ស្រោមអនាម័យ ថ្នាំលេប ថ្នាំចាក់ ការចងដៃស្បូន-បំពង់មេជីវិត កងដាក់ក្នុងស្បូន-ក្រោមស្បែក ជាមធ្យោបាយពន្យារកំណើតសម័យថ្មី។ ប្រភេទខ្លះសម្រាប់ស្រីៗ ឯខ្លះទៀតសម្រាប់ប្រុសៗ ចំណែកប្រសិទ្ធភាពក៏ខុសគ្នាដែរ។
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា · សម្ភពនិងរោគស្រ្តី · មន្ទីរសម្ភព រ៉ូស
ស្រោមអនាម័យ ថ្នាំលេប ថ្នាំចាក់ ការចងដៃស្បូន-បំពង់មេជីវិត កងដាក់ក្នុងស្បូន-ក្រោមស្បែក ជាមធ្យោបាយពន្យារកំណើតសម័យថ្មី។ ប្រភេទខ្លះសម្រាប់ស្រីៗ ឯខ្លះទៀតសម្រាប់ប្រុសៗ ចំណែកប្រសិទ្ធភាពក៏ខុសគ្នាដែរ។
ស្រោមអនាម័យ៖ អាចការពារការឆ្លងជំងឺកាមរោគ ជំងឺអេដស៍ និងការមានផ្ទៃពោះ។ ស្រោមអាម័យ ១ អាចការពារបានតែម្តងគត់។
ថ្នាំលេប៖ ស្រីៗលេបថ្នាំគ្រាប់ពន្យារកំណើត ១ បន្ទះ អាចការពារមិនឲ្យមានកូនបាន ១ ខែ។
ថ្នាំចាក់៖ ចាក់ថ្នាំពន្យារកំណើត ១ ម្ជុល ស្រីៗអាចបង្ការការផ្ទៃពោះបាន ៣ខែ។
ការចងដៃស្បូន៖ វិធីពន្យារកំណើតនេះប្រើសម្រាប់ស្រីៗដែលមានបំណងបញ្ឈប់កំណើត។ ការចងដៃស្បូនបង្ការការមានកូនបានរហូត។
ការចងបំពង់មេជីវិតឈ្មោល៖ ប្រសិទ្ធភាពដូចគ្នាទៅនឹងការចងដៃស្បូនដែរ គ្រាន់តែវិធីនេះប្រើទៅបុរស។
កងដាក់ក្នុងស្បូន៖ កងដាក់ក្នុងស្បូនគ្មានជាតិអ័រម៉ូន អាចប្រើបានពី ៥ ទៅ ១០ ឆ្នាំ។ មុនសម្រេចពន្យារកំណើត សូមប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីពិនិត្យសុខភាពដឹងពីផលល្អ ផលរំខាននៃវិធីពន្យារកំណើតមួយៗ និងរើសវិធីណាដែលសមស្របនឹងការរស់នៅប្រចាំរបស់ខ្លួន។
កងដាក់ក្រោមស្បែក៖ ការប្រើកងដាក់ក្នុងស្បូនអាចបង្ការកុំឲ្យមានផ្ទៃពោះពី ៣-៥ ឆ្នាំ។
មុននឹងសម្រេចចិត្តជ្រើសរើសមធ្យោបាយពន្យារកំណើតណាមួយ ប្តីប្រពន្ធត្រូវទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីបានដឹងពីចំណុចល្អ និងផលរំខានតិចតួច ដែលអាចកើតមានឡើង។
អត្ថបទពាក់ព័ន្ធ៖
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕