ត្រូវ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ ក៏​ដូចជា​​ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា។​ ​​​៣. ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ការប្រែប្រួល​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ អាច​បំផ្លាញ​សរសៃ​ឈាម​តូច​ៗ​ដែល​ភ្ជាប់​ទៅ​នឹង​រ៉េទីន​ភ្នែក។ ដូច្នេះ​ហើយ​ បាន​ជា​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​អាច​រំខាន​ដល់​ការ​មើល​ឃើញ ព្រម​ទាំង​នាំ​ឲ្យ​ម៉ាក់​ប្រឈម​នឹង​បញ្ហា​ព្រិល​ភ្នែក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! ​ការ​ព្យាបាល​បញ្ហា​ភ្នែក​ក្រោយ​សម្រាល​កូន​រួច ការ​ប្រែប្រួល​គំហើញ ក្រោយ​សម្រាល​អាច​បន្ត​ពី​​រយៈពេល​៦ខែ ទៅ​៨​ខែ។ អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ដែល​ប្រើ​Contact lens គួរ​ប្ដូរ​មក​ប្រើ​វ៉ែនតា​ជំនួស​វិញ​។ យ៉ាង​ណា​មិញ ម៉ាក់​ក៏​អាច​អនុវត្ត​គន្លឹះ​មួយ​ចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ភ្នែក​ក្រោយ​សម្រាល​ ដែល​រួម​មាន៖ ប្រើ​ថ្នាំ​បន្តក់​ភ្នែក ដែល​ណែនាំដោយ​គ្រូពេទ្យ​ឯកទេស​ភ្នែក បើ​បញ្ហា​ព្រិល​ភ្នែក​នៅ​តែ​បន្ត ក្រោយ​សម្រាល​កូន​លើស​ពី​១០​ខែ​ឡើង​ទៅ ស្រី​ៗ​យើង​គួរ​ពិគ្រោះយោបល់​ជាមួយ​​គ្រូពេទ្យ​ឯក​ទេស​ភ្នែក ក្នុង​ករណី​ដែល​បញ្ហា​ភ្នែក​កើត​ឡើង​ដោយ​សារ​តែ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង យើង​គួរ​ទទួល​យក​ការ​ព្យាបាល​ដោយ​ការ​ប្រើ​ថ្នាំ​តាម​វេជ្ជបញ្ជា គួរ​ហាត់ប្រាណ​ជា​ប្រចាំ […]


សុខភាពម្ដាយ

មូលហេតុអ្វីបានម៉ាក់ៗមានដុំពកក្នុងសុដន់ អំឡុងពេលបំបៅដោះកូន?

អ្នក​ម៉ាក់​មួយ​ចំនួន​ អាច​សង្កេត​ឃើញ​ដុំ​ពក​​​​នៅ​ក្នុង​សុដន់​ម្ខាង ឬ​ទាំង​សង​ខាង​ អំឡុង​ពេល​បំបៅ​ដោះ​កូន។ ជាក់ស្ដែង មាន​កត្តា​​ជា​ច្រើន​ដែល​នាំ​ឲ្យ​កើត​មាន​ដុំ​ពក​ទាំង​នេះ ហើយ​ការ​ព្យាបាល​ក៏​អាស្រ័យ​លើ​មូលហេតុ​បង្ក​ផង​ដែរ។ ជួន​កាល​ ដុំ​ពក​អាច​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ឬ​​ដោយ​​​មាន​ការ​ថែទាំ​ផ្ទាល់ខ្លួន។ ប៉ុន្តែ​ ក្នុង​ករណី​ខ្លះ​ទៀត ម៉ាក់​ៗ​ចាំបាច់​ត្រូវ​ទៅ​ជួប​ជាមួយ​នឹង​គ្រូពេទ្យ​ផ្ទាល់។ ​មូលហេតុ​បង្ក​នៃ​ដុំ​ពក​ អំឡុង​ពេល​បំបៅ​ដោះ​កូន ១. ស្ទះ​ថង់​ទឹក​ដោះ​ បញ្ហា​ដុំ​ពក​ដោយ​សារ​តែ​ស្ទះ​ថង់​ទឹក​ដោះ​ កើត​ឡើង​ជា​ទូទៅ​ អំឡុង​ពេល​បំបៅ​ដោះ​។ ម៉ាក់​ៗ​អាច​ស្ទះ​ថង់​ទឹក​ដោះ​ ដោយ​គ្មាន​មូលហេតុ​ ឬ​ដោយ​សារ​កត្តា​មួយ​ចំនួន​ រួម​មាន៖ កូន​ជញ្ជក់​ទឹក​ដោះ​មិន​អស់​ ​ទើប​ធ្វើ​ឲ្យ​ហៀរ​ទឹក​ដោះ សំលៀក​បំពាក់​​នៅ​បរិវេណ​សុដន់​រឹប​តឹង​ពេក​ រោគសញ្ញា​នៃ​ការ​ស្ទះ​ថង់​ទឹក​ដោះ​មាន​ដូចជា ដុំ​ពក​​​បង្កឲ្យឈឺចាប់​ និង​មាន​ទំហំ​ប៉ុន​គ្រាប់​សណ្ដែក​ ឬ​ផ្លែ​ប៉េស្ត​ ព្រម​ទាំង​ពង​​ស​ៗ​នៅ​លើ​ចុង​សុដន់។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ស្ទះ​ទឹក​ដោះ ការ​ស្ទះ​ទឹក​ដោះ កើត​ឡើង​នៅ​ពេល​ដែល​​កូន​មិន​បៅ​ញឹកញាប់ ហើយ​ទឹក​ដោះ​នៅ​ស្ទះ​ក្នុង​សុដន់​ម៉ាក់ៗ ក្នុង​ករណី​នេះ​ ម៉ាក់​អាច​សង្កេត​ឃើញ​ដុំ​ពក​​កើត​មាន​នៅ​ជុំវិញ​ក្លៀក និង​មាន​រោគសញ្ញា​ដូចជា សុដន់​មាន​ការ​ឈឺចាប់​ រឹង និង​តឹងណែន ឬ​ចុង​សុដន់​លឹប​ចូល​ក្នុង ព្រម​ទាំង​មាន​អាការៈ​គ្រុន​ក្ដៅ​តិចតួច។ [embed-health-tool-due-date] ៣. រលាក​​សុដន់​ ជាមួយ​គ្នា​នេះ​ដែរ ការ​រលាក​សុដន់​កើត​ឡើង​​​មក​ពី​ការ​បង្ក​រោគ ស្ទះ​ថង់​ទឹក​ដោះ ឬ​អាលែកហ្ស៊ី។ រោគសញ្ញា​រួម​មាន​ ដុំ​ពក​នៅ​លើ​សុដន់​ ហើម​​ ឬ​ឈឺ​សុដន់​ ក្រហាយ​នៅ​ពេល​បំបៅ​ដោះ​កូន គ្រុន​រងា និង​ឈឺក្បាល​។ ៤. អាប់សែ អាប់សែ ជា​ដុំ​ពក​ដែល​ហើម​ ​ឈឺចាប់​ និង​វិវត្ត​នៅ​ពេល​ដែល​យើង​មិន​បាន​ព្យាបាល​ការ​រលាក​សុដន់​ ឬ​ការ​ស្ទះ​ទឹក​ដោះ​ភ្លាម​ៗ […]


ក្រោយសម្រាល

ម៉ាក់ៗសម្រាលកូនរួច ជួបបញ្ហាភ្នែក អាចដោះស្រាយតាមវិធីទាំងនេះ

ពិត​ណាស់​ ម៉ាក់​ៗ​អាចប្រឈម​នឹង​ការ​ប្រែប្រួល​រាងកាយ​ ក្រោយ​សម្រាល​កូន​រួច​ ហើយ​ការ​ប្រែប្រួល​​មួយ​ចំនួន​ កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​ខាង​ក្នុង ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ភ្នែក​ម៉ាក់​ៗ​ថ្មីថ្មោង។ មូលហេតុ​នៃ​ការ​ប្រែប្រួល​​លើការ​មើល​ឃើញក្រោយ​សម្រាល​កូន ១. ព្រឹល​ភ្នែក​ ក្រោយ​សម្រាល​កូន​រួច ការ​​ចាល់​ទឹក​នៅ​ថង់​ទឹក​ភ្នែក​​ត្រូវ​បាន​រាំងស្ទះ ជា​ហេតុ​នាំ​ឲ្យ​​កញ្ចក់​ភ្នែក​មិន​អាច​វិល​មក​រក​សភាព​ដើម​វិញ និង​​បណ្ដាល​ឲ្យ​យើង​ព្រឹល​ភ្នែក។ ​​​​​២. ជំងឺ​បម្រុង​ក្រឡា​ភ្លើង ទន្ទឹម​នឹង​នេះ​ដែរ ស្ត្រី​ដែល​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ អាច​ប្រឈម​នឹង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង។ ក្នុង​ករណី​នេះ​ ម៉ាក់​ៗអាច​ជួប​បញ្ហា​ភ្នែក​ផ្សេង​ៗ​ ដូចជា​ភ្នែក​​​ចាញ់​ពន្លឺ ឬ​ព្រឹល​ភ្នែក​។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​នឹង​គ្រូពេទ្យ​រោគ​ស្រ្តី​ និង​ប្រើប្រាស់​ថ្នាំ​ដើម្បី​ព្យាបាល​ប្រកប​ដោយ​ប្រសិទ្ធភាព។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ ជាក់ស្ដែង កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​អាច​ប្រែប្រួល​ក្នុង​អំឡុង​ពេល និង​ក្រោយ​សម្រាល​កូន។ ការ​ប្រែប្រួល​នេះ អាច​បំផ្លាញ​សរសៃ​ឈាម​តូច​ៗ ​ដែល​ភ្ជាប់​ទៅ​នឹង​​របក​រ៉េទីន​ភ្នែក និង​អាច​ប៉ះពាល់​ដល់​​ចក្ខុវិញ្ញាណ ព្រម​ទាំង​បង្ក​ជា​បញ្ហា​ព្រឹល​ភ្នែក។​​ [embed-health-tool-due-date] ​​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​​​បញ្ហា​ភ្នែក​ ក្រោយ​សម្រាល រោគសញ្ញា​ទូទៅ​មួយ​ចំនួន​នៃ​បញ្ហា​ភ្នែក រួម​មាន​៖ វិល​មុខ ព្រឹល​ភ្នែក ចាញ់​ពន្លឺ រួយ​ភ្នែក មើល​មិន​ឃើញ​រយៈពេល​ខ្លី អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? ការ​ព្យាបាល​បញ្ហា​ភ្នែក​ក្រោយ​សម្រាល ​​បញ្ហា​ភ្នែក​ស្ងួត៖ […]


ក្រោយសម្រាល

ម៉ាក់ៗបំបៅដោះកូន តើអាចញុំាថ្នាំគ្រាប់ពន្យារកំណើតបានអត់?

ថ្នាំគ្រាប់ពន្យារកំណើតគឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយ​​ពន្យារកំណើតជាច្រើនដែលអាចការពារស្រ្តីពីការមានកូនបានដល់ទៅ ៩៩%។ តើថ្នាំគ្រាប់ពន្យារកំណើតមានសុវត្ថិភាពសម្រាប់ម៉ាក់ៗបំបៅ​ដោះ​​ដែរឬទេ? មានផលប៉ះពាល់ដល់ទារកដែរឬទេ? ទាក់ទងនឹងចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យ​បង្អែកមិត្តភាពកម្ពុជា​ចិនសែន​សុខបានឱ្យដឹងថា ការបំបៅដោះគឺជាមធ្យោបាយពន្យារ​កំណើត​តាម​បែបធម្មជាតិដែលជួយពន្យារការបញ្ចេញមេជីវិតញីរបស់ស្រ្តី។ ម៉ាក់ៗបំបៅ​ដោះ​មិនគួរញុំា​ថ្នាំ​ពន្យារ​កំណើតទេ បើ៖ អាអូនមានអាយុតិចជាងអាយុ ៦ ខែ ម៉ាក់ៗមិនទាន់មករដូវ ម៉ាក់ៗបំបៅដោះកូនតែមួយមុខគត់រយៈពេល ៦ ខែ ម៉ាក់ៗបំបៅដោះកូនទៀងទាត់ (យ៉ាងហោចណាស់ ៤ ម៉ោងម្តងនៅពេលថ្ងៃ និង ៦ ម៉ោងម្តង​នៅ​ពេលយប់) ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ម៉ាក់ៗបំបៅដោះដែលមិនមានលក្ខខណ្ឌដូចខាងលើមិនអាចប្រើការបំបៅដោះជាមធ្យោបាយពន្យារកំណើតទេ។ ដូច្នេះម៉ាក់ៗអាចជ្រើសរើសមធ្យោបាយពន្យារកំណើតណាមួយដែលស័ក្តិសមនឹងម៉ាក់ៗ។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា ម៉ាក់ៗបំបៅដោះដែលមិនមានលក្ខខណ្ឌដូចលោកបានលើកឡើង គួរពិគ្រោះ​ជាមួយគ្រូពេទ្យជំនាញសិនមុននឹង​ញុំាថ្នាំពន្យារកំណើត។ [embed-health-tool-ovulation] បើម៉ាក់ៗជ្រើសរើសការញុំាថ្នាំគ្រាប់ពន្យាកំណើត ម៉ាក់ៗអាចញុំាថ្នាំគ្រាប់ពន្យារកំណើតដែលមិនមានផ្ទុកជាតិអ័រម៉ូនអ៊ីស្រ្តូសែន ព្រោះថ្នាំគ្រាប់ពន្យារកំណើតដែលមានផ្ទុកជាតិអ័រម៉ូន​អ៊ីស្រ្តូសែន​អាចកាត់​បន្ថយ​ការផលិតទឹកដោះរបស់ម៉ាក់ៗ។ តាមសៀវភៅថ្នាំគ្រាប់ពន្យារកំណើតដែលបោះពុម្ភដោយសមាគមថែទាំសុខភាពគ្រួសារកម្ពុជា រ៉ាក់​បានឱ្យដឹងថា ថ្នាំគ្រាប់ពន្យារកំណើតមានពីរប្រភេទគឺ៖ ១. ថ្នាំគ្រាប់ស៊ីអូស៊ី ថ្នាំគ្រាប់ស៊ីអូស៊ីជាថ្នាំដែលមានថ្នាំគ្រាប់ពណ៌លឿង ២១ គ្រាប់ និងក្រហម ៧ គ្រាប់។ ថ្នាំនេះ​មាន​ជាតិអ័រម៉ូន ២ មុខគឺអ៊ីស្រ្តូសែន និងប្រូហ្សេស្ទីនដែល​ដូចគ្នានឹងអ័រម៉ូនធម្មជាតិរបស់ស្រ្តី។ ២. ថ្នាំគ្រាប់ភីអូភី ថ្នាំគ្រាប់ភីអូភីជាថ្នាំដែលមានថ្នាំតែមួយពណ៌ចំនួន ២៨ គ្រាប់ ហើយមានជាតិអ័រម៉ូនប្រូហ្សេស្ទីន​តែ​មួយមុខគត់ដែលដូចគ្នានឹងអ័រម៉ូនធម្មជាតិរបស់ស្រ្តី។ ការញុំាថ្នាំគ្រាប់ពន្យារកំណើតក្នុងអំឡុងពេលបំបៅដោះមិនបង្កគ្រោះថ្នាក់​ដល់ទារកទេ គ្រាន់តែថ្នាំ​គ្រាប់ពន្យាកំណើត​ដែលមានផ្ទុកជាតិ​អ័រម៉ូន​អ៊ីស្រ្តូសែន​អាចកាត់បន្ថយ​ការផលិត​​ទឹកដោះ​របស់​ម៉ាក់ៗ។ អត្ថបទគួរអាន៖ ឆាប់មានកម្លាំង សម្បូរទឹកដោះ​​ក្រោយសម្រាលកូនរួច […]


ក្រោយសម្រាល

ម៉ាក់ៗស្ទះទឹកដោះក្រោយសម្រាលកូនរួច អាចដោះស្រាយតាមវិធីនេះបាន

ការស្ទះទឹកដោះក្រោយសម្រាលអាចកើតឡើងចំពោះម៉ាក់ៗមួយចំនួន ដែលបណ្តាលឱ្យតឹង និងឈឺសុដន់ ហើយអាចមិនមានទឹកដោះឱ្យអាអូនបៅ។ ប្រសិនបើម៉ាក់ៗស្ទះទឹកដោះ អាចមានអាការៈអ្វីខ្លះ? ហើយគួរ​ធ្វើ​ម៉េច? ប្រសិនបើម៉ាក់ៗស្ទះទឹកដោះ អាចមានអាការៈដូចជា៖  មានដុំរឹងនៅក្នុងសុដន់ តំបន់ជុំវិញដុំរឹងនៅក្នុងសុដន់អាចឡើងក្រហម ហើម និងក្តៅ តឹង និងឈឺសុដន់ មិនចេញទឹកដោះ ឬចេញតិចៗ ប្រសិនបើម៉ាក់ៗស្ទះទឹកដោះ អាចសាកល្បងតាមវិធីដូចខាងក្រោម ព្រោះបើទុកយូរ​អាច​បណ្តាល​ឱ្យម៉ាក់ៗរលាកសុដន់៖ ១. បំបៅដោះ ឬបូមទឹកដោះ ម៉ាក់ៗគួរបំបៅដោះ ឬបូមទឹកដោះខាងសុដន់ដែលស្ទះ (អាចម្ខាង ឬសងខាង) រៀងរាល់​មួយម៉ោង​កន្លះ​ទៅពីរម៉ោងម្តងដើម្បីជួយបង្ហូរទឹកដោះ និងបើកបំពង់ទឹកដោះដែលស្ទះ។ ២. ច្រចាច់ទឹកដោះឱ្យចេញអស់ពីសុដន់ ពេលម៉ាក់ៗបំបៅដោះ ឬបូមទឹកដោះ ម៉ាក់ៗត្រូវប្រាកដថាគ្មានទឹកដោះនៅសល់ក្នុងសុដន់។ បន្ទាប់​ពី​បំបៅដោះរួច ម៉ាក់ៗ​គួរច្រចាច់​សុដន់​មើល ថាតើនៅមានទឹកដោះចេញមកទៀតទេ? បើនៅមាន​ ម៉ាក់ៗគួរបន្តបំបៅ​អាអូន ឬបូមទឹកដោះបន្ត​រហូត​ដល់អស់ដើម្បីកុំឱ្យទឹកដោះស្ទះបំពង់ទឹកដោះ​ នៅពេលក្រពេញទឹកដោះ​ផលិត​ទឹកដោះ​ថ្មី។ [embed-health-tool-due-date] ៣. ស្អំទឹកក្តៅ មុនបំបៅ ឬបូមទឹកដោះ ម៉ាក់ៗអាចយកកន្សែងស្អាតជ្រលក់ទឹកក្តៅឧណ្ហៗ ពូតឱ្យស្ងួតបន្តិច ​រួច​ស្អំ​សុដន់កន្លែងដែលស្ទះ ១៥-២០ នាទីដើម្បីបើកបំពង់ទឹកដោះ។ ម្យ៉ាងទៀត ការងូតទឹកក្តៅឧណ្ហៗ​ក៏​អាចជួយបានដែរ។ ពេលងូតទឹក ម៉ាក់ៗត្រូវបង្ហូរទឹកក្តៅឧណ្ហៗលើសុដន់ដែលស្ទះ​ ហើយម៉ាក់ៗ​ក៏​អាច​យក​ក្រាសដែលមានធ្មេញធំៗ​មកសិតថ្នមៗពីគល់សុដន់មកចង់សុដន់​ដើម្បី​ជួយបើកបំពង់​ទឹក​ដោះ​ដែលស្ទះដែរ។ ៤. ប្តូរឥរិយាបថក្នុងការបំបៅ ម៉ាក់ៗអាចប្តូរឥរិយាបថក្នុងការបំបៅអាអូនដូចជា អង្គុយបំបៅ​​ដោយដាក់អាអូននៅក្រោម​ដោះ​ម៉ាក់ៗដើម្បីឱ្យទំនាញផែនដី​ជួយ​បង្ហូរទឹកដោះពីដោះម៉ាក់ៗ។ លើសពីនេះទៅទៀត ពេល​បំបៅ ម៉ាក់ៗគួរដាក់ចង្កា និងច្រមុះ​អាអូន​ឱ្យចំកន្លែងដែលមានដុំរឹង ដូច្នេះពេលអាអូនបៅ អាអូន​នឹងបៅចំបំពង់​ទឹកដោះដែលស្ទះ ហើយចង្កាអាអូនអាចប៉ះកន្លែងដែលមានដុំរឹង ក៏ដូចជា​ជួយ​ម៉ាស្សា​ឱ្យម៉ាក់ៗដែរ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ […]


ក្រោយសម្រាល

ម៉ាក់ៗញ័រខ្លួនក្រោយសម្រាល តើបណ្ដាលមកពីមូលហេតុអី?

ស្ត្រី​ជា​ច្រើន​ចាប់​ផ្ដើម​ញ័រ​ខ្លួន​ភ្លាមៗ​បន្ទាប់​ពី​សម្រាល​កូន​រួច អាការៈ​បែប​នេះ​ហាក់​ដូច​ជា​រោគសញ្ញា​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ការ​ញ័រ​ខ្លួន​ក្រោយ​សម្រាល​កូន គឺ​ជា​បញ្ហា​ទូទៅ​មួយ កើត​ឡើង​លើ​មនុស្ស​ស្រី​ស្ទើរ​គ្រប់​គ្នា។ ចុះ​មូលហេតុ​អ្វី​បាន​ម៉ាក់ៗ​សម្រាល​កូន​រួច​មាន​អាការៈ​ញ័រ​ខ្លួន​បែប​នេះ? តាម​ពិត​ទៅ​មក​ដល់​ពេល​នេះ អ្នក​ជំនាញ​មិន​ទាន់​ប្រាកដ​ថា អាការៈ​ញ័រ​ខ្លួន​ក្រោយ​សម្រាល​កូន​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នៅ​ឡើយ​ទេ ប៉ុន្តែ​ពួក​គេ​មាន​ទ្រឹស្ដី​ជា​ច្រើន​ទាក់​ទង​នឹង​បញ្ហា​នេះ​ដូចជា៖ ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន៖ រាងកាយ​របស់​ស្ត្រី​រង​ការ​ប្រែប្រួល​អ័រម៉ូន​ខ្លាំង​នៅ​ពេល​ឆ្លង​ទន្លេ ដែល​អាច​បន្ថយ​សីតុណ្ហភាព​រាងកាយ បណ្ដាល​ឲ្យ​មាន​ការ​ញាក់។ បរិយាកាស​ត្រជាក់៖ គ្រាន់​តែ​ចំណាយ​ពេល​យូរ​នៅ​ក្នុង​បរិយាកាស​មន្ទីរពេទ្យ​ដ៏​ត្រជាក់ ក៏​អាច​ប៉ះពាល់​ដល់​សីតុណ្ហភាព​រាងកាយ​បាន​ដែរ។ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់៖ ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ពិសេស​គឺ​ថ្នាំ​ស្ពឹក​ប្រើ​មុន​ពេល​សម្រាល (Epidural) អាច​ប៉ះពាល់​ដល់​សមត្ថភាព​រាងកាយ​របស់​ម៉ាក់ៗ​ក្នុង​ការ​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​ស្នូល ដោយ​ការ​បើក​សរសៃ​ឈាម​នៅ​លើ​ស្បែក។ កាល​ណា​មាន​លំហូរ​ឈាម​កាន់​តែ​ច្រើន​ទៅ​កាន់​ស្បែក​របស់​ម៉ាក់ៗ នោះ​វា​នឹង​បង្កើន​ដល់​ការ​បាត់បង់​កម្ដៅ​រាងកាយ ជាហេតុ​អាច​បណ្ដាល​ឲ្យ​ម៉ាក់ៗ​ញ័រ​ខ្លួន​ក្រោយ​សម្រាល។ ព្យួរសេរ៉ូមអំឡុងពេលសម្រាល ៖ ការ​ទទួល​បាន​ថ្នាំ​ស្ពឹក ឬ​សារធាតុ​រាវ​ផ្សេង​ទៀត​អំឡុង​ពេល​សម្រាល អាច​បង្កើន​ការ​បាត់​បង់​កម្ដៅ​ក្នុង​ខ្លួន​បន្ថែម​ទៀត។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មាន​ហេតុផល​ដែល​ត្រូវ​ព្រួយ​បារម្ភ​ទេ? តាម​វេជ្ជបណ្ឌិត Rebecca Russell ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ស្ត្រី​មាន​អារម្មណ៍​ញាក់​ស្រដៀង​នឹង​ពេល​ឈឺ​គ្រុន​ផ្ដាសាយ (លក្ខណៈ​ឈឺ​រហូត​មាន​អារម្មណ៍​ថា​ឈឺ​ដល់​ឆ្អឹង) នេះ​មាន​ន័យ​ថា ស្ត្រី​អាច​ក្ដៅ​ខ្លួន ហើយ​វា​អាច​ជា​សញ្ញា​ថា ស្ត្រី​ឆ្លង​មេរោគ។ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់ៗ​សង្កៀត​ធ្មេញ ហើយ​មាន​អារម្មណ៍​ដូច​យើង​ទៅ​ឈរ​ក្រៅ​ផ្ទះ ក្នុង​អាកាសធាតុ​ក្រោម​សូន្យ អត់​មាន​ពាក់​អាវ នោះ​ជា​ធម្មតា ជា​សញ្ញា​នៃ​អាការៈ​ញ័រ​ខ្លួន​ក្រោយ​សម្រាល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ម៉ាក់​ៗ​គួរ​តែ​ប្រាប់​គ្រូពេទ្យ ឬ​គិលានុបដ្ឋាយិការ​ឲ្យ​បាន​ដឹង ដើម្បី​ឲ្យ​ពួក​គេ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ថា […]


ក្រោយសម្រាល

ម៉េចបានស្ត្រីមានដុំពកក្នុងទ្វារមាសក្រោយសម្រាល? គ្រោះថ្នាក់ឬអត់?

ការ​ប្រែ​ប្រួល​ទ្រង់ទ្រាយ​ទ្វារ​មាស​របស់​ស្ត្រី​ក្រោយ​ពេល​សម្រាល​កូន​ គឺ​ជា​រឿង​ធម្មតា​ដែល​គ្នា​យើង​ស្រី​ៗ​គ្រប់​រូប​គួរ​រំពឹង​ទុក។ ចៃដន្យ​អី! មាន​ការ​ជជែក​គ្នា​រវាង​ក្រុម​ម៉ាក់ៗ​លើ​បណ្ដាញ​សង្គម​អំពី​ដុំ​ពក​ក្នុង​ទ្វារមាស​ក្រោយ​សម្រាល បណ្ដាល​ឲ្យ​ម៉ាក់ៗ​មួយ​ចំនួន​កើត​ជា​ក្ដី​ព្រួយ​បារម្ភ។ អ្វី​ទៅ​ជា​ដុំ​ពក​ក្នុង​ទ្វារ​មាស​ក្រោយ​សម្រាល ហើយ​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​យើង​ឬ អត់? កម្មវិធី​ពិនិត្យ​​ជំងឺ​មហារីក​សុដន់​​​អន​ឡាញ ការ​វាយ​តម្លៃ​មុន​/អំឡុង​ពេល​/​និង​ក្រោយ​ពេល​​អស់​រដូវ គណនាថ្ងៃសម្រាលកូន ដុំ​ពក​ក្នុង​ទ្វារ​មាស​ក្រោយ​សម្រាល​ដែល​ម៉ាក់ៗ​ងឿង​ឆ្ងល់​នោះ​អាច​ជា​ដុំ​គីស។ ដុំ​គីស គឺ​ជា​ដុំ​ដែល​មាន​លក្ខណៈ​ដូច​ស្បោង ឬ​ថង់​នៃ​ជាលិកា។ ដុំនេះអាច​ពេញ​ទៅ​ដោយ​ខ្យល់ សារធាតុ​រាវ ខ្ទុះ ឬ​សារធាតុ​ផ្សេងៗ ហើយ​ដុំ​ពក​ក្នុង​ទ្វារមាស​នេះ​អាច​កើត​ឡើង​នៅ​លើ ឬ​ក្រោម​ស្រទាប់​ទ្វារមាស។ មូល​ហេតុ​បង្ក ដុំ​ពក​ក្នុង​ទ្វារ​មាស​អាច​កើត​មាន​ឡើង​ច្រើន​ប្រភេទ​ដូច​ជា៖ ដុំ​ពក​ក្នុង​ទ្វារមាស ឬ​ដុំ​គីស​អាច​ចាត់​ទុក​ថា​ជា​បញ្ហា​ទូទៅ​បំផុត​មួយ​ដែល​កើត​ឡើង​លើ​ស្ត្រី​ភាគ​ច្រើន។ ក្នុង​ករណី​នេះ ដុំ​ពក​ក្នុង​ទ្វារ​មាស​ក្រោយ​សម្រាល​អាច​កើត​ឡើង​ដោយសារ​តែ​ការ​រង​របួស​ទៅ​លើ​ផ្នែក​ជញ្ជាំង​ទ្វារមាស​អំឡុង​ពេល​សម្រាល​កូន​ដោយ​ធម្មជាតិ ឬ​ក្រោយសម្រាលដោយ​ការ​វះ​កាត់​។ ដុំ​គីស​ប្រភេទ Gartner's duct កើត​នៅ​លើ​ជញ្ជាំង​ចំហៀង​នៃ​ទ្វារមាស ។ គីស​នេះ​មាន​វត្តមាន​នៅពេល​ដែល​ទារក​កំពុង​លូតលាស់​​ក្នុង​ស្បូន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​ច្រើន​តែ​បាត់​ទៅ​វិញ​បន្ទាប់​ពី​សម្រាល​កូន​រួច ហើយ​ប្រសិន​បើ​ដុំ​ពក​នៅ​សេស​សល់ វា​អាច​ប្រមូល​សារធាតុ​រាវ​រួច​វិវត្ត​ទៅ​ជា​ដុំ​ពក​នៃ​ជញ្ជាំង​ទ្វារ​មាស​នៅ​ពេល​ក្រោយ​មក​ទៀត​។ ដុំ​ពក Bartholin ជា​ការ​ប្រមូល​ផ្ដុំ​នៃ​សារធាតុ​រាវ​សម្រាប់​ខ្ទុះ​ដែល​បង្កើត​ជា​ដុំ​មួយ​នៅ​ក្នុង​ក្រពេញ​ដែល​រក​ឃើញ​នៅ​ផ្នែក​ម្ខាង​នៃ​ទ្វារមាស។ បំណែក​នៃ​ដុំ​គីស​ប្រភេទ Endometriosis អាច​លេច​ឡើង​ជា​ដុំ​តូច​ៗ​នៅ​ក្នុង​ទ្វារ​មាស។ ដុំ​សាច់​ប្រភេទ​កាចៗ​កម្រ​នឹង​កើត​លើ​ទ្វារមាស ភាគ​ច្រើន​គ្រាន់​តែ​ជា​ដុំ​ពក​ក្នុង​ទ្វារមាស ឬ​គីស​ដែល​មិន​បង្ក​ហានិភ័យ​ខ្ពស់​ដល់​យើង​ប៉ុន្មាន​ទេ។ រោគសញ្ញា ដុំ​ពក​ក្នុង​ទ្វារមាស​ជា​ធម្មតា​មិន​បង្ក​ជា​រោគ​សញ្ញា​ទេ។ ក្នុង​ករណី​ខ្លះ ដុំ​ពក​ទន់​ៗ​អាច​មាន​នៅ​ក្នុង​ជញ្ជាំង​ទ្វារមាស ឬ​លៀន​ចេញ​ពី​ទ្វារមាស ហើយ​វា​អាច​មាន​ទំហំ​ចាប់​ពីប៉ុន​គ្រាប់​សណ្ដែក​តូច​មួយ​រហូត​ដល់​ប៉ុន​ផ្លែ​ក្រូច។ ទន្ទឹម​នឹង​នេះ ស្ត្រី​មួយ​ចំនួន​ដែល​មាន​ដុំ​ពក​ក្នុង​ទ្វារ​មាស​អាច​មាន​ភាព​មិន​ស្រណុក​សុក​ស្រួល​ក្នុង​ពេល​រួម​ភេទ ឬ​អាច​មាន​បញ្ហា​ពេល​បញ្ចូលtampon ពេល​មក​រដូវ​ម្ដងៗ។ ជា​ធម្មតា ដុំ​គីស​នេះ​មិន​មាន​ផល​ប៉ះពាល់​ដែល​បង្ក​ឲ្យ​មាន​ក្ដី​បារម្ភ​នោះ​ទេ ហើយ​បើ​ម៉ាក់ៗ​សង្កេត​ឃើញ​ថា​មាន​ដុំ​ពក​ក្នុង​ទ្វារមាស គួរ​តែ​ទៅ​ពិនិត្យ​ជា​មួយ​អ្នក​ជំនាញ​ឲ្យ​បាន​ឆាប់ ដើម្បី​ធ្វើ​ការ​ព្យាបាល។ ចំណុចសំខាន់ ដុំ​ពក​ក្នុង​ទ្វារ​មាស​អាច​កើត​មាន​ឡើង​ច្រើន​ប្រភេទ​ដូច​ជា៖ ដុំ​ពក​ក្នុង​ទ្វារមាស ឬ​ដុំ​គីស​អាច​ចាត់​ទុក​ថា​ជា​បញ្ហា​ទូទៅ​បំផុត​មួយ​ដែល​កើត​ឡើង​លើ​ស្ត្រី​ភាគ​ច្រើន។ […]


ក្រោយសម្រាល

ក្រោយសម្រាលកូនរួច ម៉ាក់ៗអាចប្រឈមការឈឺចាប់ ៧ យ៉ាងនេះ

សម្រាប់​ស្រ្តី​ទើប​សម្រាក​កូន ជា​រឿង​ធម្មតា​ទេដែល​មាន​ការ​ឈឺ​ចាប់​មួយ​ចំនួន​កើត​ឡើង​ក្រោយ​សម្រាល​ ហើយ​ភាគ​ច្រើន​​នឹង​ជា​បាត់​ទៅ​វិញ​ទៅ​តាម​ពេល​វេលា។ ផ្ទុយ​ទៅ​វិញ​ក៏​មាន​ម៉ាក់ៗ​មួយ​ចំនួន​មាន​ការ​ឈឺ​ចាប់​ក្រោយ​សម្រាលមាន​សភាព​ខ្លាំង និង​រយៈ​ពេល​យូរ​ ក្រ​ជា​សះ​ស្បើយ។ តើ​ការ​ឈឺ​ចាប់​ក្រោយ​សម្រាល​អ្វី​ខ្លះ​ម៉ាក់ៗ​គួរ​ដឹង សម្រាប់​ត្រៀម​ខ្លួន​ទុក​មុន? ១. ឈឺ​ចាប់​ពេញ​រាងកាយ ការ​ឈឺ​ចាប់​ពេញ​រាងកាយ​ក្រោយ​សម្រាល ជា​បញ្ហា​ទូទៅ​មួយ​ដែល​ស្ត្រី​ច្រើន​នាក់​ជួប​ប្រទះ។ នេះ​ដោយ​សារ​តែ​រាងកាយ​ឆ្លង​កាត់​ភាព​តាន​តឹង​ខ្លាំង​ពី​ការ​កន្ត្រាក់​ស្បូន​ពេល​សម្រាល។ ម៉ាក់ៗ​ខ្លះ​ត្អូញត្អែរ​ពី​ការ​ឈឺ​ខ្នង ឈឺ​ចង្កេះ ឈឺ​ក្បាល ឈឺ​ស្មា ឬ​ត្រគាក​។ ​ការ​ឈឺ​ចាប់​ក្រោយ​សម្រាល​ទាំង​នេះ​មិនមាន​អ្វីគួរ​ឲ្យ​​ភ្ញាក់​ផ្អើល​ទេ​ដោយ​សារ​តែ​បរិមាណ​នៃ​ភាព​តានតឹង និង​ការ​ឈឺ​ចាប់​រាងកាយ​ត្រូវ​ឆ្លង​កាត់​ពេល​សម្រាល​កូន។ ២. សុដន់​ឡើង​ធំ និង​រឹង ការ​ផ្លាស់​ប្ដូរ​ទូទៅ និង​សំខាន់​មួយ​ដែល​ម៉ាក់​ៗ​ចាប់​ផ្ដើម​សម្គាល់​ក្រោយ​ពេល​សម្រាល​កូន​ គឺ​ថា​យើង​សុដន់​មាន​ឡើង​ធំ​ប៉ុណ្ណា។ ម៉ាក់ៗ​ជួប​បញ្ហា​សុដន់​ឡើង​ធំ និង​រឹង នេះ​អាច​នឹងចេញទឹកដោះក្នងកំឡុងពេលពី២៤ទៅ៧២ក្រោយសំរាលកូន។ គេអាចប្រើពាក្យផ្សេងទៀតបានថា ការឡើងដោះ ឬលាសដោះនៅពេលដែលទឹកដោះស្តុកទុកនៅក្នុងសុដន់ ឡើងកំដៅ រឹង និង​ឈឺ ។ ម៉ាក់ៗ​មួយ​ចំនួន​តែងតែលើក​ឡើង​ថាមាន​អាការៈ ក្តៅ និងក្តៅខ្លួន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. កន្ត្រាក់​ស្បូន ក្រោយ​សម្រាល ការកន្ត្រាក់​ស្បូន​ជា​រឿង​ធម្មតា​ដែល​កើត​ឡើង​​ក្រោយ​សម្រាល ពី​ព្រោះ​ស្បូន​កំពុង​ត្រលប់​ទៅ​ស្ថានភាព​ដើម​មុន​ពេល​ពពោះ​វិញ។ ហេតុ​ផល​មួយ​ទៀត​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​អាច​ជួប​ប្រទះ​នឹង​ការ​កន្ត្រាក់​ស្បូន​ខ្លាំង ឬ​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ក្រោយ​សម្រាល​ គឺ​នៅ​ពេល​ដែល​ម៉ាក់ៗ​បំបៅ​ដោះ​កូន។ ការ​បំបៅ​ដោះ​កូន​អាច​បណ្ដាល​ឲ្យ​ម៉ាក់ៗ​ជួយ​បញ្ហា​កន្ត្រាក់​ស្បូន​ក្រោយ​សម្រាល ប៉ុន្តែ​បញ្ហា​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈ​ពេល ២-៣​ថ្ងៃ​ក្រោយ​សម្រាល។ ៤. រមាស់​ថ្នេរ​វះ​កាត់​ ប្រសិន​បើ​ម៉ាក់ៗ​វះ​កាត់​សម្រាល​កូន ហើយ​ស្លាក​ស្នាម​ថ្នេរ​វះ​ចាប់​ផ្ដើម​រមាស់ ត្រូវ​ដឹង​ថា​វា​ជា​រឿង​ធម្មតា ហើយ​ការ​រមាស់​នឹង​ថយ​ចុះ​នៅ​ពេល​ដែល​ស្នាម​នោះ​នៅ​តែ​បន្ត​ជា​សះ​ស្បើយ។ ហេតុ​ផល​ផ្សេង​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​មុខ​ថ្នេរ​រមាស់​អាច​បណ្ដាល​មក​ពី​ស្បែក​ស្ងួត ឬ​ការ​ឆ្លង​មេរោគ។ ៥. ឈាម​នៅ​ទ្វារមាស ការ​ហូរ​ឈាម​តាម​ទ្វារមាស​ក្រោយ​សម្រាល​ គឺ​ជា​រឿង​ធម្មតា […]


ក្រោយសម្រាល

មូលហេតុ និងតិចនិកខ្លី-ខ្លឹម ដោះស្រាយបញ្ហាទល់លាមកក្រោយសម្រាល

បន្ទាប់​ពី​ពពោះ ៩ខែ ១០​ថ្ងៃ​រួច ពេល​សម្រាល​កូន​រួចហើយ ម៉ាក់ៗ​បាន​ធូរ​ខ្លួន​ខ្លាំង​មែន​ទែន ប៉ុន្តែ​មិន​មែន​មាន​ន័យ​ថា ម៉ាក់ៗ​រួច​ផុត​ពី​បញ្ហា​សុខភាព​តូច​តាច​មួយ​ចំនួន​ទេ។ ក្នុង​ចំណោម​បញ្ហា​កើត​ឡើង​ក្រោយ​ឆ្លង​ទន្លេ​ទាំង​អស់ ក្នុង​នោះ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល ជា​បញ្ហា​គួរ​ឲ្យ​ធុញ​ទ្រាន់​មួយ​ដែល​ស្រីៗ​អាច​ជួប​ប្រទះ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ការ​ទល់​លាមក​ក្រោយ​សម្រាល​ច្រើន​តែ​ផ្ដល់​អារម្មណ៍​រំខាន​ដល់​ម៉ាក់ៗ ហើយ​ក៏អាច​បណ្ដាល​មក​ពី​កត្តា​ជា​ច្រើន​ដែល​ទាក់ទង​នឹង​អ្វី​កំពុង​កើត​ឡើង​ក្នុង​រាងកាយ​របស់​ម៉ាក់ៗ​ទាំង​មុន អំឡុង​ពេល និង​ក្រោយ​ពេល​សម្រាល​កូន។ មូល​ហេតុ​ទូទៅ​នៃ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​រួម​មាន៖ សម្រាល​ដោយ​វះ​កាត់៖ ជា​ធម្មតា ប្រព័ន្ធ​រំលាយ​អាហារ​ត្រូវ​ការ​ចំណាយ​ពេល ៣-៤​ថ្ងៃ ដើម្បី​ដំណើរ​ការ​ធម្មតា​ម្ដង​ទៀត បន្ទាប់​ពី​មាន​ការ​វះកាត់ រាប់​បញ្ចូល​ទាំង​ការ​វះ​កាត់​សម្រាល​កូន។ ខូច​ខាត​​សាច់​ដុំ​រន្ធ​គូទ ឬ​សាច់​ដុំ​អាង​ត្រគាក៖ ការ​ប្រឹង​ដែល​កើត​ឡើង​អំឡុង​ពេល​សម្រាល អាច​ធ្វើ​ឲ្យ​រាងកាយ​ម៉ាក់ៗ​ពិបាក​ធ្វើ​ចលនា​ពោះវៀន​ឲ្យ​ប្រក្រតី​ឡើង​វិញ។ ខ្វះ​ជាតិ​ទឹក៖ កង្វះ​ជាតិ​ទឹក​ក្នុង​រាងកាយ អាច​កើត​ឡើង​ដោយសារ​តែ​ការ​មិន​ផឹក​ទឹក​អំឡុង​ពេល​សម្រាល ឬ​ម៉ាក់ៗ​ក្អួត ឬ​មាន​ការ​ធ្លាក់​ឈាម អាច​ធ្វើ​ឲ្យ​ដំណើរ​ការ​បត់​ជើង​យឺត​យ៉ាវ ជា​មូល​ហេតុ​បង្ក​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល។ បម្រែបម្រួល​អ័រម៉ូន៖ ការ​ផ្លាស់​ប្ដូរ​អ័រម៉ូន​ដែល​ចាប់​ផ្ដើម​នៅ​ពេល​ពពោះ និង​ប្រែ​ប្រួល​បន្តិច​ម្ដងៗ​យ៉ាង​ឆាប់​រហ័ស​ក្រោយ​ពេល​សម្រាល អាច​ធ្វើ​ឲ្យ​មុខងារ​ពោះ​វៀន​ថយ​ចុះអាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​ដែរ​។ ញ៉ាំ​ថ្នាំ​ជាតិ​ដែក៖ ការ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក បើ​ម៉ាក់​ៗ​មាន​ភាព​ស្លេក​ស្លាំង​ក្រោយ​សម្រាល ក៏​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល​ដូច​គ្នា។ ការ​មិន​ញ៉ាំ​អាហារ៖ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​មិន​ញ៉ាំ​អាហារ (ទាំង​មុន និង​ក្រោយ​ពេល​សម្រាល) បណ្ដាល​ឲ្យ​ចង្វាក់​មុខងារ​ធម្មតា​របស់​រាងកាយ​មាន​ភាព​យឺត​យ៉ាវ។ [embed-health-tool-due-date] វិធី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល -ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន -ចៀសវាង​ការ​ទប់​ពេល​ចង់​បត់​ជើង -មាន​របប​អាហារ​ត្រឹមត្រូវ -ដើរ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន។ ចំណុចសំខាន់ វិធី​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​ក្រោយ​សម្រាល -ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន -ចៀសវាង​ការ​ទប់​ពេល​ចង់​បត់​ជើង -មាន​របប​អាហារ​ត្រឹមត្រូវ -ដើរ ឬ​ធ្វើ​សកម្មភាព​រាងកាយ​ច្រើន។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ