backup og meta

ក្រោយសម្រាលកូន រាងកាយម៉ាក់ងាយប្រឈមនឹងការបង្ករោគ គួរថែទាំបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 13

    ក្រោយសម្រាលកូន រាងកាយម៉ាក់ងាយប្រឈមនឹងការបង្ករោគ គួរថែទាំបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    អំឡុង​ពេល​ពពោះ​ និង​ក្រោយ​សម្រាល​កូន​ ម៉ាក់​ៗ​តែង​ប្រឈម​នឹង​ការ​ប្រែប្រួល​ជា​ច្រើន​នៅ​ក្នុង​រាងកាយ​ ដែល​កត្តា​​នេះ​អាច​នាំ​ឲ្យ​យើង​ងាយ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ​ដោយ​មិន​ដឹង​ខ្លួន។ ពិត​ណាស់​ ការ​បង្ក​រោគ​អាច​ប៉ះពាល់​​​សុខភាព​ក្រោយ​សម្រាល​​ ដែល​ទាមទារ​ឲ្យ​​​​ម៉ាក់​ៗ​ត្រូវ​​ទទួល​ការ​ព្យាបាល​កាន់​តែ​ឆាប់​កាន់​តែ​ប្រសើរ។

    មូលហេតុ​នៃ​ការ​បង្ក​រោគ​ក្រោយ​សម្រាល​កូន

    ការ​ឆ្លង​មេរោគ​ក្រោយ​សម្រាល​ កើត​ឡើង​ដោយ​សារ​តែ​ពពួក​បាក់តេរី និង​មេរោគ​ផ្សេង​ៗ​​ដែល​​រស់នៅ​ក្នុង​ទ្វារ​មាស​ និង​ទំនង​ជា​អាច​ប៉ះពាល់​ដល់​រាងកាយ​របស់​ស្ត្រី​បន្ទាប់​ពី​សម្រាល​កូន​រួច។ ការ​ឆ្លង​មេរោគ​ក្រោយ​សម្រាល​ អាច​លេច​ចេញ​ជា​អាប់សែ នៅ​ក្នុង​សុដន់​ គ្រុន​រងា គ្រុន​ក្ដៅ ហើម​នៅ​ផ្នែក​ផ្សេង​ៗ​នៃ​រាងកាយ​ ឬ​ឈឺ​ពោះ​ក្រោយ​សម្រាល​។

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

    លក្ខខណ្ឌ​ដែល​ស្ត្រី​អាច​វិវត្តទៅ​ជា​ការ​បង្ក​រោគ​ រួម​មាន​៖

    • សម្រាល​រយៈពេល​យូរ​
    • សម្រាល​ដោយ​វះកាត់
    • ការពិនិត្យ​មាត់​ស្បូន​​ច្រើន​ដង​ អំឡុង​ពេល​ពេល​ឈឺពោះ
    • បាក់តេរី​ទ្វារ​មាស
    • ជំងឺ​ស្លេកស្លាំង
    • ជំងឺ​ទឹក​នោម​ផ្អែម
    • ​អាយុ​ក្មេង​ពេក

    រោគសញ្ញា​ទូទៅ​នៃ​ការ​ឆ្លង​មេរោគ​ក្រោយ​សម្រាល​

    • ធ្លាក់​ឈាម​ពី​ទ្វារ​មាស
    • ទ្វារ​មាស​ធុំ​ក្លិន​មិន​ល្អ
    • ធ្លាក់​ឈាម​តិចតួច ឬ​មិន​ធ្លាក់​ឈាម​សោះ​ក្រោយ​សម្រាល​
    • ហើម​ស្បូន
    • ឈឺ​សុដន់​ម្ខាង ឬ​ទាំង​សង​ខាង
    • ចង្អោរ​ ឬ​ក្អួត​ញឹកញាប់
    • ពិបាក​ដក​ដកដង្ហើម
    • រមាស់​ទ្វារ​មាស
    • គ្រុន​ក្ដៅ
    • ពិបាក​នោម។

    ឆ្លងមេរោគក្រោយសម្រាល

    ក្នុង​ករណី​ដែល​ម៉ាក់​ៗ​មាន​រោគ​សញ្ញា​​ណា​មួយ​ក្នុង​ចំណោម​រោគសញ្ញា​ខាង​លើ​ ​គួរ​ពិនិត្យ​ និង​ពិគ្រោះ​យោបល់​ជាមួយ​​គ្រូពេទ្យ​ជំនាញ ទើប​ជា​ការ​ប្រសើរ។ ជា​ទូទៅ ការ​ឆ្លង​មេរោគ​ក្រោយ​សម្រាល​ អាច​ព្យាបាល​ជា​សះស្បើយ​ក្នុង​រយៈពេល​ខ្លី ​ដោយ​ការ​ប្រើប្រាស់​ពពួក​ថ្នាំ​ផ្សះ។

    អត្ថបទគួរអាន៖

    គន្លឹះ​បញ្ចៀស​ការ​​បង្ក​រោគ​ក្រោយ​សម្រាល

    • ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​
    • លាង​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ មុន​ពេល​ប៉ះពាល់​តំបន់​ពិសេស​
    • ជូត​សម្អាត​ពី​ខាង​មុខ ទៅ​ក្រោយ​ បន្ទាប់​ពី​នោម​រួច​
    • ស្លៀក​ខោ​ទ្រនាប់ និង​សំលៀក​បំពាក់​ដែល​ធ្វើ​ពី​កប្បាស​ និង​មាន​ខ្យល់​ចេញ​ចូល
    • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​ឲ្យ​បាន​ញឹកញាប់​ ក្នុង​រយៈពេល​៣​ ទៅ​៤​ម៉ោង​ម្ដង ពេល​រដូវ​ចាប់​ផ្ដើម​មក​វិញ
    • ប្រើ​ថ្នាំ​ផ្សះ​​តាម​វេជ្ជបញ្ជា
    • ញ៉ាំ​អាហារ​ដែល​សម្បូរ​ជាតិ​ដែក​ ពីព្រោះ​ជំងឺ​ស្លេកស្លាំង​បណ្ដាល​មក​ពី​ខ្វះ​សារជាតិ​ដែក​ ក៏​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ដូច​គ្នា។

    ចំណុចសំខាន់

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ

    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 13

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម